ដំណើរទស្សនកិច្ច

តើអ្នកជំនាញយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ទៅប្រទេសម៉ាឡេស៊ី?


បើមិនមានការប្រែប្រួលទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងទៅបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងដំណើរ ទស្សនកិច្ចផ្លូវការលើកដំបូងនេះ ត្រូវបានអ្នកវិភាគ និងតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរំពឹងថា នឹងបង្កើននូវកិច្ចសហប្រតិបត្តិការការទូត ព្រមទាំងឈានដល់ការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
ដំណើរទស្សនកិច្ច
ដោយ

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេស ម៉ាឡេស៊ី នឹងក្លាយជាឱកាសមួយនៃការឧទ្ទេសនាមខ្លួនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់តំណែង ដែលការឧទ្ទេសនាមនេះ គឺជាប្រពៃណីនៅក្នុងតំបន់អាស៊ាន។

ក្រៅពីនេះ ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យកម្ពុជា ទទួលបាននូវផលប្រយោជន៍ខាងផ្នែកនយោបាយ ការទូត ដែលជាឱកាសដែលប្រទេសទាំងពីរអាចពង្រឹង និងពង្រីកនូវកិច្ចសហការទ្វេភាគីឱ្យកាន់តែល្អ គ្រប់ជ្រុងជ្រោយ។ អ្នកជំនាញរូបនេះជឿថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះដែរ ភាគីទាំងពីរនឹងពិភាក្សាពីការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ព្រមទាំងពាក់ព័ន្ធនឹងពលករខ្មែរ ដែលបម្រើការងារនៅទីនោះ អំពីសិទ្ធិនិងផលប្រយោជន៍តាមច្បាប់។

បើតាមលោកបណ្ឌិត គិន ភា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត ក៏អាចនឹងមានការពិភាក្សាអំពីការការទប់ស្កាត់ និងមិនអនុញ្ញាតចំពោះការយកទឹកដីប្រទេសណាមួយមកប្រឆាំងនឹងរដ្ឋាភិបាល ឬការជ្រៀតជ្រែកផ្ទៃក្នុងរវាងប្រទេសទាំងពីរនោះដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំប្រទេស ម៉ាឡេស៊ី-កម្ពុជា ត្រូវបានប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ជឿថា នឹងមានកិច្ចសហការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដ្បិតថ្នាក់ដឹកនាំបន្តវេននិងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺពុំមានអ្វីផ្លាស់ប្ដូរនោះទេ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា-ម៉ាឡេស៊ី ក្នុងឆ្នាំ២០២៣ មានទំហំជាង៦៣២លានដុល្លារ ពោលគឺមានការកើនឡើងជិត ២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះ កម្ពុជានាំចេញទៅ ម៉ាឡេស៊ីមានជាង១០០លានដុល្លារ ធ្លាក់ចុះជាង ៦%។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាសម្រេចបានលទ្ធផលអ្វីខ្លះពីការចូលរួមនៅលើឆាកអន្តរជាតិនៅ៦ខែកន្លងមកនេះ?

ព័ត៌មាន
ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់បណ្ដាប្រទេសជាដៃគូរនានានៅមួយរយៈចុងក្រោយនេះ ត្រូវបានគេកត…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជំរុញឲ្យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ