អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនឡាផាម រ៉េស៊ីដេនស៍ បានសម្ពោធផ្ទះគំរូជាផ្លូវការ និងបើកលក់ ផ្ទះវីឡាម៉ូដថ្មី “ស្រ្ពីងវីឡា” នៅភាគខាងត្បូង រាជធានីភ្នំពេញ


បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទី១ “បុរីឡាផាម” នាពេលកន្លងមក ក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៤ បានសម្ពោធបើកលក់ជាផ្លូវការ​នូវគម្រោងទី២ របស់ខ្លួន “ផាមស្ព្រីង” ផ្ដោតលើការលក់ផ្ទះវីឡាម៉ូដថ្មី “ស្ព្រីងវីឡា” និងរំពឹងថា គម្រោងថ្មីមួយនេះ នឹងអង្រួនតំបន់ភាគខាងត្បូងរាជធានីភ្នំពេញឲ្យកាន់តែមានការអភិវឌ្ឍខ្លាំងក្លាថែមទៀត។
ក្រុមហ៊ុនឡាផាម រ៉េស៊ីដេនស៍ សម្ពោធជាផ្លូវការ និងបើកលក់ ផ្ទះវីឡាម៉ូដថ្មី “ស្រ្ពីងវីឡា” នៅភាគខាងត្បូង រាជធានីភ្នំពេញ
ដោយ

គម្រោងទី២ “ផាមស្ព្រីង” ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍អះអាងថា មានការរចនាម៉ូដផ្ទះកាន់តែប្រណីតទេ្វដង រួមទាំងមានផ្ដល់ជូននូវគ្រឿងបរិក្ខារទំនើបៗសមសម្របទៅនឹងជីវិតរស់នៅដ៏ទាន់សម័យ នៅក្នុងយុគសម័យទំនើប។ មិនតែប៉ុណ្ណោះ គម្រោងថ្មីនេះ ក៏ជាការរួមបញ្ចូលនូវស្ថាបត្យកម្មស៊ីវិល័យ​បែបបស្ចិមប្រទេស គួបផ្សំនឹងគោលគំនិតនៃវប្បធម៌រស់នៅជាលក្ខណៈសហគមន៍របស់ខែ្មរ ដ៏ល្អផូរផង់ ដែលមានតាំងពីបុរាណកាលមកផងដែរ។

លោក ពូ សុផានិត អគ្គនាយកក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ បានលើកឡើងថា យោងតាមបទពិសោធន៍ និងទស្សនៈវែងឆ្ងាយរបស់ក្រុមអ្នកអភិវឌ្ឍន៍គម្រោង បើទោះបីជាពិភពលោក​ក៏ដូចជាប្រទេស​កម្ពុជា បានជួបនឹងបញ្ហាកូវីដ 19 ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលឲ្យ​មានផលប៉ះពាល់​ដល់អាជីវកម្ម និងវិស័យអចលនទ្រព្យយ៉ាងណាក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុនរបស់លោក​នៅតែរក្សា​គោលជំហយ៉ាងម៉ុតមាំ ក្នុងការសាងសង់ផ្ទះជូនអតិថិជន និងប្រគល់ផ្ទះ​តាមការសន្យាដដែល។

លោកមានប្រសាសន៍បន្ថែមថា «តាមការសង្កេតឃើញ តម្រូវការផ្ទះនាពេលបច្ចុប្បន្ន នៅតែមាន ស្របពេលស្ថានភាព​សេដ្ឋកិច្ច​បាននិងកំពុងវិលមករកភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយវាមិនមែនជារឿងថ្មីនោះទេ ដែលពិភពលោកជួបនឹងបញ្ហាបែបនេះ ពោលវាគឺជាវត្តនៃសេដ្ឋកិច្ច ដែលពិភពលោក​បានជួបជាច្រើនលើកច្រើនសារមកហើយ រួចវាតែងតែងើបឡើងវិញនឹង​ឈានទៅរកភាពល្អ​ប្រសើរឡើងជាក់ជាមិនខាន។»

គម្រោង “ផាមស្ព្រីង” មានទីទាំងស្ថិតនៅលើផ្លូវចម្ការដូង(២១៧) សង្កាត់ស្ពានថ្ម ខណ្ឌដងោ រាជធានីភំ្នពេញ (ទល់មុខផ្សារព្រែកជ្រៃ) និងធ្វើដំណើរត្រឹមតែ 8នាទីប៉ុណ្ណោះពីផ្សារទំនើប Aeon3 ផ្លូវ 60ម៉ែត្រ។

លំនៅដ្ឋាន ស្ព្រីង វីឡា ដែលត្រូវបានសាងសង់ក្នុងគម្រោងទី២នេះ សាងសង់ឡើង លើផ្ទៃដីទំហំ ៥,៨ម៉ែ0ត្រ គុណ និង១៧ ម៉ែត្រ ហើយផ្ទះមានកម្ពស់ ៣ជាន់ មាន៣បន្ទប់គេង ៤បន្ទប់ទឹក កន្លែងទទួលភ្ញៀវដ៏ទាក់ទាញ ចង្ក្រានបាយដ៍ស្រស់ស្អាត បរិវេណមុនផ្ទះសល់៦,៣ម៉ែត្រ និងខាងក្រោយផ្ទះ​សល់ទីធ្លា ១,១៦ ម៉ែត្រ។

វីឡាម៉ូដថ្មីនេះពិតជាសក្ដិសមការរស់នៅបែបឯកជន​ពិសេសសម្រាប់លោកអ្នកដែលចង់មានផ្ទះ សម្រាប់លម្ហែអារម្មណ៍ ឬអ្នកដែលមានដៃគូជាជនបរទេស ព្រោះតែការរចនាឡើងដាច់ដោយឡែក​មានទីធ្លាធំ ទូលាយផ្សារភ្ជាប់ទៅនិងសួនបៃតងជុំវិញបរិវេណផ្ទះ។

គម្រោងបុរីឡាផាម ក៏ធ្លាប់ឈ្នះពានរង្វាន់ Mid-Range Housing Development of the year ប្រចាំឆ្នាំ2022 ផងដែរ និងបានចូលរួមលើកកម្ពស់ស្ដង់ដារលំនៅដ្ឋានក្នុងប្រទេសកម្ពុជា ជាមួយការរចនាស្អាតផ្ដាច់គេ ហើយនេះគឺជាទស្សនៈវិស័យរបស់អ្នកអភិវឌ្ឍន៍គម្រោងផ្ទាល់។

ថ្លែងនៅក្នុងកម្មវិធីជួបជុំសម្ពោធ និងបានបង្ហាញនូវផ្ទះវីឡាម៉ូដថ្មីគម្រោង ផាមស្ព្រីង លោក ពូ សុផានិត អគ្គនាយកក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ ក៏បានបង្ហើបពីការផ្ដល់ជូនកាដូ និងប្រម៉ូសិនពិសេសដល់អតិថិជនដែល បានជាវផ្ទះ កក់ផ្ទះ និងបង់ប្រាក់ ទៅតាមលក្ខខណ្ឌ នៃការបង់ប្រាក់ ក្នុងឱកាសនេះផងដែរ អតិថិជនមានឱកាសនឹងទទួលបានបានការចាប់រង្វាន់ពិសេសជាមួយ និង ខាងម្ចាស់ គម្រោងបុរីផ្ទាល់ រង្វាន់មានដូចជា៖

  1. រង្វាន់ធំ ឡានទំនើបសារីចុងក្រោយ ម៉ាក TOYOTA WIGO មួយគ្រឿង.
  2. ម៉ូតូ Honda Dream សេរីថ្មី មួយរង្វាន់.
  3. ទូរសព្ទដៃ I Phone 15 មួយរង្វាន់.
  4. ដំណើរកម្សាន្ដទៅលេងកោះត្រល់ សម្រាប់មនុស្សពីរនាក់ថែមទៀត។

អ្វីដែលកាន់ពិសេសទៀតនោះខាងម្ចាស់គម្រោងមានការផ្តល់ជូននៅរង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀត ព្រមទាំងមានការរចនាផ្ទះបាយលើក្រោមដ៍ស្រស់ស្អាតភ្ជាប់ និងប្រព័ន្ធទឹកស្អាតនិងប្រព័ន្ធភ្លើងដោយ គិតថ្លៃផងដែរ ។

- សម្រាប់ព័ត៌មានលម្អិតរបស់ បុរីឡាផាម គម្រោង ផាម ស្រ្ពីង

-ការិយាល័យលក់៖ https://goo.gl/maps/UkruEdaatjCL43Nv5

-ហ្វេសបុក៖ https://www.facebook.com/Palmspringsbylapalm/

-ទំនាក់ទំនង៖ ០99 919 868 | 098 819 818

-សូមអញ្ជើញមកកាន់ការិយាល័យរបស់បុរីផាម ស្រ្ពីង ដើម្បីទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមពីសហការីផ្នែកលក់របស់យើង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យឯកជនមានក្តីរំពឹងបែបណាលើយន្តការបរធនបាលកិច្ចក្នុងការជួយជំរុញការវិនិយោគនៅកម្ពុជា?

ព័ត៌មាន
ដ្បិតបរធនបាលកិច្ចជាវិស័យថ្មីមួយនៅកម្ពុជា តែវិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្…

សម្តេចធិបតីរំពឹងវេទិកាធុរកិច្ចកម្ពុជា-បារាំង ជួយជំរុញទំហំវិនិយោគរបស់បារាំងនៅកម្ពុជាឱ្យកើនឡើងបន្ថែមទៀត

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកបារាំង គឺជាដៃគូវិនិយោគដ៏ធំជាងគេមួយរបស់កម្ពុជាក្នុងចំណោមប្រទេសនៅក្នុងតំបន់អឺ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ