ប៉ូឡូញគ្រោងដាក់ពង្រាយទ័ពមួយម៉ឺននាក់នៅព្រំដែនជាមួយបេឡារុស្ស

ប៉ូឡូញគ្រោងដាក់ពង្រាយទ័ព១ម៉ឺននាក់ទៅកាន់ព្រំដែន ជាប់ប្រទេសបេឡារុស្ស ក្រោយមានវត្តមានទាហានវ៉ែកនើ


ក្រសួងការពារជាតិប៉ូឡូញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូឡូញនឹងពង្រាយកងទ័ពចំនួន១ម៉ឺននាក់ ដើម្បីបញ្ឈរជើងនៅតាមបណ្តោយព្រំដែនជាមួយបេឡារុស្ស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ទីក្រុងវ៉ាសូវីមានការព្រួយបារម្ភអំពីវត្តមានទាហានស៊ីឈ្នូលវ៉ែកនើក្បែរព្រំដែននោះ និងមានជនចំណាកស្រុកបេឡារុស្សព្យាយាមឆ្លងព្រំដែនចូលមកកាន់ប្រទេសប៉ូឡូញដោយគ្មានការអនុញ្ញាត។
ប៉ូឡូញគ្រោងដាក់ពង្រាយទ័ពមួយម៉ឺននាក់នៅព្រំដែនជាមួយបេឡារុស្ស
ដោយ

តាមការចុះផ្សាយដោយសារព័ត៌មានAP រដ្ឋមន្ត្រីការពារជាតិប្រទេសមាជិកណាតូមួយនេះ លោក Mariusz Blaszczak បានឱ្យដឹងថា កងទ័ពទាំងមួយម៉ឺននាក់នេះ នឹងត្រូវដាក់ពង្រាយទៅតំបន់ព្រំដែនដែលជាប់ជាមួយនឹងបេឡារុស្ស។ ការប្រកាសនេះកើតឡើងបន្ទាប់ពីពីរសប្តាហ៍មុន យោធាប៉ូឡូញក៏ទើបតែបញ្ជូនទាហានប្រមាណ២ពាន់នាក់ទៅកាន់តំបន់ព្រំដែនភាគខាងកើតនោះម្តងរួចទៅហើយ។ ក្នុងន័យនេះ ទាហានប៉ូឡូញដែលពង្រាយនៅព្រំដែនគឺកើនឡើងទ្វេដងដល់១២,០០០នាក់ ក្នុងពេលមិនដល់មួយខែ។

រដ្ឋាភិបាលប៉ូឡូញ និងប្រទេសផ្សេងទៀតដែលជាសមាជិកណាតូ ស្ថិតនៅតាមបណ្តោយភាពខាងកើតជាប់ជាមួយនឹងប្រទេសបេឡារុស្សនិងរុស្ស៊ី បានចោទប្រកាន់ប្រធានាធិបតីបេឡារុស្ស លោកអាឡិចសាន់ឌឺ លូកាសិនកូ ដែលជាមនុស្សជិតស្និទ្ធជាមួយលោកពូទីនថាបានបើកផ្លូវឱ្យមានការធ្វើចំណាកស្រុកចូលមកកាន់ប៉ូឡូញ ដើម្បីធ្វើ«សង្គ្រាមកូនកាត់»ក្នុងគោលបំណងបង្កើតអស្ថិរភាពក្នុងប្រទេសលោកខាងលិច។

ស្របពេលជាមួយគ្នា ប្រទេសប៉ូឡូញក៏មានការព្រួយបារម្ភផងដែរ អំពីវត្តមានរបស់ក្រុមទាហានស៊ីឈ្នូលវ៉ែកនើ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីមានការបះបោររយៈពេលខ្លីនៅក្នុងប្រទេសរុស្ស៊ីកាលពីខែមិថុនាបានបរាជ័យ។ ស្ថានការណ៍បាននិងកំពុងមានសភាពតានតឹងឡើងទៀត បន្ទាប់ពីកាលពីសប្តាហ៍មុន ឧទ្ធម្ភាគចក្រយោធាបេឡារុស្សពីរគ្រឿងបានហោះរំលោភចូលក្នុងដែនអាកាសប៉ូឡូញ ដែលទីក្រុងវ៉ាសូវីថា ជាទង្វើបង្កហេតុដោយចេតនា។

ជាមួយនឹងការបោះឆ្នោតសភានៅប្រទេសប៉ូឡូញដែលគ្រោងធ្វើនៅថ្ងៃទី១៥ខែតុលាខាងមុខនេះ គណបក្សកាន់អំណាចបច្ចុប្បន្នរបស់ប៉ូឡូញបានហៅស្ថានការណ៍នេះថា ប៉ូឡូញកំពុងប្រឈមនឹងការគំរាមកំហែងសន្តិសុខជាតិមិនធ្លាប់មានពីមុន។ បើតាមន្រ្តីអង្គការណាតូមួយរូបបាននិយាយកាលពីដើមសប្តាហ៍នេះថា បេឡារុស្សបានចាប់ផ្តើមសមយុទ្ធយោធានៅជិតព្រំដែនរបស់ខ្លួនជាមួយប៉ូឡូញ ដែលសម្ព័ន្ធមិត្តយោធាលោកខាងលិចកំពុងតាមដានការវិវត្តន៍យ៉ាងដិតដល់ ប៉ុន្តែអង្គការយោធានេះមើលមិនឃើញពីការគំរាមកំហែងណាមួយនៅឡើយទេ៕




អត្ថបទបន្ទាប់


ចំណេញជាង $10,000 និងគ្រឿងបរិក្ខារទំនើបៗជាច្រើន ពី អ័រគីដេ Mega Promotion

ព័ត៌មាន
ត្រៀមៗ កក់ផ្ទះអ័រគីដេ អោយបានតម្លៃពិសេស នៅស្តង់អ័រគីដេក្នុងកម្មវិធីពិព័រណ៍លំនៅឋានកម្ពុជា 2023 ដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យ Real Es…

ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងដាក់ឲ្យប្រើប្រាស់នៅមុនថ្ងៃពិធិបុណ្យអុំទូក

ព័ត៌មាន
ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រទៅកាន់ទីក្រុងរណបកោះនរាសម្រេចការសាងសង់បានប្រមាណ៩០% ហើយ ដោយគ្រោងភ្ជាប់កំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ