សេដ្ឋកិច្ចអាម៉េរិក

តើសេដ្ឋកិច្ចអាម៉េរិកបច្ចុប្បន្ន បន្តសិ្ថតនៅក្នុងមាត់ជ្រោះនៃវិបត្តិឬយ៉ាងណា?


អ្នកសេដ្ឋកិច្ចវិទូនៅអាម៉េរិក នៅតែបន្តបង្ហាញនូវសូចនាករនៃការភ័យខ្លាច ស្របពេលដែលបញ្ហានៃវិបត្តិការងារបាន និងកំពុងតែអង្រួននៅក្នុងប្រទេសមហាអំណាចផុតលេខរបស់ពិភពលោកមួយនេះ។ ភាពចលាចលដែលអង្រួនទីផ្សារហិរញ្ញវត្ថុពិភពលោកកាលពីសប្តាហ៍មុន កំពុងបង្កើននូវមន្ទិល ទោះបីជាមានការព្យាករថា ធនាគារកណ្តាលអាចនឹងបន្ធូបន្ថយអត្រាការប្រាក់មុនគោលដៅមកដល់ក៏ដោយ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

សេដ្ឋវិទូ និងពាណិជ្ជករអាម៉េ​រិកនៅ Wall Street ឥឡូវនេះ រំពឹងថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួន ដើម្បីធានាលើលំហូរនៃសាច់ប្រាក់រ៉ាប់រងលើការចំណាយសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មលឿនជាងអ្វី ដែលពួកគេបានគិតកាលពីមួយសប្តាហ៍មុន ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច។ សារព័ត៌មាន AP បានឲ្យដឹងថា ការបង្ហាញក្តីរំពឹងនេះធ្វើងឡើងស្របពេលដែលលោក ជេរ៉ូមី ផូវែល (Jerome Powell) ប្រធានក្រុមប្រឹក្សាពិបាលធនាគារកណ្តាលអាម៉េរិក បានសង្កត់ធ្ងន់ជាបន្តបន្ទាប់ថា ធនាគារកណ្តាលអាចនឹងកាត់បន្ថយអត្រាការប្រាក់បានយ៉ាងឆាប់រហ័ស ប្រសិនបើខ្លួនយល់ថាវាចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ច។

នៅត្រីមាសទី២ឆ្នាំ២០២៤ សេដ្ឋកិច្ចអាម៉េរិក មានកំណើនរឹងមាំ ប៉ុន្តែស្រាប់តែវិបត្តិនៃកង្វះការងារហើមឡើងភ្លាមៗ ដែលនាំឲ្យមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចនាពេលខាងមុខ។ អ្នកសេដ្ឋកិច្ចវិទូបានលើកឡើងថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចនៅតែបន្តស្ថិតនៅក្នុងស្ថានភាពនេះ វាគឺជាសញ្ញាដ៏អាក្រក់ ដែលផ្ទុយទៅនឹងអ្វីដែលអ្នកវិភាគភាគច្រើនបានព្យាករ។

ចាប់តាំងពីការប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ មក សេដ្ឋកិច្ចរបស់អាម៉េរិក ហាក់ស្ថិតនៅក្នុងមាត់ជ្រោះនៃវិបត្តិជាបន្តបន្ទាប់ ប៉ុន្តែរហូតដល់ត្រីមាសទី១ និងទី២នៃឆ្នាំ២០២៤ ព័ត៌មានដ៏រីករាយ បានកើតមានឡើងតែមួយភ្លែត ក៏លេចចេញភ្លើងក្រហមមួយទៀតពាក់ព័ន្ធនឹងវិបត្តិនៃអត្រាអ្នកអត់ការងារធ្វើកើនឡើង។ អ្នកវិភាគបានអះអាងថា សញ្ញាភ្លើងក្រហមចុងក្រោយបំផុត គឺរបាយការណ៍ការងារនៅក្នុងខែកក្កដា ដែលបានចេញកាលពីថ្ងៃសុក្រ ដោយនាយកដ្ឋានការងារ ដែលបង្ហាញថា អត្រាគ្មានការងារធ្វើបានកើនឡើងពី៤,១% ទៅ៤,៣%។

ក្រោយពេលដែលទិន្នន័យនេះត្រូវបានផ្សព្វផ្សាយ ទីផ្សារមានការភ័យស្លន់ស្លោរ ហើយតម្លៃភាគហ៊ុនបានធ្លាក់ចុះម្តងទៀតកាលពីថ្ងៃចន្ទ ដោយសន្ទស្សន៍ភាគហ៊ុន Dow Jones បានធ្លាក់ចុះរហូតដល់ទៅ២,៦%។ ពាក់ព័ន្ធនឹងចំណុចនេះ លោកស្រី ក្លូឌៀ សេម (Claudia Sahm )អតីតសេដ្ឋវិទូនៅធនាគារកណ្តាលមួយរូបបានអះអាងថា នៅពេលដែលមនុស្សកាន់តែច្រើនបាត់បង់ការងារ ពួកគេនឹងកាត់បន្ថយការចំណាយរបស់ពួកគេ ដែលវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផ្សេងទៀតជាបន្តបន្ទាប់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជា គួរទប់ស្កាត់ការនាំចូលទំនិញមានតម្លៃថោកៗពីបរទេស ដើម្បីជួយលើកកម្ពស់អាជីវកម្មក្នុងស្រុកដែរ ឬទេ?

ព័ត៌មាន
ទំនិញនាំចូលពីបរទេសមានតម្លៃថោកៗបានចរាចរដាក់លក់លើទីផ្សារក្នុងប្រទេសកម្ពុជា យ៉ាងផុសផុលនៅប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបញ្ហានេះ កំពុងបង្កក្តីប…

ប្រទេសនៅអាស៊ានមួយចំនួនរួមទាំងកម្ពុជា គាំទ្រឱ្យហុងកុងចូលរួមក្នុងកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
លោក ចន លី (John Lee) មេដឹកនាំក្រុងហុងកុង បានអះអាងថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ