វិស័យទេសចរណ៍

ម៉ាកាវ ដាក់ចេញយុទ្ធនាការដ៏សម្បើមដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសតាមរយៈកោះហុងកុង


ម៉ាកាវ ដែលជាមជ្ឈមណ្ឌលរីហ្សត និងកាស៊ីណូដ៏ល្បីល្បាញលើពិភពលោកកំពុងតែដាក់ចេញនូវកម្មវិធីទាក់ទាញទេសចរបរទេសដ៏សម្បើមមួយ ដើម្បីជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។ តាមសេចក្តីរាយការណ៍បញ្ជាក់ថា រាល់ភ្ញៀវទេសចរបរទេសដែលចង់ទៅលេងដែនដីឋានសួរលោកីយ៍មួយនេះ គឺអាចធ្វើដំណើរទៅកាន់ទីនោះដោយមិនគិតថ្លៃ ជាពិសេសតាមច្រកចូលនៃកោះហុងកុង។
វិស័យទេសចរណ៍
ដោយ

ការិយាល័យទេសចរណ៍នៃរដ្ឋបាលស្វ័យយ័តម៉ាកាវ កំពុងដាក់ចេញនូវយុទ្ធនាការជំរុញ និងទាក់ទាញភ្ញៀវទេសចរបរទេសដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ តទៅ ដោយភ្ញៀវទេសចរបរទេសទាំងអស់នឹងទទួលបាន នូវការផ្តល់ជូនពិសេសសម្រាប់សំបុត្រជិះនាវា ឬក៏រថយន្តក្រុងមួយជើងដោយឥតគិតថ្លៃពីហុងកុង ទៅម៉ាកាវ។

ការិយាល័យនេះបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ការដាក់ចេញនូវយុទ្ធនាការនេះមានគោលបំណងទាក់ទាញភ្ញៀវបរទេសកាន់តែច្រើន ឱ្យមកលេងម៉ាកាវ និងដើម្បីពង្រីកការធ្វើពិពិធកម្មទីផ្សារដែលជាប្រភពភ្ញៀវទេសចរ ដើម្បីជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ប្រភពដដែលបានបន្តថា កញ្ចប់ផ្តល់ជូនពិសេសតាមរយៈនាវានេះនឹងដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងគោលបំណងលើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិនៅហុងកុង ឱ្យបន្តដំណើរកម្សាន្តរបស់ពួកគេមកកាន់ម៉ាកាវ។

ភ្ញៀវទេសចរបរទេសអាចកក់សំបុត្រជិះនាវាឥតគិតថ្លៃជាមុនបាន ដោយគ្រាន់តែបង្ហាញឯកសារធ្វើដំណើរដែលមានសុពលភាពរបស់ពួកគេរួមជា​​​​​មួយ​​កាត​​ចេញចូល សំបុត្រអេឡិចត្រូនិច ឬ បង្កាន់ដៃធ្វើដំណើរដែលបង្ហាញពីការមកដល់ហុងកុង ក្នុងរយៈពេល៧ថ្ងៃមុនពេលធ្វើដំណើរទៅម៉ាកាវ។

ដោយឡែកការផ្តល់ជូនសំបុត្រដោយឥតគិតថ្លៃ​​សម្រាប់សេវារថយន្តក្រុងដោយផ្ទាល់ មានចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែសីហា។ ​​​នៅពេល​​មកដល់អាកាសយានដ្ឋានអន្តរជាតិ ហុងកុង ភ្ញៀវអន្តរជាតិ អាចបង្ហាញឯកសារធ្វើដំណើរដែលមានសុពលភាព និងកាតចេញចូលក្នុងតំបន់ដែលមានការរឹតបន្តឹង ដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិហុងកុង ទៅកាន់ម៉ាកាវ ឆ្លងកាត់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ។

កាលពីឆ្នាំ២០២៣ ម៉ាកាវ បានស្វាគមន៍ភ្ញៀវទេសចរសរុបជាង២៨លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានតិចមែនទែន ពោលគឺត្រឹមតែ១,៤៦លាននាក់ប៉ុណ្ណោះ ដោយពួកគេបានធ្វើដំណើរចេញពីចិនដីគោក ហុងកុង និងតៃវ៉ាន់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យកសិករផ្ទុះការតវ៉ារាលដាលពាសពេញតំបន់អឺរ៉ុប រួមទាំងបារាំង នៅមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប?

ព័ត៌មាន
ប្រជាកសិករបារាំង បាននាំគ្នាបើកត្រាក់ទ័រទៅបិទផ្លូវហាយវ៉េសំខាន់ៗជិតទីក្រុងប៉ារីស និងនៅទូទាំងប្រទេសបារាំង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ …

អ្នកជំនាញថា ការរំលាយក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande ដោយតុលាការហុងកុង គឺជាបទពិសោធន៍ត្រូវរៀនសូត្រ

ព័ត៌មាន
តុលាការហុងកុង កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានចេញសាលដីកាបង្គាប់ឱ្យរំលាយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន China Evergrande Group និងល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ