អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ត្រូវបានទុកពេលឲ្យលុបបំបាត់ការលក់ ឬចែកចាយស៊ីមកាតដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណ


ថ្ងៃទី ២៩ សីហា ២០២២ - ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជាទាំងអស់ ត្រូវបានទុកពេល ៦ ខែ ឲ្យលុបបំបាត់ការលក់ ឬការចែកចាយស៊ីមកាត ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណពីអ្នកទិញ ។ នេះបើយោងតាមលិខិតកាលពីពេលថ្មីៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី និងដីការបញ្ជូនរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្ញើទៅឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តធំៗនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ត្រូវបានទុកពេលឲ្យលុបបំបាត់ការលក់

នៅក្នុងលិខិតនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានយល់ព្រម​ឲ្យចាត់វិធានការ ដើម្បីលុបបំបាត់​​ការ​ប្រើប្រាស់ឯកសារ​សម្គាល់អត្តសញ្ញាណក្រោមឈ្មោះតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ។

បច្ចុប្បន្ននេះប្រតិបត្តិករ​នានា បាននិយាយថា ពួកគេកំពុងតែព្យាយាម​គោរពតាម​ច្បាប់​របស់​ប្រទេស ហើយកំពុងជំរុញ​អតិថិជនរបស់ខ្លួន ក៏ដូចជាភ្នាក់ងារ​ឲ្យគោរពឲ្យបានម៉ឺងម៉ាត់ចំពោះគោលការណ៍ណែនាំ​របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ប្រតិបត្តិ​ករ​បាន​ឲ្យដឹងថា ខ្លួនក៏កំពុង​ជំរុញ​សាជាថ្មី ឲ្យ​អតិថិជនរបស់ខ្លួន ចុះឈ្មោះ ប្រើប្រាស់ស៊ីមកាត​​​ឲ្យ​បានត្រឹមត្រូវ​ស្រប​តាមច្បាប់ មិនថាតាមរយៈភ្នាក់ងារ ឬចុះឈ្មោះតាមគេហទំព័រ និងកម្មវិធីអ៊េប​ផងដែរ ។

ប្រធានគ្រប់គ្រង​​ផ្នែកលក់របស់ក្រុមហ៊ុន​ ​​មិត្តហ្វូន (Metfone) ដែលជា​ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថលធំមួយ​នៅកម្ពុជា បាន​ឲ្យដឹងថា ក្រុមហ៊ុន មិត្តហ្វូន តែង​តែជំរុញលើកទឹកចិត្ត​ឲ្យ​អតិថិជនរបស់ខ្លួនគោរព​តាមច្បាប់ ពីព្រោះរដ្ឋាភិបាល ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ណែនាំ ឲ្យ​ប្រតិបត្តិករ​ទូរស័ព្ទចល័តទាំងអស់បញ្ចូលព័ត៌មាន​អតិថិជនរបស់ខ្លួន នៅពេលដែល​ពួកគាត់ទិញស៊ីមកាតថ្មី ឬ​ធ្វើបច្ចុប្បន្នភាព​ព័ត៌មានរបស់អតិថិជនចាស់ៗ​របស់ខ្លួន​ឲ្យ​បានត្រឹមត្រូវ​ និងហ្មត់ចត់ ។

ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ណែនាំឲ្យ​អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់​ត្រូវ​ចុះឈ្មោះ​​របស់ខ្លួន ជាមួយនឹង​ប្រតិបត្តិករ​ទូរស័ព្ទ​ឲ្យបានត្រឹមត្រូវ ស្របពេលដែលរដ្ឋាភិបាលកំពុងធ្វើការ​បង្ក្រាម​លើ​ស៊ីមកាត​ដែល​មិនបានចុះឈ្មោះនោះ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន អឺបេនលែន (Urbanland) ដាំដើមឈើសម្រាប់ការអភិវឌ្ឍបរិស្ថានបៃតងនៅបុរីចន្ទគីរី

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្…

បញ្ចុះតម្លៃ ៥០% រាល់ការទូទាត់ជាមួយកាតនិម្មិត UnionPay របស់ អេ អឹម ខេ

ព័ត៌មាន
ឥឡូវនេះអតិថិជន អេ អឹម ខេ ទាំងអស់ អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 50% ភ្លាមៗ នៅពេលកុម៉្មង់នៅលើកម្មវិធី foodpanda ដោយប្រើកាតឥណពន្ធនិម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ