អត្ថបទពាណិជ្ជកម្ម

សម្ព័ន្ធធនាគារ មេយប៊ែង ចូលរួមលើកកម្ពស់ការរស់នៅរបស់សហគមន៍សរុប ជាង១៨.០០០នាក់ទូទាំងពិភពលោក ក្នុងទិវាទំនួលខុសត្រូវសង្គមជាសកលឆ្នាំ២០២៤


និយោជិតធនាគារ មេយប៊ែង ជាង២២.០០០នាក់ នៅទូទាំងពិភពលោក បានរួមរួមគ្នាប្រារព្ធធ្វើកម្មវិធីលើកទី១២ នៃទិវាទំនួលខុសត្រូវសង្គមជាសកលរបស់សម្ព័ន្ធធនាគារ មេយប៊ែង តាមរយៈការធ្វើសកម្មភាព និងគំនិតផ្តួចផ្តើមនានាដើម្បីសង្គម និងបរិស្ថាន ជាមួយនឹងប្រជាពលរដ្ឋក្នុងបណ្តាសហគមន៍ ក្នុងប្រទេសនីមួយៗ សរុបជាង ១៨.០០០នាក់។ ទិវានេះត្រូវបានធ្វើឡើងដើម្បីគំាទ្រការលើកកម្ពស់ចីរភាពសម្រាប់សហគមន៍។
និយោជិតធនាគារ មេយប៊ែង ជាង២២.០០០នាក់ នៅទូទាំងពិភពលោក ចូលរួមប្រារព្ធធ្វើកម្មវិធីលើកទី១២ នៃ ទិវាទំនួលខុសត្រូវសង្គមជាសកលរបស់ធនាគារ មេយប៊ែង
ដោយ
អំពី Maybank

ទិវាទំនួលខុសត្រូវសង្គមជា​​​សកល​របស់ សម្ព័ន្ធធនាគារ មេយប៊ែង គឺជាផ្នែកមួយនៃកម្មវិធីស្ម័គ្រចិត្តប្រចាំឆ្នាំ ដែលមានឈ្មោះថា Cahaya Kasih (CK) និងជាថ្ងៃដែលនិយោជិតទាំងអស់ចូលរួមជាមួយគ្នាក្នុងថ្ងៃតែមួយដើម្បីធ្វើការងារសង្គម ដែលផ្តល់ផលវិជ្ជមានបែបយូរអង្វែងដល់សហគមន៍​​ បរិស្ថាន និងការអប់រំ និងក្នុងការឈានទៅកាន់អនាគតប្រកបដោយចីរភាព។ ក្នុងឆ្នាំនេះ ទិវានេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “ឈានមុខលើគំនិតផ្តួចផ្តើមប្រកបដោយចីរភាព”។

ទិវានេះផងដែរ ក៏ជាថ្ងៃដែលនិយោជិត ទទួលបាននូវឱកាស ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់ខ្លួនរយៈពេលមួយឆ្នាំពេញ ចំពោះសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមសម្រាប់សង្គមនានា។ កម្មវិធីនេះ ត្រូវបានគេជឿថាជាកម្មវិធីសហគមន៍ដ៏ធំបំផុតលើពិភពលោកដែលរៀបចំដោយស្ថាប័នម៉ាឡេស៊ី ដែលធ្វើឡើងក្នុងពេលដំណាលគ្នាក្នុងថ្ងៃតែមួយ។

បន្ថែមពីនេះ កម្មវិធីផ្តួចផ្តើមជាសកលនេះ គឺស្របតាមការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់ធនាគារ មេយប៊ែងត្រឹមឆ្នាំ២០២៥ដែលរួមមាន ការលើកកម្ពស់ទៅដល់ការរស់នៅរបស់សហគមន៍ ២លានគ្រួសារនៅទូទាំងតំបន់អាស៊ាន ការចូលរួម១លានម៉ោងលើកិច្ចផ្តួចផ្តើមប្រកបដោយចីរភាព និងការដាក់ដំណើរការគំនិតផ្តួចផ្តួចចំនួន១ពាន់​ ដែលពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៥។

លោកស្រី Datuk (Dr) Nora Manaf នាយិកា នាយកដ្ឋានធនធានមនុស្សរបស់សម្ព័ន្ធធនាគារ
មេយប៊ែង មានប្រសាសន៍ថា “ទិវាទំនួលខុសត្រូវសង្គមជាសកលរបស់ធនាគារ មេយប៊ែង លើកទី១២​ នេះបន្តបង្ហាញពី ការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ មិនថានៅក្នុងការផ្លាស់ប្តូរជីវភាព​ និងការរស់នៅឲ្យកាន់តែប្រសើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ប៉ុណ្ណោះទេ តែកម្មវិធីនេះក៏ចូលរួមលើកកម្ពស់សហគមន៍ និងបរិស្ថាន​ ដែលស្របទៅនឹង បេសកកម្មរបស់ សម្ព័ន្ធធនាគារ មេយប៊ែង ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព ស្របតាមយុទ្ធសាស្ត្រ M25+។”

“ក្នុងនាមជាធនាគារដែលឈានមុខគេនៅក្នុងតំបន់ សម្ព័ន្ធធនាគារ មេយប៊ែង នៅតែរក្សាជំហរជា​ស្ថាប័នដែលឈានមុខគេក្នុងគំនិតផ្តួចផ្តើមសម្រាប់សង្គម តាមរយៈចលនានានាសម្រាប់ សហគមន៍ និងកិច្ចសហប្រតិបតិ្តការ។ ក្នុងឆ្នាំនេះ ក្រោមប្រធានបទ “ឈានមុខលើគំនិតផ្តួចផ្តើមប្រកបដោយចីរភាព” កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើង បានអភិវឌ្ឍឡើងដើម្បីកាត់បន្ថយ បញ្ហាប្រឈម និងបន្ទុករបស់សហគមន៍។ កម្មវិធីនេះត្រូវបានដឹកនាំដោយនិយោជិតរបស់យើង ដោយអនុវត្តគំនិតផ្តួចផ្តើមប្រកបដោយចីរភាព ដែលមានផលវិជ្ជមានខ្ពស់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន សហគមន៍ និងបរិស្ថាន។ គោលបំណងចម្បងរបស់យើង គឺដើម្បីធានាថាកម្មវិធីស្ម័គ្រចិត្តរបស់និយោជិត Cahaya Kasih នៅតែពាក់ព័ន្ធ និងបន្តដោះស្រាយបញ្ហាពិភពលោក ខណៈពេលជួយឲ្យសហគមន៍កំពុងរងគ្រោះ និងកំពុងត្រូវការ អាចរៀបចំខ្លួនរួចរាល់សម្រាប់អនាគត។ ការបន្តប្តេជ្ញាចិត្ត នេះនឹងអនុញ្ញាតឱ្យយើងចូលរួមបង្កើតការផ្លាស់ប្តូរយូរអង្វែង និងផលវិជ្ជមានដ៏មានអត្ថន័យពេញមួយឆ្នាំ ដែលគាំទ្រដោយផែនការរយៈពេល ២ឆ្នាំ ដែលអាចឱ្យយើងបង្កើតការផ្លាស់ប្តូរជាវិជ្ជមានកាន់តែមានប្រសិទ្ធភាព។

កម្មវិធីនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នា ហើយតាមរយៈការបង្កើតដំណោះស្រាយលើបញ្ហាសំខាន់ៗ និងការគាំទ្រ បុគ្គល ឬក្រុម ដែលកំពុងត្រូវការជំនួយ យើងកំពុងតែរួមចំណែកដល់ពិភពលោក ដែលប្រកបទៅដោយបរិយាបន្ន និងសមធម៌កាន់តែច្រើន។”​

នៅឆ្នាំនេះ គំនិតផ្តួចផ្តើមជាង៩៧ ត្រូវបានអនុវត្តដោយនិយោជិតនៅទូទាំងសម្ព័ន្ធធនាគារ មេយប៊ែង មិនត្រឹមតែនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ ថែមទាំងបណ្តាញសាខារបស់ខ្លួននៅបណ្តាប្រទេសទូទាំងពិភពលោក ដែលរួមមានដូចជាទីក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ប្រទេសចិន និងទូទាំងតំបន់អាស៊ាន បានរួមគ្នាដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរយៈពេលពេញមួយឆ្នាំរបស់ពួកគេ លើផ្នែកទំនួលខុសត្រូវសង្គម។

នៅប្រទេសកម្ពុជា ទិវាទំនួលខុសត្រូវសង្គមជាសកលឆ្នាំនេះផ្តោតសំខាន់លើផ្នែកសង្គមនៃគោលដៅចីរភាព ក្រោមប្រធានបទ “រួបរួមតាមរយៈកីឡា៖ ការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ”។ ព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះ បានប្រមូលផ្តុំបុគ្គលិកធនាគារ មេយប៊ែង ខេមបូឌា ជិត៥០០នាក់នៅទូទាំង​ ២១ សាខា និងសិស្សានុសិស្សជាង ៦០០ នាក់មកពីសាលាចាក់អង្រែ និងសាលាដៃគូផ្សេងទៀតនៅក្នុងខេត្ត ដែលធនាគារ មេយប៊ែង មានវត្តមាន។

ប្រធានបទឆ្នាំនេះឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការចូលរួមលេងកីឡា​ ដើម្បីលើកកម្ពស់ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងសកម្មភាពចូលរួមក្នុងសហគមន៍ ក្នុងចំណោមសិស្សានុសិស្ស។ គំនិតផ្តួចផ្តើមនេះស្របជាមួយនឹង ការប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ក្នុងការជំរុញបរិយាបន្នសង្គម និងការអភិវឌ្ឍជាវិជ្ជមាន តាមរយៈកីឡា។ ហើយកម្មវិធីទំនួលខុសត្រូវសង្គមនេះផងដែរ នឹងដំណើរការពេញមួយឆ្នាំ ២០២៤/២០២៥ ដោយនិយោជិតធនាគារ មេយប៊ែង ទាំងអស់ចូលរួមជាមួយសហគមន៍នានាក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលធនាគារ មេយប៊ែង មានវត្តមាន។

នៅរាជធានីភ្នំពេញ កម្មវិធីអបអរទិវាទំនួលខុសត្រូវសង្គមជាសកល ប្រព្រឹត្តិនៅមជ្ឈមណ្ឌលកីឡានៃ សហភាពសហព័ន្ធយុវជនកម្ពុជា (រាជធានីភ្នំពេញ) ដែលរួមបញ្ចូលសកម្មភាពជាច្រើនដូចជា បាល់ទាត់ និងលំហាត់ប្រាណ។​ សកម្មភាពទាំងនេះបានលើកទឹកចិត្ត ដល់សិស្សានុសិស្ស ឱ្យជ្រើសយករបៀបរស់នៅបែបសកម្ម លើកកម្ពស់សុខភាព និងសុខុមាលភាព ដែលជាផ្នែកមួយនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ សកម្មភាពស្រដៀងគ្នានេះត្រូវបានអនុវត្តជាមួយសហគមន៍ នៅទីរួមខេត្តសំខាន់ៗចំនួន ៤ផងដែរ។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង កម្ពុជា បានមានប្រសាសន៍ថា៖ “ជាច្រើនឆ្នាំមកនេះ យើងបានឃើញពីផលវិជ្ជមានជាច្រើន ពីការចូលរួមលើកកម្ពស់សហគមន៍របស់យើង។ រីឯឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗទេ យើងបានរៀបចំកម្មវិធីដើម្បីលើកកម្ពស់សិស្សានុសិស្ស ក្នុងគោលបំណងអប់រំ និងបង្កើនការចូលរួមនៅក្នុងសហគមន៍របស់ពួកគេ ជំរុញឱ្យមានទំនាក់ទំនងល្អក្នុងសង្គម និងជំរុញឱ្យពួកគេក្លាយជាអ្នកដឹកនាំជំនាន់ក្រោយ ដែលពោរពេញទៅដោយកម្លាំងមាំមួនទាំងផ្លូវកាយ និងផ្លូវចិត្ត និងទំនួលខុសត្រូវខ្ពស់។ នេះបង្ហាញពីការបន្តបេ្តជ្ញាចិត្តរបស់យើង និងការខិតខំប្រឹងប្រែង ដើម្បីចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជីវភាពរស់នៅ និងអនាគតសហគមន៍របស់ពួកយើង។”

នៅតាមតំបន់ផ្សេងទៀត នៅជុំវិញពិភពលោក សមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងនិយោជិតនៅទីតាំងផ្សេងៗ បានសហការយ៉ាងពេញទំហឹង ដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ដែលរួមមាន ការតំឡើងបន្ទះសូឡាពន្លឺព្រះអាទិត្យ ការគាំទ្រគំនិតផ្តួចផ្តើមកសិកម្មរបស់សហគមន៍ ការបង្រៀនកុមារ និងការចែករំលែកជំនាញនៃការរស់នៅ ឬការរៀបចំផែនការហិរញ្ញវត្ថុ ការបង្កើតមជ្ឈមណ្ឌលកែច្នៃឡើងវិញ ការដាំដើមឈើ និងបណ្តាសកម្មភាពជាច្រើនទៀត។

ទិវាទំនួលខុសត្រូវសង្គមជាសកល ត្រូវបានបង្កើតជាលើកដំបូងក្នុងឆ្នាំ ២០១០ ដើម្បីរំលឹកដល់ការ
ផ្តល់សេវាហិរញ្ញវត្ថុរយៈពេលប្រាំទសវត្សរ៍របស់ធនាគារ មេយប៊ែង។ និយោជិតជាង ១0,000 នាក់បានចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធនោះ។ ការកើនឡើងនៃចំនួនអ្នកចូលរួម បានឆ្លុះបញ្ចាំងពីស្មារតីជាក្រុមដ៏រឹងមាំពីសំណាក់និយោជិត ដើម្បីរួបរួមសាមគ្គីគ្នា និងចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តជាសកលនេះ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងការបរទេសកម្ពុជាអះអាងថា ទោះបីស៊ុយអែតបិទការិយាល័យស្ថានទូតនៅភ្នំពេញ តែស្ថានកុងស៊ុលនៅតែបន្តដំណើរការ

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីបំភ្លឺនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះថា ថ្វីត្បិតមានការបិទការិយាល័យស្ថា…

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងងើបចេញពីវិបត្តិនានា?

វិស័យអចលនទ្រព្យ គឺជាវិស័យមួយស្ថិតក្នុងចំណោមវិស័យជាច្រើន ដែលរងផលប៉ះពាល់ពីវិបត្តិនានា ជាហេតុធ្វើឱ្យវិស័យដែលធ្លាប់មានសក្ដានុពលខ្ពស់មួយនេះហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ