មេដឹកនាំអាម៉េរិក

ប្រធានាធិបតី ចូ បៃឌិន ប្រកាសឱ្យពលរដ្ឋទូទាំងប្រទេសថ្កោលទោសការវាយប្រ.ហារលើលោក ដូណាល់ ត្រាំ


ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងទៅកាន់ពលរដ្ឋអាម៉េរិកទូទាំងប្រទេសកាលពីចុងសប្តាហ៍មុនថា គ្រប់គ្នាត្រូវតែថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ហើយសង្ឃឹមថា ឆាប់ៗខាងមុខនេះ លោក នឹងបានជជែកដេញដោលជាមួយលោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតីរបស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំអាម៉េរិក
ដោយ

ប្រមាណ២ម៉ោងបន្ទាប់ពីការបាញ់ប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើលោក ដូណាល់ ត្រាំ អតីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា លោកធូរចិត្តដែលលោក ដូណាល់ ត្រាំ មិនកើតអ្វីធ្ងន់ធ្ងរ។ លោកលើកឡើងថា លោកមិនទាន់អាចទាក់ទងទៅលោក ដូណាល់ ត្រាំ បាននៅឡើយទេ ប៉ុន្តែលោកសន្យាថា លោកនឹងធ្វើបច្ចុប្បន្នភាពជាសាធារណៈនៅពេលក្រោយអំពីការជជែកដេញដោលរបស់ពួកលោក និងដំណើរការស៊ើបអង្កេតលើករណីនេះ។

លោក ចូ បៃឌិន បានថ្លែងថា លោកមិនអាចអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាដាច់ខាត ហើយលោកកំពុងរង់ចាំព័ត៌មានបន្ថែមទៀតមុននឹងហៅការវាយប្រហារនេះជាផ្លូវការថា ជាការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ជាមួយគ្នានេះ លោកសន្យាផ្ដល់ព័ត៌មានបច្ចុប្បន្នភាពនៅពេលលោកទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឱ្យរបួសត្រចៀកខាងស្ដាំខ្ទាតឈាមពេញមុខក្នុងអំឡុងថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុងបាត់ល័រ (Butler) រដ្ឋផិនស៊ីលវេនៀ (Pennsylvania) សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ខ្មាន់កាំភ្លើងរួមជាមួយអ្នកចូលរួមយុទ្ធនាការឃោសនាម្នាក់បានបាត់បង់ជីវិត ហើយអ្នកឈរមើលក្បែរកន្លែងកើតហេតុ២នាក់ផ្សេងទៀតបានរងរបួស៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការខូចខាតដំណាំស្រូវដោយសារសត្វល្អិតចង្រៃរុយ ស មានស្ថានភាពបែបណាហើយមកទល់ពេលនេះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា មកទល់ពេលនេះមានខេត្តចំនួន៥ហើយ ដែលរងការបំផ្លិចបំផ្លាញពីរុយ ស លើដំណាំស្រូវ…

តើមានកត្តាអ្វីជួយឱ្យចិន ដែលរួមរឹតដោយសម្ពាធពាណិជ្ជកម្ម នៅតែអាចសម្រេចបានអតិរេកពាណិជ្ជកម្មរហូតដល់៩៩ពាន់លានដុល្លារ?

ព័ត៌មាន
ចិន ដែលកំពុងរួមរឹតដោយសម្ពាធពាណិជ្ជកម្មពីបស្ចិមប្រទេស ដោយសារបញ្ហាសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បញ្ហាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ