ប្រទេសឡាវ

ឡាវរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរសរុបបាន៤លាន៦សែននាក់នៅឆ្នាំ២០២៤ខាងមុខ


រដ្ឋាភិបាលឡាវបានបង្ហាញនូវសេចក្តីសង្ឃឹមថា ប្រទេសខ្លួននឹងអាចទាក់ទាញភ្ញៀវទេសចរសរុបយ៉ាងហោចណាស់ចំនួន ៤លាន៦សែននាក់ ដែលអាចនឹងនាំមកនូវប្រាក់ចំណូលប្រមាណជា ៧១២លានដុល្លារ ក្នុងអំឡុងពេលដាក់ចេញយុទ្ធនាការ«ទស្សនាប្រទេសឡាវឆ្នាំ២០២៤»។
ឡាវថានឹងអាចទាក់ទាញភ្ញៀវទេសចរសរុបបាន៤,៦លាននាក់នៅឆ្នាំ២០២៤

ប្រទេសដែលមិនជាប់សមុទ្រតែមួយគត់នៅអាស៊ាននេះរំពឹងលើតំបន់ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិរបស់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam Plus។
រដ្ឋាភិបាលឡាវសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរសរុបយ៉ាងហោចណាស់ចំនួន៤លាន៦សែននាក់ ដែលនឹងផ្ដល់ប្រាក់ចំណូលសរុបប្រមាណជា ៧១២លានដុល្លារ ក្នុងអំឡុងពេលដែលខ្លួនដាក់ចេញនូវកម្មវិធីយុទ្ធនាការទស្សនាប្រទេសឡាវឆ្នាំ២០២៤។
លោកស្រី សួននីសាវាញ់ វីញ៉ាគិត ( Suanesavanh Vignaket) រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បាននិយាយថា ឡាវរំពឹងថា ជាងពាក់កណ្តាលនៃចំនួនភ្ញៀវទេសចរទាំងនេះគឺជាភ្ញៀវទេសចរបរទេស ដែលអាចនឹងចំណាយប្រាក់ប្រមាណជា ៤០០លានដុល្លារ នៅក្នុងដំណើរកំសាន្ត និងកម្មវិធីផ្សេងៗ អំឡុងពេលពួកគេស្នាក់នៅប្រទេសឡាវ។

លោកស្រីបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយជូនភ្ញៀវទេសចរនូវកម្មវិធីជាតិនិងប្រពៃណីចម្រុះរបស់ប្រទេសដែលមិនមានព្រំដែនសមុទ្រនៅតំបន់អាស៊ីភាគអាគ្នេយ៍នេះ។
កម្មវិធីដែលឡាវនឹងដាក់ចេញដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរនោះ រួមមានទាំងពិធីបុណ្យ ថាតហ្លួង នៅទីក្រុងវៀងចន្ទន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ និងការប្រារព្ធពិធីបុណ្យផ្សេងៗនៅខេត្តហ្លួងប្រាបាង។ ក្រៅពីនេះ ឡាវក៏បានគ្រោងរៀបចំកម្មវិធីផ្សេងៗនៅខេត្តខាំមួន ខេត្តសុវណ្ណខេត្ត ខេត្តចំប៉ាសាក់ និងខេត្តហួផានផងដែរ។
សូមរំលេចថា ទីផ្សារភ្ញៀវទេសចរបរទេសធំៗសម្រាប់ប្រទេសឡាវ មានចិន ថៃ និងភ្ញៀវមកពីអឺរ៉ុប ហើយយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ទស្សនាប្រទេសឡាវឆ្នាំ២០២៤ មានគោលបំណងនាំភ្ញៀវបរទេសកាន់តែច្រើនឱ្យមកកម្សាន្តនៅប្រទេសឡាវ ក៏ដូចជាបង្កើតការងារសម្រាប់ប្រជាជនទូទាំងប្រទេស និងជំរុញប្រាក់ចំណូលជារូបិយប័ណ្ណបរទេស៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះបានទាញទម្លាក់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាជាង១២%នៅឆមាសទី១ឆ្នាំនេះ?

ព័ត៌មាន
ការសម្រេចកាប់ដំណាំស្វាយចន្ទី ពីកសិករមួយចំនួន និងការប្រជែងទិញវត្ថុធាតុដើមពីសហគ្រាសក្នុងស្រុកបានក្លាយជាបញ្ហាប្រឈមសម្រាប់ផលិតកម្មដំណាំស្វាយចន្…

ទំនាស់រវាងមហាសេដ្ឋី ជេក ម៉ា និង រដ្ឋាភិបាលចិន ធ្វើឲ្យខាតបង់ក្រុមហ៊ុន អាលីបាបា និងសម្ព័ន្ធក្រុមហ៊ុន អាន ជិត ១ទ្រីលានដុល្លារ

ព័ត៌មាន
អាជ្ញាធរចិនបាននិយាយថា ពួកគេនឹងបញ្ចប់ការស៊ើបអង្កេតលើក្រុមហ៊ុន Ant ដោយតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះបង់ប្រាក់ពិន័យជិត ១ ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ