អត្ថបទក្រុមហ៊ុន

ទទួលយកបទពិសោធដោយភាពរីករាយ ជាមួយកម្មវិធី M2U KH ថ្មីសន្លាង


ធនាគារ មេយប៊ែងបានប្រកាសការដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធីទូរស័ព្ទចល័ត M2U KH ជំនាន់ថ្មីរបស់ខ្លួន ដែលជាការបង្ហាញនូវការរួមចំណែកក្នុងការរីកលូតលាស់នៃនវានុវត្តន៍ឌីជីថលរបស់ខ្លួន ខណៈចូលរួមជម្រុញវិស័យធនាគារបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា។
ទទួលយកបទពិសោធដោយភាពរីករាយ ជាមួយកម្មវិធី M2U KH ថ្មីសន្លាង
ដោយ
អំពី Maybank

កម្មវិធី​ទូរស័ព្ទថ្មីនេះជាត្រូវបានសម្រាំងឡើងជាមួយនឹងមុខងារថ្មីៗ និងការសម្រួលបទពិសោធប្រើប្រាស់ឲ្យកាន់តែប្រសើរ ក្នុងគោលបំណងដើម្បីឲ្យប្រតិបត្តិការធនាគារកាន់តែមានភាពងាយស្រួល​ ព្រមទាំងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការជាពិសេសផ្តល់ជូននូវរង្វាន់ និងប្រូម៉ូសិនជាច្រើនដល់អតិថិជន។

កម្មវិធីធនាគារចល័ត M2U ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ផ្ទាំងអេក្រង់ថ្មី និងបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់អតិថិជន ខណៈបន្ថែមនូវមុខងារថ្មីមួយទៀតក្នុងចំណោមមុខងារជាច្រើន ដែលអាចឲ្យអតិថិជនធនាគារ មេយប៊ែង ទាំងថ្មី និងចាស់​អាចផ្លាស់ប្តូរភាសាបានរហូតទៅដល់ពីរភាសា មានទាំងភាសាខ្មែរ និងភាសាអង់គ្លេស ទៅតាមតម្រូវការរបស់ពួកគាត់​។ អតិថិជនក៏អាចធ្វើប្រតិបត្តិការយ៉ាងងាយស្រួល បូករួមការផ្ទេរប្រាក់យ៉ាងឆាប់រហ័សទៅកាន់បណ្តាធនាគារជាង៥០ ដែលជាសមាជិករបស់បាគង និងធ្វើការទូទាត់ប្រាក់ទៅកាន់ជាង២០០ក្រុមហ៊ុន ឫស្ថាប័ន នៅក្នុងប្រទេស​តាមរយៈកម្មវិធីថ្មីមួយនេះ។ កាន់តែពិសេសនោះ អតិថិជនក៏អាចធ្វើការទាញយករបាយការណ៍គណនីបានយ៉ាងងាយស្រួលផងដែរ។

មុខងារថ្មីមួយទៀតដែលគួរឲ្យកត់សម្គាល់របស់កម្មវិធី M2U KH គឺការដាក់បញ្ចូលមុខងារដ៏ថ្មីសន្លាងមួយ គឺគណនី iSAVE ដែលផ្តល់ឱ្យអតិថិជននូវឱកាសទទួលបានការប្រាក់បន្ថែមពីលើគណនីសន្សំរបស់ពួកគាត់។ ជាមួយគណនី i-Save អតិថិជនអាចបើកគណនីរបស់ខ្លួនបានពីគ្រប់ទិសទី ហើយចាប់ផ្តើមធ្វើការសន្សំប្រាក់ជាលើកដំបូងជាមួយធនាគារ មេយប៊ែងដោយពុំត្រូវការប្រាក់តម្កល់។ រាល់ការដាក់ប្រាក់ដំបូងចំនួន ៥ដុល្លារ ឬ ២០,០០០ រៀល អតិថិជនអាចទទួលបានអត្រាការប្រាក់រហូតដល់ ៣.៥% សម្រាប់គណនីប្រាក់រៀល និង ៣% សម្រាប់គណនីដុល្លារ ដែលអនុញ្ញាតឱ្យលោកអ្នកអាចបង្កើននូវសក្តានុពលនៃការសន្សំរបស់ខ្លួនផងដែរ។ បន្ថែមពីនេះទៅទៀត អតិថិជនមានជម្រើសក្នុងការតម្លើងគណនីរបស់លោកអ្នកទៅជាគណនីពេញលេញ ដើម្បីទទួលបានសិទ្ធិ និងរង្វាន់បន្ថែម ដូចជាការទទួលបានប្រាក់ត្រឡប់មកវិញភ្លាមៗ និងឱកាសឈ្នះទូរស័ព្ទ iPhone ក៏ដូចជាសាច់ប្រាក់ត្រឡប់មកវិញប្រចាំខែរាល់ពេលដែលលោកអ្នកធ្វើប្រតិបត្តិការជាមួយកម្មវិធីធនាគារចល័ត M2U ថ្មី អំឡុងពេលប្រូម៉ូសិននេះ។

លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស របស់ធនាគារ មេយប៊ែង ខេមបូឌា មានប្រសាសន៍ថា៖ “ការដាក់ដំណើរការកម្មវិធីធនាគារចល័ត M2U ថ្មីនេះ គឺជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរនូវយុទ្ធសាស្រ្តរបស់ ធនាគារ មេយប៊ែង ស្របទៅតាមយុទ្ធសាស្ត្រ M25+ របស់យើង ដែលផ្តោតសំខាន់លើឌីជីថល និងនវានុវត្តន៍ជាចំណុចស្នូល​ ក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗរបស់យើង។”

លោកបានបន្តទៀតថា “ធនាគារ មេយប៊ែង បានដាក់ដំណើរការកម្មវិធីទូរស័ព្ទចល័ត MAE ជាលើកដំបូងក្នុងប្រទេសម៉ាឡេស៊ី និងទទួលបាននូវភាពជោគជ័យគួរឲ្យកត់សម្គាល់។ យើងជឿជាក់ថាកម្មវិធីធនាគារចល័ត M2UK KH ដែលមានមុខងារ និងរូបរាងដូចទៅនឹងកម្មវិធីខាងដើមនឹងទទួលបានភាពជោគជ័យស្រដៀងគ្នា។ ជាមួយនិងការរចនាដ៏ប្រសើរ រួមផ្សំជាមួយមុខងារដែលកាន់តែទំនើប កម្មវិធីរបស់យើងធានា ផ្តល់ជូនអតិថិជននៅបទពិសោធធនាគារកាន់តែងាយស្រួល ខណៈគាំទ្រដល់ចក្ខុវិស័យរបស់ធនាគារ មេយប៊ែងក្នុងការក្លាយជាធនាគារឈានមុខលើនវានុវត្តន៍ឌីជីថល និងការក្លាយជាធនាគារអាស៊ានដ៏ល្អបំផុតត្រឹមឆ្នាំ២០២៥នេះ។”

លោក ឡាំង មាំ នាយក នៃនាយកដ្ឋានឌីជីថល នៃធនាគារ មេយប៊ែង ខេមបូឌា បានបន្ថែមផងដែរថា "នវានុវត្តន៍លើផ្នែកឌីជីថល គឺជាស្នូលនៃយុទ្ធសាស្ត្ររបស់ធនាគារ មេយប៊ែង ខេមបូឌា ហើយការបើកដំណើរការឲ្យប្រើប្រាស់កម្មវិធីធនាគារចល័ត​ M2U ថ្មីនេះ គឺគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវសេវាធនាគារឌីជីថលដ៏ល្អបំផុត។ ការផ្តល់នូវដំណោះស្រាយផ្នែកធនាគារដល់អតិថិជនរបស់យើង រួមជាមួយនឹងមុខងារដែលបានកែលម្អឲ្យកាន់តែប្រសើរជាងមុន ហើយអេបថ្មីនេះ យើងសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើសុវត្ថិភាព និងភាពងាយស្រួល ដោយផ្តល់សិទ្ធអាទិភាពដល់អតិថិជនដែលមានបំណងក្នុងការស្វែងរកដៃគូដ៏ល្អ និងជំនាញលើការគ្រប់គ្រងហិរញ្ញវត្ថុ និងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់ពេលអនាគត។”

ធនាគារ មេយប៊ែង គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលណែនាំនូវមុខងារ Secure2u ដែលជាវិធីសាស្ត្រផ្ទៀងផ្ទាត់សុវត្ថិភាព ដោយគ្រាន់តែចុចប៉ូតុងយល់ព្រមក្នុងអេបកម្មវិធី នៅពេលធ្វើប្រតិបត្តិការទូទាត់ ដែលជាមុខងារសុវត្ថិភាពមួយនៅលើអេប M2U ចាស់។ ជាមួយនឹងមុខងារពិសេសមួយនេះ អតិថិជនពុំចាំបាច់រង់ចាំទទួលបានសារលេខកូដ (SMS TAC) ដែលផ្តល់នូវកម្រិតសុវត្ថិភាពបន្ថែម ព្រោះប្រតិបត្តិការទាំងអស់ អាចត្រូវបានអនុញ្ញាតតែលើឧបករណ៍ដែលបានចុះឈ្មោះប៉ុណ្ណោះ។ មុខងារនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរហូតដល់ ៨៨%នៃអ្នកប្រើប្រាស់កម្មវិធីចល័ត M2U Classic នៅក្នុងប្រទេស។

ជាមួយនឹងបច្ចុប្បន្នភាពនៃមុខងារប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរជាងមុនដែលរួមមានមុខងារស្កេនផ្ទៃមុខ ឫក្រយៅដៃដើម្បីចូលកម្មវិធី មុខងារកម្មវិធីមួយទូរស័ព្ទមួយ មុខងារលាក់សមតុល្យទឹកប្រាក់ និងមុខងារជូនដំណឹងភ្លាមៗ កម្មវិធីM2U KH ថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវទំនុកចិត្តលើសុវត្ថិភាពសមតុល្យ និងទិន្នន័យប្រតិបត្តិការធនាគាររបស់ខ្លួន។

លោកឡាំង មាំ ក៏បានបន្តទៀតថា៖ “ដោយឃើញថាសព្វថ្ងៃនេះមានការកើនឡើងលើការឆបោកតាមប្រព័ន្ធឌីជីថលច្រើន ហេតុនេះហើយធនាគារ មេយប៊ែង យើងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការអនុវត្តវិធានការសុវត្ថិភាពជូនដល់អតិថិជន។ តាមរយៈប្រព័ន្ធសុវត្ថិភាពដែលកំណត់នូវស្តង់ដារសុវត្ថិភាពជាចំបងរបស់អេបថ្មីនេះ យើងមានគោលបំណងបង្កើនការជឿជាក់ និងទំនុកចិត្តដល់អតិថិជនរបស់យើង និងលើកកម្ពស់ការយកចិត្តទុកដាក់លើទិន្នន័យអតិថិជន និងសុវត្ថិភាពគណនីក្នុងវិស័យធនាគារបែបឌីជីថលក្នុងប្រទេស។”

ទទួលយកបទពិសោធជាមួយនឹងបច្ចេកវិទ្យាទំនើបរបស់កម្មវិធី M2U​ KH ដ៏ថ្មីសន្លាង និងធ្វើការទាញយកកម្មវិធី M2U KH ថ្មីឥឡូវនេះលើ App Store និង Google Play Store។

***

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet បន្ថែមសេវាកម្មថ្មី ភ្ជាប់ការហោះហើរទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានរបស់ចិន

ព័ត៌មាន
អ្នកធ្វើដំណើរតាមផ្លូវអាកាសទទួលបាននូវបទពិសោធថ្មី នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្…

មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង

ព័ត៌មាន
ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ