ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនឹងដាក់ឱ្យប្រើ KHQR កូដថ្មីមួយ ដែលអាចស្កេនបានទាំងគណនីប្រាក់រៀល និងដុល្លារ


ធនាគាជាតិនៃកម្ពុជានឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR កូដថ្មីមួយ ដែលអាចទូទាត់បានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដើម្បីលើកកម្ពស់ការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិជូនអតិថិជនរបស់ខ្លួន ដោយមិនគិតថ្លៃសេវា ឬការបង់ប្រាក់ប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
ាគារជាតិនៃកម្ពុជាតម្រូវឱ្យ
ដោយ

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ការប្រើប្រាស់ប្រាក់រៀលមិនត្រឹមតែជួយលើកកម្ពស់រូបិយប័ណ្ណជាតិប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញកំណើនសេដ្ឋកិច្ច និងជួយរក្សាលំនឹងសេដ្ឋកិច្ចជាតិផងដែរ ខណៈការប្រើប្រាស់រូបិយប័ណ្ណបរទេសច្រើនពេកអាចនឹងបង្កផលប៉ះពាល់នាពេលខាងមុខ។ ដើម្បីចូលរួមលើកកម្ពស់ប្រាក់រៀល អ្នកជំនាញរូបនេះ ស្នើស្ថាប័នមានសមត្ថកិច្ចគួរតម្រូវឱ្យស្ថាប័នទាំងរដ្ឋ និងឯកជនបើកប្រាក់បៀវត្សរ៍ជាប្រាក់រៀល ឬអាចជាប្រាក់រៀលខ្លះ និងប្រាក់ដុល្លារខ្លះ។

អ្នកឧកញ៉ា លឹម ហេង ជឿជាក់ថា តាមរយៈប្រព័ន្ធទូទាត់ KHQR កូដថ្មីដែលអាចស្គែនទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដែលធនាគារជាតិនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ វានឹងជួយធ្វើឱ្យការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក កាន់តែមានភាពងាយស្រួលបន្ថែមទៀត ពិសេសវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានគាំទ្រចំពោះចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា និងអំពាវនាវដល់ពលរដ្ឋខ្មែរចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើន។

បើតាមមេផ្សារហ៊ុនរូបនេះ ការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ ហើយងាកមកបង្កើនការប្រើប្រាស់ប្រាក់រៀលវានឹងជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាទទួលផលចំណេញកាន់តែច្រើន។ ការប្រើប្រាស់ប្រាក់រៀលនៅមានកម្រិត ត្រូវបានមន្រ្តីជាន់ខ្ពស់រូបនេះលើកឡើងថា ក៏ដោយសារតែការឆ្លងកាត់រឿងរ៉ាវមិនល្អពីអតីតកាលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មានទំនុកចិត្តទាប។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់រៀលរបស់កម្ពុជាស្ថិតក្នុងរូបិយប័ណ្ណដែលអាចមានស្ថិរភាពជាងគេនៅលើពិភពលោក។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះជឿជាក់ថា វិធានការរបស់ធនាគារជាតិនៃកម្ពុជា វានឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការលើកកម្ពស់រូបិយប័ណ្ណជាតិ។

សូមបញ្ជាក់ថា ធនាគាជាតិនៃកម្ពុជាគ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR កូដថ្មីមួយ ដែលជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធ QR Code ប្រាក់រៀល និងប្រព័ន្ធ QR Code ប្រាក់ដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងភ្ញៀវទេសចរបរទេសក្នុងការប្រតិបត្តិការទូទាត់ប្រាក់ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានហិរញ្ញវត្ថុនានាឱ្យបើកកុងធនាគារជូនអតិថិជនជាប្រាក់រៀលដោយមិនគិតថ្លៃសេវា និងត្រូវផ្តល់ជម្រើសគ្រប់អតិថិជនទាំងអស់មានលទ្ធភាពទូទាត់សងប្រាក់ជាប្រាក់រៀល៕


អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ប្តេជ្ញាបន្ដពង្រឹងខ្សែច្រវាក់ផលិតកម្មស្តង់ដារបច្ចេកវិទ្យាពិភពលោក និងកាត់បន្ថយផលប៉ះពាល់ទៅកាន់បរិស្ថាន

ការពង្រឹងលើខ្សែច្រវាក់ផលិតកម្មតាមស្តង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោក និងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានឲ្យនៅកម្រិតទាបបំផុត គឺជាកិច្ចខិតខំ…

កម្ពុជា-អឺរ៉ុបរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

កម្ពុជា និងសហភាពអឺរ៉ុបបានរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជនលើកទី១ ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ