កិច្ចប្រជុំអន្តរក្រសួង

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល


ភ្នំពេញ៖​ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានការចូលរួមពីឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួមទាំងសហការីព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ដោយ

ក្នុងប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចប្រជុំកម្រិតបច្ចេកទេសនៅទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ដូចនេះ សម្រាប់កិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាចុងក្រោយ ក៏ដូចជាដើម្បីធ្វើការវះកាត់លើចំណុចចំនួនសេសសល់មួយចំនួនឱ្យបានដាច់ស្រឡះ ដោយរួមទាំង​ការរៀបចំរចនាសម្ព័ន្ធថ្មី ដើម្បីធានាសង្គតិភាព នីត្យានុកូលភាព គុណភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ពិសេសដើម្បីជៀសវាងកុំឱ្យមានការជាន់តួនាទី និងភារកិច្ច ឬសមត្ថកិច្ចក្រសួងស្ថាប័នផ្សេងទៀត ព្រមទាំងដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តមុខងារ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងវិស័យអាកាសចរស៊ីវិល សម្រាប់ដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័តនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះធ្វើឡើងក្នុងគោលបំណង៖ (ទី១). ដើម្បី​ស្រប​​​​ទៅ​នឹង​បញ្ញត្តិនៃច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (ទី២).ដើម្បីអនុវត្តស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញ​ការអភិវឌ្ឍ​វិស័យអាកាសចរស៊ីវិលនៅក្នុង​ព្រះរាជា​​ណាចក្រ​កម្ពុជាផង និងពង្រឹងការអភិឌ្ឍសមត្ថភាព និងការកែទម្រង់ស្ថាប័នផងដែរ (ទី៣).ដើម្បីដោះស្រាយនូវចំណុចខ្វះខាត ដែលរកឃើញដោយក្រុមសវនកររបស់អង្គការ ICAO (ទី៤).ដើម្បីកែសម្រួលបំពេញបន្ថែម តួនាទីភារកិច្ច និងរបៀបរបបអនុវត្តការងារតាមនាយកដ្ឋានបច្ចេកទេស ឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និង (ទី៥).ដើម្បីរៀបចំប្រមូលផ្តុំរាល់បទប្បញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាពនានាចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដាក់ក្នុងអនុក្រឹត្យតែមួយ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រារព្ធពិធីអបអរឆ្នាំរោង (នាគ) ជាមួយនឹងការផ្តល់ជូនពិសេស នៅពេលកក់សំបុត្រធ្វើដំណើរជាមួយតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ

ព័ត៌មាន
ក្រុមហ៊ុន Vietjet មានមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអ្នកដំណើរទូទាំងពិភពលោកនូវការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យ និងការបញ្ចុ…

សម្តេច ហ៊ុន ម៉ាណែត៖ ៤០ឆ្នាំនៃការរីកចម្រើនសេដ្ឋកិច្ច-សង្គមកម្ពុជា គឺកើតចេញពីការរក្សាបានលំនឹងគោលនយោបាយ

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ភាពរីកចម្រើននៃសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា នារយៈពេលប្រមាណ៤០ឆ្នាំមកនេះ គឺកើតចេញពីការេក្សាបាននូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ