ហេដ្ឋារចនាសម្ព័ន្ធ

សម្តេចស៊ុលតង់របស់ម៉ាឡេស៊ី កំពុងស្វែងរកទុននៅចិន ដើម្បីសាងសង់គម្រោងផ្លូវដែកល្បឿនលឿនដែលមានតម្លៃរាប់ពាន់លានដុល្លារ


ប្រភពពីមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីស្កេនដា (Ibrahim Iskandar) របស់ប្រទេសម៉ាឡេស៊ី គ្រោងនឹងស្វែងរកមូលនិធិពីក្រុមអ្នកវិនិយោគចិន សម្រាប់គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនតម្លៃរាប់ពាន់លានដុល្លារដែលតភ្ជាប់ពីប្រទេសម៉ាឡេស៊ី ជាមួយនឹងសិង្ហបុរី នៅពេលព្រះអង្គធ្វើទស្សនកិច្ចនៅចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ស្ដេចស៊ុលតង់ អ៊ីប្រាហ៊ីម កំពុងស្វែងរកការ វិនិយោគពីក្រុមហ៊ុនរដ្ឋរបស់ប្រទេសចិន ដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនភ្ជាប់ពីម៉ាឡេស៊ី ទៅសិង្ហបុរី ដែលមានតម្លៃវិនិយោគរាប់ពាន់លានដុល្លារ ខណៈព្រះអង្គបាននិងកំពុងធ្វើទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសចិន ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រទ្វេភាគី។

ប្រភពដដែលនេះបានបន្ថែមថា គណៈប្រតិភូរបស់ស្ដេចស៊ុលតង់ អ៊ីប្រាហ៊ីម ទៅកាន់ប្រទេសចិននេះ ក៏មានតំណាងរបស់ក្រុមហ៊ុន YTL ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមទាំង៣ ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះ។ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YTL លោក ហ្វ្រង់ស៊ីស យ៉េះ (Francis Yeoh) បានប្រាប់ទូរទស្សន៍ Bloomberg កាលពីខែវិច្ឆិកា ថា គម្រោងនេះវាគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែលោកមិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងដំណើរការដេញថ្លៃនោះទេ។

ស្តេចស៊ុលតង់ អ៊ីប្រាហ៊ីម គឺជាអ្នកគាំទ្រជាយូរមកហើយចំពោះការតភ្ជាប់ផ្លូវដែកល្បឿនលឿននេះ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្តដំណើរការសាងសង់ឡើងវិញនៅឆ្នាំ២០២៣ ជាមួយនឹងការព្រមានថា ផ្លូវដែកនេះនឹងមិនត្រូវបានផ្តល់មូលនិធិដោយអ្នកបង់ពន្ធឡើយ។

ស្ដេចស៊ុលតង់ អ៊ីប្រាហ៊ីម បានប្រាប់កាសែត The Straits Times កាលពីខែធ្នូថា ក្រុមហ៊ុនសម្ពន្ធឯកជនមួយអាចផ្តល់មូលនិធិសាងសង់ផ្លូវដែកនេះ ហើយនឹងគ្រប់គ្រងប្រតិបត្តិការរយៈពេល៣០ឆ្នាំ ដើម្បីប្រមូលការចំណាយមកវិញមុនពេលប្រគល់វាទៅឱ្យរដ្ឋាភិបាលម៉ាឡេស៊ី គ្រប់គ្រងវិញ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើរូបិយប័ណ្ណធំៗណាខ្លះក្លាយជារូបិយប័ណ្ណបរទេសបម្រុង ឬទុនបម្រុងអន្តរជាតិ កំពូលៗប្រចាំឆ្នាំ២០២៤?

ព័ត៌មាន
ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស ឬរូបិយប័ណ្ណបរទេសដូចជាប្រាក់ដុល្លារអាម៉េរិក និងប្រាក់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ