ប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថានបាត់បង់ឱកាសបានជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុពី IMF សម្រាប់ទិញទំនិញនាំចូល


ប្រទេសប៉ាគីស្ថានបាត់បង់ឱកាសបានជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ទិញទំនិញនាំចូល ខណៈដែលមូលនិធិរូបិយនេះបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះថវិកាដែលប៉ាគីស្ថានបានបង្ហាញនាពេលថ្មីៗនេះ។ នេះជាបរាជ័យមួយសម្រាប់ប្រទេសដែលខ្វះសាច់ប្រាក់មួយនេះ ព្រោះកម្មវិធីផ្តល់ថវិកាជំនួយសង្គ្រោះត្រូវផុតកំណត់នៅក្នុងរយៈពេល ២ សប្ដាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាល់ហ្សាសេរ៉ា។
ប្រទេសប៉ាគីស្ថានបាត់បង់ឱកាសបានជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុពី IMF សម្រាប់ទិញទំនិញនាំចូល

ប្រទេសប៉ាគីស្ថានមានទុនបម្រុងជារូបិយប័ណ្ណគ្រប់គ្រាន់ដើម្បីចំណាយលើការនាំចូលត្រឹមរយៈពេលមួយខែទៀតប៉ុណ្ណោះ ហើយប្រទេសនេះសង្ឃឹមថានឹងមានមូលនិធិចំនួនជាង ១ ពាន់លានដុល្លារអាមរិកដែលត្រូវទទួលបាននៅក្នុងខែវិច្ឆិកា ប៉ុន្តែមូលនិធិ IMF បានទទូចសុំលក្ខខណ្ឌមួយចំនួន មុនពេលដែលមូលនិធិនេះអាចបញ្ចេញថវិកាឱ្យប៉ាគីស្ថានបន្ថែមទៀត។

ដោយសារមន្ត្រីមូលនិធិ IMF ត្រូវពិនិត្យមើលឡើងវិញជាលើកចុងក្រោយមុនពេលបញ្ចប់កម្មវិធីផ្ដល់ជំនួយចំនួន ៦,៥ ពាន់លានដុល្លារនោះ, ប្រទេសប៉ាគីស្ថានត្រូវគេរំពឹងថានឹងបង្ហាញថវិកាស្របតាមគោលបំណងកម្មវិធីនេះ, ស្ដារដំណើរការមុខងារទីផ្សារប្ដូររូបិយប័ណ្ណបរទេស ឡើងវិញ, និងបង្រួមគម្លាតថវិកា ៦ ពាន់លានដុល្លារ នៅមុនពេលមានការពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិ IMF។

អ្នកស្រី អ៊ីសធឺ ផេរ៉េស រូស (Esther Perez Ruiz) តំណាងមូលនិធិ IMF ប្រចាំប៉ាគីស្ថាន បានផ្ញើសារប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បុគ្គលិកនៅតែចូលរួមពិភាក្សាពីគោលនយោបាយមួយចំនួនដើម្បីរក្សាស្ថិរភាព។ ទោះជាយ៉ាងណា សេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ២០២៤ បាត់បង់ឱកាសក្នុងការពង្រីកមូលដ្ឋានពន្ធតាមរបៀបមួយប្រកបដោយវឌ្ឍនភាព។

អ្នកស្រី ផេរ៉េស រូស បានបន្ថែមថា ការលើកលែងពន្ធថ្មីមួយចំនួន គឺប្រាសចាកពីលក្ខខណ្ឌនិងរបៀបវារៈអភិបាលកិច្ចរបស់កម្មវិធីនេះ និងបានបង្កើតគម្រូដ៏គ្រោះថ្នាក់មួយ។ អ្នកស្រីបានបន្ថែមថា វិធានការសម្រាប់ដោះស្រាយសម្ពាធសាច់ប្រាក់ក្នុងវិស័យថាមពល គួរតែអាចបញ្ចូលក្នុងយុទ្ធសាស្រ្តថវិកាទូទៅ។

អ្នកស្រីបាននិយាយថា ក្រុមមន្ត្រីមូលនិធិ IMF ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលប៉ាគីស្ថានក្នុងការកែលម្អថវិកានេះ មុនពេលអនុម័តជាផ្លូវការ ដោយអ្នកស្រីបានបញ្ជាក់ថា ប្រទេសនេះនៅតែមានឱកាសដើម្បីទទួលការត្រួតពិនិត្យឡើងវិញរបស់ក្រុមប្រឹក្សាភិបាលមូលនិធិ IMF លើកទី៩មុនពេលបញ្ចប់កម្មវិធីផ្ដល់ជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុចំនួន ៦,៥ ពាន់លានដុល្លារនេះ។

សេដ្ឋវិទូនៅទីក្រុងឡាហ័រ (Lahore) អ្នកស្រី ហ៊ីណា សៃ (Hina Shaikh) បានប្រាប់ទីភ្នាក់ងារ Al Jazeera ថា ទោះជារដ្ឋាភិបាលប៉ាគីស្ថានបានកែប្រែថវិការបស់ខ្លួនក៏ដោយ ក៏វានៅតែមិនអាចបើកសោកិច្ចព្រមព្រៀងជាមួយមូលនិធិ IMF បានដដែល។

អ្នកស្រីបានបញ្ជាក់ថា ផែនការថវិការបស់ប៉ាគីស្ថានមិនសមស្របទៅនឹងគោលបំណងនៃកម្មវិធីរបស់ IMF ទេ។ បើតាមទម្រង់ផែនការថវិកាបច្ចុប្បន្ននេះ គឺវានឹងមិនអាចទទួលយកបានទេ សម្រាប់មូលនិធិ IMF ក្នុងការបន្តផ្តល់ថវិកាសង្គ្រោះមុនថ្ងៃទី៣០ ខែមិថុនា៕




អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុន Ford ថា អាមេរិកប្រជែងនឹងចិនរឿងរថយន្តអគ្គិសនីមិនទាន់បានទេ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអាមេរិក ហ្វ័ដ ម៉ូទ័រ (Ford Motor) លោក ប៊ីល ហ្វ័ដ (Bill Ford) បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្ល…

ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Miss Teen International 2023 សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត គឺជាម្ចាស់ឧបត្ថម្ភធំ លើកន្លែងស្នាក់នៅ និងទីកន្លែងរៀបចំកម្មវិធីដ៏អស្ចារ្យ មួយនេះ

ព័ត៌មាន
កម្មវិធីលំដាប់ពិភពលោក Miss Te​en International 2023 ដែលប្រជុំទៅដោយ បេក្ខនារីកំពូលសម្រស់មកពី ២០ប្រទេសជុំវិញពិភពលោក ត្រូវបានរៀបចំឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ