![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/002_iOZRlxm.2e16d0ba.fill-960x540.jpg)
នេះបើតាមការអះអាង ពីលោក ដែង តារា ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យCPL បានប្រាប់ក្រុមការងារខេមបូណូមីស នៅក្នុងពិធីលក់ផ្តាច់មុខនៅក្នុងគម្រោង Gold Residence កាលពីពេលថ្មីៗនេះ។
លោក ដែង តារា បានបន្ថែមថា «ខ្ញុំរំពឹងថា គម្រោងនេះ នឹងលក់អស់នៅក្នុងរយៈពេល២ខែទៀតនេះ ហើយកត្តាដែលខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងខ្លាំងនោះគឺ ទី១ កត្តាទីតាំង ព្រោះជាគម្រោងដែលស្ថិតនៅក្នុងខណ្ឌដង្កោ ដែលជាខណ្ឌមួយដែលមានការអភិវឌ្ឍខ្លាំង អញ្ចឹងរាល់ហេដ្ឋារចនាសម្ព័ន្ធ គឺមានរៀបចំយ៉ាងស្អាតហើយជាស្រេច។ មួយវិញទៀត គម្រោងធំបានមកបោះទីតាំងនៅក្នុងតំបន់នេះ និងតំបន់ក្បែរនេះ ដូចជាផ្សារទំនើបអ៊ីអន៣ រោងចក្រសហគ្រាស និងបុរីធំៗមួយចំនួនផងដែរ»។
ជាមួយគ្នានេះដែរ លោក វិត រ៉ូ ឌីន នាយកគ្រប់គ្រងគម្រោង Gold Residence បានឲ្យដឹងដែរថា ការបោះទីតាំងសាងសង់លំនៅឋានប្រភេទវីឡាកូនកាត់ និងផ្ទះអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់ខណ្ឌដង្កោនេះ ព្រោះតែសក្តានុពលនៃការអភិវឌ្ឍដ៏ឆាប់រហ័សនៅតំបន់នេះ។
លោក វិត រ៉ូ ឌីន បានមានប្រសាសន៍បន្តថា «ជារួមទីតាំងនេះ ជាទីតាំងកណ្តាលមួយដែលមាន ទី១ តំបន់ដែលនៅក្បែរនោះគឺផ្សារអ៊ីអន រង្វង់មូលគួរស្រូវ ហើយមួយវិញទៀត វាក៏ស្ថិតនៅពីក្រោយរោងចក្រកាត់ដេរ ហើយនឹងផ្សារព្រែកជ្រៃផងដែរ ដូច្នេះជាទៅតាំងដែលមានសក្តានុពលសម្រាប់ការរស់នៅ និងធ្វើអាជីវកម្ម»។
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/001_zBvx138.original.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/003_2.original.jpg)
យោងតាមបទពិសោធន៍ផ្នែកលក់អចលនទ្រព្យជាង២ទសវត្សរ៍របស់ក្រុមហ៊ុន C.P.L តំណាងក្រុមហ៊ុននេះ អះអាងថា នឹងលក់គម្រោងនេះ ឲ្យអស់១០០%តែម្តង នៅក្នុងរយៈពេល២ខែទៀតប៉ុណ្ណោះ។
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/1_Xxtw0s7.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/2_SJWzVrJ.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/3_fPlp2Vz.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/4_RRaszP7.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/5_NCnglgx.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/6.2e16d0ba.fill-960x540.png)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/7_j9iEIzW.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/8_irlGAkg.2e16d0ba.fill-960x540.jpg)
![ទោះមានវិបត្តិកូវីដ-១៩ក្តី ក្រុមហ៊ុនCPLលក់ផ្ទះជាង២០% ក្នុងគម្រោងលំនៅឋាន Gold Residence ត្រឹមតែរយៈពេល១ខែ](https://cdn.cambonomist.com/media/images/9_5vZDs0E.2e16d0ba.fill-960x540.jpg)
បើតាមប្រធានផ្នែកទីផ្សា នៃក្រុមហ៊ុនអចលនទ្រព្យC.P.L បានឲ្យដឹងថា នេះជាគម្រោងដំបូងគេនៃគម្រោង Gold Residence ដែលនឹងត្រូវសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល១៨ខែ ហើយបើតាមម្ចាស់គម្រោង Gold Residenceនេះ អាចមានគម្រោងទី២ ក្នុងពេលឆាប់ៗនេះ៕