ប្រទេសជប៉ុន

ជប៉ុននឹងពង្រីកប្រព័ន្ធផ្ដល់ទិដ្ឋាការឱ្យពលករជំនាញបរទេស ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងស្រុក

គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនកាលពីថ្ងៃសុក្រ ទី០៩ ខែមិថុនា បានអនុម័តផែនការពង្រីកវិសាលភាពឧស្សាហកម្មដែលគ្របដណ្ដប់ដោយគោលនយោបាយផ្ដល់ទិដ្ឋាការឱ្យកម្មករជំនាញបរទេសបានស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។ វាជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូ។
ជប៉ុនដែលខ្វះកម្លាំងពលកម្ម នឹងពង្រីកប្រព័ន្ធផ្ដល់ទិដ្ឋាការឱ្យពលករជំនាញបរទេស

រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមរៀបចំការប្រឡងភាសា និងជំនាញ សម្រាប់អ្នកដាក់ពាក្យសុំមកធ្វើការនៅក្នុងវិស័យឧស្សាហកម្មថ្មីមួយចំនួន ដែលគណៈរដ្ឋមន្ត្រីទើបបានសម្រេចបន្ថែមកាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន។ មុននេះ មានតែវិស័យឧស្សាហកម្មពីចំនួន ២ ប៉ុណ្ណោះ ដែលត្រូវបានគ្របដណ្ដប់ដោយគោលនយោបាយលើកទឹកចិត្តចំពោះពលករជំនាញបរទេស។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃសុក្រ គណៈរដ្ឋមន្ត្រីជប៉ុនបានបង្កើនចំនួនវិស័យឧស្សាហកម្មឱ្យដល់ ១១ វិស័យ ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធផ្ដល់ទិដ្ឋាការឱ្យពលករជំនាញបរទេសបានស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានប្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធថា វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការទទួលយកធនធានមនុស្សដោយរលូន ហើយដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរនោះ ប្រទេសជប៉ុននឹងពង្រីកវិសាលភាពទិដ្ឋាការ។

បច្ចុប្បន្នគឺមានតែកម្មករជំនាញក្នុងវិស័យសំណង់ និងការផលិតកប៉ាល់តែប៉ុណ្ណោះ ដែលអាចដំឡើងឋានៈរបស់ពួកគេទៅជាអ្នកអាចទទួលបានទិដ្ឋាការកម្មករជំនាញកម្រិតលេខ២ ដែលពុំកំណត់ចំនួនដងនៃការសុំធ្វើឡើងវិញ និងដែលអនុញ្ញាតឱ្យកម្មករទាំងនេះអាចនាំយកប្រពន្ធឬប្ដីនិងកូនទៅរស់នៅជាមួយក្នុងប្រទេសជប៉ុនបាន។

ប៉ុន្តែនៅក្រោមការកែសម្រួលថ្មីនេះ ពលករបរទេសនៅក្នុងឧស្សាហកម្មចំនួន ៩ ផ្សេងទៀត រួមទាំងវិស័យនេសាទ កសិកម្ម និងសណ្ឋាគារ ដែលកាន់ទិដ្ឋាការកម្មករជំនាញកម្រិតលេខ១ អាចដាក់ពាក្យសុំទិដ្ឋាការយកកម្រិតលេខ ២ បាន ឱ្យតែពួកគេទទួលបានជោគជ័យក្នុងប្រឡងភាសាជប៉ុន និងជំនាញបច្ចេកទេសរបស់ពួកគេ។

សូមបញ្ជាក់ថា អ្នកទទួលបានទិដ្ឋាការកម្រិតលេខ១ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅប្រទេសជប៉ុនរយៈពេលរហូតដល់៥ឆ្នាំ ប៉ុន្តែមិនអាចដាក់ពាក្យសុំបន្តទិដ្ឋាការនេះបានទៀតឡើយ។

គិតត្រឹមដំណាច់ខែមីនាឆ្នាំនេះ ចំនួនជនបរទេសនៅក្នុងប្រទេសជប៉ុនដែលកាន់ទិដ្ឋាការលេខ១មានចំនួនសរុបប្រហែល ១៥ ម៉ឺននាក់ ហើយកម្រិតលេខ២មានតែ ១១ នាក់ប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុន។

ប្រព័ន្ធកម្មករជំនាញជាក់លាក់បច្ចុប្បន្ននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩ ដើម្បីទាក់ទាញពលករបរទេស ជាការឆ្លើយតបទៅនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងររបស់ប្រទេសជប៉ុន ដែលមួយផ្នែកដោយសារតែការថយចុះអត្រាកំណើតនៅប្រទេសជប៉ុន។

បន្ទាប់ពីការចាប់ផ្តើមប្រព័ន្ធនេះហើយ រដ្ឋាភិបាលជប៉ុនបានប្រុងប្រយ័ត្នចំពោះការពង្រីកវិសាលភាពនៃទិដ្ឋាការដែលអាចនាំទៅដល់ការស្នាក់នៅជាអចិន្ត្រៃយ៍ ត្បិតថាវិធានការថ្មីនេះនឹងអនុញ្ញាតឱ្យអ្នកកាន់ទិដ្ឋាការកម្រិតលេខ២អាចស្នាក់នៅក្នុងប្រទេសជប៉ុនបានយូរតាមការចង់បានរបស់ពួកគេ។

ប៉ុន្តែក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មផ្សេងៗ ដែលមានបំណងចង់រក្សាពលករបរទេសរបស់ពួកគេ បានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនពង្រីកវិសាលភាពនៃការស្នាក់នៅក្នុងប្រទេសនេះ សម្រាប់អ្នកកាន់ទិដ្ឋាការកម្រិត២។

ពលករបរទេសផ្នែកថែទាំ ដែលមានអ្នកដែលមានលិខិតបញ្ជាក់នៅប្រទេសជប៉ុន អាចមានសិទ្ធិបន្តសុំទិដ្ឋាការស្នាក់នៅដោយគ្មានការកំណត់ និងអាចនាំយកកូន និងប្តីឬប្រពន្ធរបស់ពួកគេ ទៅរស់នៅជាមួយគ្នាក្នុងប្រទេសនេះរួចស្រេចទៅហើយ៕

អត្ថបទបន្ទាប់

ផលិតកម្មរ៉ែនីកែលដែលចាំបាច់សម្រាប់ធ្វើអាគុយរថយន្តអគ្គិសនីកំពុងកើនឡើងខ្លាំងនៅឆ្នាំ២០២៣

ព័ត៌មាន
ការផ្គត់ផ្គង់សារធាតុរ៉ែនីកែលសកលកំពុងឆ្ពោះទៅរកការកើនលើសតម្រូវការកាន់តែខ្លាំងឡើងនៅឆ្នាំ២០២៣នេះ ដោយសាររោងចក្រចម្រាញ់លោហធាតុរបស់ឥណ្ឌូណេស៊…

កម្មវិធីពានរង្វាន់បាល់ទាត់យុវជនស្មាត ២០២៣ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងបានរកឃើញជើងឯកថ្មី បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ

ព័ត៌មាន
កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជនដ៏ធំសម្រាប់រដូវកាល ២០២៣ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានប្រព្រឹត្តទៅដោយជោគជ័យក្រ…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ