ប្រទេសជប៉ុន

ស្ត្រីជប៉ុនជាង៤០% ដែលកើតនៅក្នុងឆ្នាំ២០០៥ អាចលែងចង់បានកូន ខណៈអត្រាកំណើតធ្លាក់ចុះខ្លាំង


ប្រទេសជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោក ហាក់កំពុងប្រឈមកាន់តែខ្លាំងនៅក្នុងការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំងមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ។ តួយ៉ាង រដ្ឋាភិបាលជប៉ុនបានប៉ាន់ប្រមាណថា ស្ត្រីជប៉ុនជាង៤០%ដែលកើតក្នុងឆ្នាំ២០០៥ ឬបច្ចុប្បន្នមានវ័យ ១៨ឆ្នាំ អាចនឹងលែងយកកូននៅពេញមួយជីវិតរបស់ពួកគេតែម្ដង ដែលនេះជាអត្រាខ្ពស់បំផុតមួយ ដែលអាចគំរាមកំហែងដល់កម្មវិធីសន្តិសុខសង្គមនាពេលអនាគតរបស់ប្រទេសជប៉ុន ខណៈដែលអត្រាកំណើតនៅក្នុងប្រទេសនេះ បានធ្លាក់ចុះជាង ១%នៅក្នុងឆ្នាំ២០២២។
ស្ត្រីជប៉ុនជាង៤០%ដែលកើតនៅក្នុងឆ្នាំ២០០៥ អាចលែងចង់បានកូន
ដោយ

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខសង្គមរបស់ជប៉ុនបានប៉ាន់ប្រមាណថា ស្ត្រីជប៉ុនប្រហែល ៤២%ដែលកើតក្នុងឆ្នាំ២០០៥ គឺពួកគេមិនចង់យកកូនពេញមួយជីវិតរបស់ពួកគេ។
របាយការណ៍នេះបានប៉ាន់ប្រមាណទៀតថា អត្រាភាគរយរបស់ស្ត្រីគ្មានកូននេះគឺខ្ពស់ជាងតួលេខសម្រាប់បុរស ដែលមិនចង់រៀបការជាងស្ត្រីទៅទៀត ដោយចំនួនបុរសពាក់កណ្តាល ដែលមានអាយុ១៨ឆ្នាំ នឹងមិនចង់បានកូននោះទេ។
គ្មានមូលហេតុណាមួយបញ្ជាក់ពីការកើនឡើងនៃអត្រាមិនមានកូនរបស់ស្ត្រីនេះទេ ប៉ុន្តែគេសង្កេតឃើញយុវជនកាន់តែច្រើនឡើង មិនសូវចាប់អារម្មណ៍ពីរឿងរៀបការ និងមានកូននោះទេ នៅចំពេលប្រាក់ឈ្នួលនៅទ្រឹង និងភាពមិនច្បាស់លាស់ពីអនាគតរបស់ពួកគេកាន់តែខ្លាំង។
អត្រាកំណើតរបស់ប្រទេសជប៉ុនបានធ្លាក់ចុះរហូតដល់ ១,២%នៅក្នុងឆ្នាំ២០២២ជាអត្រាទាបបំផុតមួយមិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំមកនេះ ហើយនេះគឺជាការធ្លាក់ចុះប្រចាំឆ្នាំលើកទី៧ជាប់ៗគ្នាដោយសារចំនួនរៀបការបានធ្លាក់ចុះ បណ្ដាលមកពីការរឹតបន្តឹងសង្គមក្នុងសម័យជំងឺកូវីដ១៩។

តួលេខបឋមបានឱ្យដឹងថា ចំនួនកំណើតសរុបរួមទាំងជនបរទេសមានជិត៨០ម៉ឺននាក់ក្នុងឆ្នាំ២០២២គឺបានធ្លាក់ចុះជាង៥%បើធៀបនឹងឆ្នាំ២០២១ ប៉ុន្តែចំនួនកំណើតសម្រាប់តែពលរដ្ឋជប៉ុនដែលរស់នៅក្នុងប្រទេសជប៉ុន គឺមិនទាន់បានចេញផ្សាយនៅឡើយទេ។
ដោយហេតុតែអត្រាស្ត្រីមិនចង់បានកូនកើនឡើង និងអត្រាកំណើតធ្លាក់ចុះបែបនេះដូច្នេះហើយរដ្ឋាភិបាលបានប៉ាន់ប្រមាណថា ចំនួនប្រជាជនជប៉ុនសរុបនឹងធ្លាក់ចុះមកនៅក្រោម ១០០លាននាក់នៅត្រឹមឆ្នាំ២០៥៦ ហើយចំនួនកំណើតនឹងធ្លាក់ចុះមកនៅក្រោម៥០ម៉ឺននាក់ក្នុងមួយឆ្នាំ។
ការយឺតយ៉ាវក្នុងការស្ដារសេដ្ឋកិច្ច និងការកើនឡើងការចំណាយលើសន្ដិសុខសង្គម បានបង្កើនបញ្ហាដល់ពលរដ្ឋជាច្រើនស្ទាក់ស្ទើរក្នុងការរៀបការ ឬមានកូន។ ជាមួយគ្នានេះ ប្រាក់ឈ្នួលមានការថយចុះ ដោយសារតែអតិផរណា ក៏ជាកត្តានាំឲ្យគូស្វាមីភរិយានៅប្រទេសជប៉ុនក៏សូវគិតគូចង់បានកូននោះដែរ។
រាជរដ្ឋាភិបាលជប៉ុនពេលនេះ កំពុងពិចារណាពង្រីកប្រាក់ឧបត្ថម្ភសម្រាប់កុមារ និងអត្ថប្រយោជន៍មួយចំនួន នៅអំឡុងពេលសម្រាកថែទាំកុមារក្នុងរយៈពេល ៣ឆ្នាំ ដែលគេរំពឹងថា វាជាផ្នែកមួយនឹជំរុញឲ្យអត្រាកំណើនកើនឡើងវិញ៕




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចកំពុងរៀបចំក្របខណ្ឌ ដើម្បីជំរុញការផ្តល់ឥណទានដោយផ្ទាល់រវាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមជាមួយភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិកំពុងរៀបចំយុទសាស្ត្រតម្រង់ទិស និងក្របខណ្ឌគតិយុត្តិ ដើម្បីបង្កើនប្រសិទ្ធភ…

អាមេរិកចេញមុខឈរកាងនៅពីក្រោយហ្វីលីពីន ចំពេលហ្វីលីពីន និងចិន កំពុងចង្អុលមុខដាក់គ្នា ជុំវិញរឿងកប៉ាល់នៅសមុទ្រចិនខាងត្បូង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃទី ៨ខែសីហា បានអះអាងច្បាស់ៗប្រាប់ហ្វីលីពីន ដែលជាសម្ព័ន្ធរបស់ខ្លួនថា ទីក្រុងវ៉ាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ