សារជូនពរពីក្រុមហ៊ុន លី ហួរ លីស៊ីង

នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ជូនពរ​ឆ្នាំថ្មីដល់​អតិថិជន​និង​អាជ្ញាធរ


ក្នុងឱកាស​សង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹង​ប្រព្រឹត្ត​ទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ លី ហួរ លីស៊ីង ភីអិលស៊ី ផ្ញើ​សារ​អបអរ​សាទរ​និង​ជូន​ពរ ដល់​អតិថិជន​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ ដោយ​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖
អ្នកស្រី សាន សោម៉ានី នាយិកាប្រតិបត្តិក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី
ដោយ

សូមគោរព សម្តេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រប្រតិបត្តិការរបស់យើងខ្ញុំ។ ជាពិសេស នាងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអតិថិជនជាទីគោរពរាប់អាន ដែលតែតែងជ្រើសរើស និងមានជំនឿទុកចិត្ត ក្រុមហ៊ុន លី ហួរ លីស៊ីង ជាដៃគូហិរញ្ញវត្ថុ អស់រយៈពេលជិត ៧ឆ្នាំហើយ រហូតមកដល់បច្ចុប្បន្ននេះ។ 

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បាននឹងកំពុងរីកចម្រើនប្រកបដោយសក្តានុពលនៅកម្ពុជា និងមានភាពរឹងមាំលើមូលដ្ឋានគ្រឺះសំខាន់ៗដូចជា ការបម្រើសេវាកម្មអតិថិជនប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយឥណទានរថយន្តថ្មី រថយន្តក្រដាសពន្ធ រថយន្តផ្លាកលេខ ម៉ូតូ និងសេវាកម្ម Lease-Back រថយន្តរបស់អ្នក ដែលមានភាពបត់បែន និងសម្បូរបែប និងមានវិសាលភាពនៃបណ្តាញដៃគូអាជីវកម្មសរុបចំនួន ២៦១ ទូទាំង ២៥ រាជធានី-ខេត្ត ប្រកបដោយ ភាពងាយស្រួល មានទំនុកចិត្ត និងគ្រប់ទីកន្លែង។ 

នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ នាងខ្ញុំសូមជូនពរបវរសួស្តី ជ័យមង្គលមហាប្រសើរជូនដល់ អតិថិជន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មានកម្លាំងខ្លាំងក្លា និងបំពេញតួនាទីភារកិច្ចឱ្យបានប្រកបដោយជោគជ័យ និងកាន់តែរីកចម្រើនរុងរឿនបន្ថែមទៀត និងឱ្យជួបប្រទះពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពី នាយិកាប្រតិបត្តិ នៃក្រុមហ៊ុន លី ហួរ លីស៊ីង៕




អត្ថបទបន្ទាប់


បុរី​មួយ​នេះ​ចាប់ដៃគូ​​ជាមួយ​ធនាគារដល់​ទៅ​១០ ដើម្បី​ផ្ដល់​កម្ចី​ទិញ​ផ្ទះ​ក្នុងអត្រា​ការប្រាក់​ទាបបំផុត

ព័ត៌មាន
ការសម្រេចចិត្តទិញផ្ទះគឺជារឿងសំខាន់ដែលមានកត្តារួមផ្សំជាច្រើនត្រូវយកមកគិតគូរពិចារណា។ ចំណែកឯគោលការណ៍បង់ប្រាក់ និងលទ្ធភាពហិរញ្ញវត្ថុគឺជាផ្នែ…

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់​ចេញ​នូវ​ទស្សនវិស័យ​ថ្មី​ក្នុង​ឆ្នាំ២០២២

ព័ត៌មាន
ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ