វិនិយោគធ្យូងថ្មនៅវៀតណាម

ក្រុមហ៊ុន Mitsubishi ដកខ្លួនចេញពីគម្រោងធ្យូងថ្មនៅវៀតណាមក្រោយមានសម្ពាធពីអន្តរជាតិ


ក្រុមហ៊ុន​ពាណិជ្ជកម្ម Mitsubishi Corp កាល​ពី​សប្តាហ៍​មុន​នេះ​បាន​សម្រេច​ថា នឹង​ដក​ខ្លួ​ន​ចេញ​ពី​គំរោង​ផលិត​ថាមពល​ចំនួន៣ នៅ​ប្រទេស​វៀតណាម ក្រោយ​សម្ពា​ធ​ពីមជ្ឈដ្ឋា​នអន្តរ​ជាតិ​បន្តធ្លាក់​មកជាបន្តបន្ទាប់​លើ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ។ រងសម្ពាធក៏​ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍន៍​របស់ក្រុមហ៊ុនជប៉ុន Mitsubishi នៅវៀណាម​ត្រូវបានគេមើលឃើញថា បង្កឲ្យមាន​ផលប៉ះពាល់ដល់បរិស្ថាន។ នេះបើតាមការចុះផ្សារដោយសារព័ត៌មាន Asia Nikkei។
ក្រុមហ៊ុនMitsubishiដកខ្លួនចេញពីគម្រោងធ្យូងថ្មនៅវៀតណាមក្រោយមានសម្ពាធពីអន្តរជាតិ
ដោយ

គំរោងទាំង៣ ដែលMitsubishi បានដកខ្លួនចេញនេះ គឺជាគំរោងរោងចក្រផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ស្ថិតក្នុងតំបន់អភិវឌ្ឍ Vinh Tan ខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម។ ក្រោយលេចចេញគំរោងនេះឡើង មានអង្គការជាតិ និងអន្តរជាតិជាច្រើនបានសម្តែងការព្រួយបារម្ភពីប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការប្រែប្រួលអាកាសធាតុក្នុងតំបន់ និងពិភពលោកផងដែរ។ 

ដំបូងឡើយគម្រោង Vinh Tan ទាំង៣ត្រូវបានគេកំណត់ឲ្យដំណើរការនៅឆ្នាំ២០២៤ ខាងមុខដែលវានឹងបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ ចុងក្រោយគេបំផុតរបស់ជប៉ុន ជាមួយនឹងសមត្ថភាពផលិតអគ្គសនីបានចំនួន ២ពាន់ម៉េហ្គាវ៉ាត់ ក្នុងមួយថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងនេះវា ក៏អាចនឹងបង្កផលប៉ះពាល់ខ្លាំងក្លាណាស់ដែរដល់បរិស្ថាន។ 

គម្រោងនៅវៀណាមលើកនេះ ត្រូវបានគេរាយការណ៍ឲ្យដឹងថា វាមិនមែនជាគម្រោងរបស់រដ្ឋាភិបាលវៀតណាមទាំងស្រុងនោះទេ ពោលគឺ Mitsubishi មានភាគហ៊ុនដល់ទៅ ៤៩% ខណៈក្រុមហ៊ុនរដ្ឋវៀតណាមមានភាគហ៊ុនតែ២៩% ខណៈសល់ពីនោះ ជាភាគហ៊ុនរបស់ក្រុមហ៊ុនចិន ដែលជាអ្នកទទួលបន្ទុកដឹកជញ្ជូន និងផ្អត់ផ្គង់សម្ភារៈសម្រាប់ការសាងសង់។

សូមបញ្ជាក់ផងដែរថានេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះហើយ ដែលបានសម្រេចដកខ្លួនចេញពីការរកស៊ីក្នុងវិស័យធ្យូង។ ក្រោយដកខ្លួនពីគម្រោងលើកនេះ ក្រុមហ៊ុន Mitsubishi បានគូសបញ្ជាក់ថា ខ្លួននឹងឈប់ធ្វើការអភិវឌ្ឍលើគម្រោងថាមពលណាដែលប៉ះពាល់ខ្លាំងដល់បរិស្ថានទៀតហើយ ដោយក្រុមហ៊ុននឹងងាកមកវិនិយោគលើគម្រោងថាមពលឧស្ម័នធម្មជាតិ និងថាមពល ដែលអាចកកើតបានឡើងវិញដូចជា គម្រោងថាមពលពីផ្ទាំងសូឡាជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងជាប់លេខ៣ជាប្រទេសរក្សាបានសេដ្ឋកិច្ចគ្រាន់បើនៅឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជា នៅឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូងមានកំណើនសេដ្ឋកិច្ចអវិជ្ជមាន ដោយសារតែរងផលប៉ះពាល់នៃមេរោគរាតត្បាតកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែ ប្រទ…

អេស៊ីលីដា​ម៉ូបាល ​ជំនាន់ទី៥.៦ ផ្ដល់​អត្ថប្រយោជន៍កាន់តែច្រើននិងពិសេសដល់អ្នកប្រើ!

ព័ត៌មាន
ប្រសិនបើ​អ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល របស់ធនាគារ​ អេស៊ីលីដា អ្នក​អាចនឹង​បាន​កត់​សម្គាល់​នូវភាពប្លែកខ្លះៗ នាពេល​ថ្មីៗបំផុតនេះ ។ ឥឡូវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ