រាជរដ្ឋាភិបាល នីតិកាលទី៧

តើកម្ពុជាសម្រេចបានលទ្ធផលអ្វីខ្លះពីការចូលរួមនៅលើឆាកអន្តរជាតិនៅ៦ខែកន្លងមកនេះ?


ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់បណ្ដាប្រទេសជាដៃគូរនានានៅមួយរយៈចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។ លទ្ធផលជាវិជ្ជមាននេះ ត្រូវបានគេរំពឹងនឹងជួយធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់លើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងការទូតជាដើម។ តើកម្ពុជាទទួលបានលទ្ធផលអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ?
រាជរដ្ឋាភិបាល នីតិកាលទី៧
ដោយ

ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សម្គាល់ឃើញថា នៅក្នុងរយៈពេល៦ខែក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលជោគជ័យពេញលេញក្នុងការសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោបាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។

ជាក់ស្ដែងដំណើរទស្សនកិច្ចចុងក្រោយនៅប្រទេសបារាំង និងនៅប្រទេសថៃ នឹងអាចក្លាយជានយោបាយការបរទេសរបស់កម្ពុជា នៅលើឆាកតំបន់ និងលើឆាកអន្តរជាតិ ដែលអាចទាញយកផ្លែផ្កាសេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងទ្វេភាគីផងដែរ។

​បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះ ក្នុងដំណើរដឹកនាំរាជរដ្ឋាភិបាលរយៈពេល៦ខែ គិតពីខែសីហា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុវត្តវិធីការទូតសកម្ម ដោយយកសេដ្ឋកិច្ចជាស្នូល និងការនាំយកកម្ពុជា ដែលស្រលាញ់សន្តិភាព ប្រឆាំងនឹងសង្រ្គាមទៅកាន់ឆាកអន្តរជាតិ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ SME រំពឹង ទុនកម្ចី៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនឹងបញ្ចេញអស់នៅឆ្នាំនេះ

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា រំពឹងទុន ៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប នឹងបញ្ចេញអស់នៅឆ្នាំនេះ ខ…

តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ទៅប្រទេសម៉ាឡេស៊ី?

ព័ត៌មាន
បើមិនមានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងទៅបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៧ ខែកុម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ