មេដឹកនាំជប៉ុន

តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន អាចជាមនុស្សចាស់ ក្មេង ឬក៏ជាស្ត្រីលើកដំបូង?


បេក្ខជនគណបក្សសេរីប្រជាធិបតេយ្យ ជិត១០នាក់ បានដាក់ពាក្យឈរឈ្មោះឱ្យសមាជិកគណបក្សបោះឆ្នោតជ្រើសរើសឱ្យធ្វើជាមេដឹកនាំគណបក្សនេះ ហើយក៏ក្លាយជានាយករដ្ឋមន្ត្រីជប៉ុន បន្តពីលោក ហ្វូមីអូ គីស៊ីដា ផងដែរ។ បេក្ខនជនទាំងនេះមានទាំងវ័យចាស់ វ័យក្មេង និងស្ត្រីផងដែរ។ តើអនាគតនាយករដ្ឋថ្មីរបស់ជប៉ុន អាចជាមនុស្សមានវ័យចាស់ ក្មេង ឬក៏ជាស្ត្រីលើកដំបូង?
មេដឹកនាំជប៉ុន
ដោយ

ក្រោយលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានសម្រេចចិត្តលាឈប់ពីតំណែងជាប្រធានគណបក្ស​សេរីប្រជាធិបតេយ្យ (LDP) ​លោកបានសម្រេចរៀបចំបោះឆ្នោតនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ដើម្បីរើសប្រធានគណបក្សថ្មី ហើយអ្នកឈ្នះក៏នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក ហ្វូមីអូ គីស៊ីដា ផងដែរ។

ការបោះឆ្នោតនាពេលខាងមុខនេះ មានភាពខុសប្លែកពីការបោះឆ្នោតជ្រើសរើសមេដឹកនាំមុនៗ ដោយវាបានកើតឡើងចំពេលនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា អះអាងថា គណបក្សនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មានតាំងពីបានបង្កើតនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០មក ពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិ។

តើបេក្ខជនណាមួយក្នុងចំណោមបេក្ខជនទាំង៩រូប នឹងជាប់ជាមេដឹកនាំគណបក្សដែលកំពុងកាន់អំណាច ដើម្បីស្ដារជំនឿចិត្តរបស់សាធារណជនឡើងវិញក្នុងពេលខាងមុខនេះ?

ការបោះឆ្នោតអាចមានការផ្លាស់ប្ដូរច្រើនដោយសារមានការចូលរួមពីបេក្ខជនវ័យក្មេងអាយុ៤៣ ឆ្នាំដ៏លេចធ្លោម្នាក់ គឺលោក ស៊ីនជីរ៉ូ កុយហ្ស៊ូមី ព្រមទាំងមានស្ត្រីពីររូប ដែលជាសមាជិកគណៈរដ្ឋមន្ត្រីបច្ចុប្បន្នផងដែរ។

ការស្ទង់មតិរួមគ្នារវាងប្រព័ន្ធផ្សព្វផ្សាយ Nikkei និងទូរទស្សន៍ TV Tokyo បានបង្ហាញថា ក្នុងចំណោមបេក្ខជនទាំង៩រូបនេះ លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) ដែលមានវ័យ៦៧ឆ្នាំ ជាសមាជិកសភាជើងចាស់ និងជាអតីតអគ្គលេខាធិការគណបក្ស LDP បានជាប់ជាជម្រើសល្អបំផុតក្នុងការដឹកនាំគណបក្សនេះ ដោយបានវ៉ាដាច់លោក ស៊ីនជីរ៉ូ ដែលបានឈរនៅលើកំពូលតារាងកាលពីខែសីហា។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា លោក អ៊ីស៊ីបា ទទួលបានការគាំទ្រ២៦% ដោយកើនឡើង៨% បើធៀបនឹងការស្ទង់មតិលើកមុន ចំណែកលោក ស៊ីជីរ៉ូ បានធ្លាក់ចុះ៣ពិន្ទុ មកនៅត្រឹម២០% ប៉ុណ្ណោះ។

ចំណែករដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោកស្រី សាណេ តាកៃឈី (Sanae Takaichi) ដែលត្រូវបានគេចាត់ទុកជាអ្នកស្នងមរតករបស់លោក ស៊ីនហ្សូ អាបេ និងជាបេក្ខជនស្ត្រីម្នាក់ក្នុងចំណោមពីរនាក់នោះបានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងសំឡេងគាំទ្រសរុប១៦% មានការកើនឡើង៥ពិន្ទុ បើធៀបនឹងការស្ទង់មតិកាលពីលើកមុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ពូទីន មានមហិច្ឆតាបង្កើនទ័ពសកម្មឱ្យដល់១,៥លាននាក់ ដើម្បីក្លាយជាប្រទេសមានកងទ័ពធំបំផុតទី២បន្ទាប់ពីចិន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបង្កើនចំនួនកងទ័ពសកម្មរបស់រុស្ស៊ីពី១៨ម៉ឺននាក់ឱ្យដល់១,៥លាននាក់ ដែលជាកិច្ចខិតខំប្រឹងប្រែ…

កំពូលមហាសេដ្ឋីអាម៉េរិក វ៉ារ៉េន ប៊ូហ្វេត ប្រកាសទុកទ្រព្យសម្បត្តិរហូតដល់១៤៤ពាន់លានដុល្លារ ដើម្បីឱ្យកូនធ្វើការងារមនុស្សធម៌

ព័ត៌មាន
លោក វ៉ារ៉េន ប៊ូហ្វេត (Warren Buffett) កំពូលមហាសេដ្ឋីអាម៉េរិក វ័យ៩៤ឆ្នាំ បានប្រកាសទុកទ្រព្យសម្បត្តិមានតម្លៃរហូតដល់១៤៤ពាន់លានដុល្លាររបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ