អាជ្ញាធរខេត្តព្រះសីហនុលើកទឹកចិត្តពលរដ្ឋចូលរួមបង់ថ្លៃសំណល់ទឹកសម្អុយ

អាជ្ញាធរខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមបង់ថ្លៃសំណល់ទឹកសម្អុយ


អភិបាលខេត្តព្រះសីហនុកំពុងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមបង់ថ្លៃទឹកសំណល់ទឹកសម្អុយ ខណៈដែលបច្ចុប្បន្ននៅមិនទាន់មានប្រជាពលរដ្ឋចូលរួមអនុវត្តនៅឡើយ។ ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីខេត្តក្រុងព្រះសីហនុ បច្ចុប្បន្ន កំពុងដាក់ឲ្យដំណើរការអាងប្រព្រឹត្តិកម្មទឹកសម្អុយចំនួន២ទីតាំងរួចហើយ ដែលមានសមត្ថភាពអាចចម្រុះទឹកសម្អុយបានប្រមាណ ជាង១ម៉ឺន២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ មុននឹងបង្ហូរទឹកដែឡបានចម្រុះរួច ចូលទៅក្នុងសមុទ្រវិញ ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បរិស្ថាន។
អាជ្ញាធរខេត្តព្រះសីហនុលើកទឹកចិត្តពលរដ្ឋចូលរួមបង់ថ្លៃសំណល់ទឹកសម្អុយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា ការចូលរួមរបស់ពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ក្នុងការរៀបចំលូបង្ហូរទឹកសម្អុយតាមលំនៅដ្ឋានរបស់ខ្លួន ចូលមកក្នុងលូបង្ហូរទឹកសម្អុយរបស់រដ្ឋ ដើម្បីបន្ដហូរចូលទៅក្នុងអាងប្រព្រឹត្តិកម្មទឹកសម្អុយ មុនបង្ហូរទឹកនោះចូលទៅក្នុងសមុទ្រ គឺជាទំនួលខុសត្រូវមួយ ដើម្បីចូលរួមធ្វើឲ្យបរិស្ថានស្អាត និងគុណភាពទឹក និងឆ្នេរសមុទ្រនៅក្នុងខេត្តព្រះសីហនុមានភាពល្អប្រសើរ។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យពលរដ្ឋនៅក្នុងខេត្ត ចូលរួមក្នុងការបង់ថ្លៃទឹកសម្អុយរបស់ខ្លួនផងដែរ ខណៈដែលកន្លងមក រដ្ឋាភិបាលបានចេញថ្លៃចំណាយលើការធ្វើប្រព្រឹត្តិកម្មទឹកសម្អុយទាំងនេះ ប្រមាណ ៧៤ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
បច្ចុប្បន្ន ខេត្តព្រះសីហនុ មានអាងប្រព្រឹត្តិកម្មទឹកស្អាតកំពុងដំណើរការចំនួន ២កន្លែង ដែលមានសមត្ថភាពចម្រុះទឹកសម្អុយបានប្រមាណជាង ១ម៉ឺន២ពាន់ម៉ែត្រគីប នៅក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាតថ្មីមួយទៀត ដែលមានសមត្ថភាពធំជាងមុន ពោលគឺអាចចម្រុះទឹកសម្អុយបានដល់ទៅ ២ម៉ឺនម៉ែត្រ ហើយគម្រោងនេះ នឹងអាចដំណើរការនៅចុងឆ្នាំ២០២៣។ សរុបតម្លៃវិនិយោគសាងសង់ លើអាងប្រព្រឹត្តិកម្មទាំង៣ទីតាំងនេះ គឺមានតម្លៃប្រមាណជាង ៣០លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីនោះទេ។
លោកលី រឹទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន X-Water Technology ដែលជាក្រុមហ៊ុនទទួលការងារសាងសង់អាងប្រព្រឹត្តិកម្មទឹកសម្អុយនេះបានឱ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកសម្អុយនេះ គឺបានប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៊ីស្រាអែល ដែលមានការចំណាយទាបលើការងារប្រតិបត្តិការប្រព្រឹត្តិកម្មទឹក បើធៀបនឹងបច្ចេកវិទ្យាចាស់ពីមុន។
អ្នកជំនាញរូបនេះ អះអាងថា អាងប្រព្រឹត្តិកម្មទឹកសម្អុយនេះ គឺមានសារសំខាន់ណាស់ ពីព្រោះថាទឹកកខ្វក់ទាំងនោះ មិនត្រូវបង្ហូរចូលទៅសមុទ្រភ្លាមៗទេ ពោលគឺត្រូវឆ្លងកាត់ការចម្រុះឱ្យបានស្អាតសិនទើបវាមិនប៉ះពាល់ដល់បរិស្ថាន ហើយថ្លៃចំណាយលើការចម្រុះទឹកសម្អុយនេះ ក៏មានការចំណាយគុណនឹង២ បើធៀបនឹងថ្លៃផលិតទឹកស្អាត។ យ៉ាងណាមិញ នៅប្រទេសរីកចម្រើនភាគច្រើន ពលរដ្ឋត្រូវចំណាយលើថ្លៃទឹកសម្អុយ ស្មើ ឬអាចលើសនឹងតម្លៃទឹកស្អាតក៏មាន៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មជំរុញពលរដ្ឋឲ្យចិញ្ចឹមគោពូជ ស្របពេល i7 ចាប់ដៃជាមួយ CCEC ពង្រីកការបង្កាត់គោពូជ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើកទឹកចិត្តឲ្យពលរដ្ឋងាកមកចិញ្ចឹមគោពូជ ដ្បិតវាហុចផលឲ្យល្អនឹងមានទីផ្សារខ្ពស់។ ការជំរុញបែ…

ទីបំផុត ទឹកត្រីកំពតត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រជាផ្លូវការហើយ ខណៈអ្នកផលិតរំពឹងអាចហក់ចូលទីផ្សារអន្តរជាតិ

ព័ត៌មាន
បន្ទាប់ពីទន្ទឹងរង់ចាំអស់ពេលជាច្រើនឆ្នាំ ទីបំផុតទឹកត្រីកំពត ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ(GI)ជាផ្លូវការនៅក្រសួងពាណិជ្ជកម្មនាព្រឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ