ការផលិតស្ករត្នោតនៅកំពង់ស្ពឺ

ការផលិតស្ករត្នោតនៅកំពង់ស្ពឺឆ្នាំនេះ ប្រឈមនឹងបញ្ហាអាកាសធាតុ


បញ្ហាអាកាសធាតុភ្លៀងធ្លាក់មិនទៀងទាត់ កំពុងបង្កជាក្តីបារម្ភដល់កសិករក្នុងការផលិតស្ករត្នោតកំពង់ស្ពឺនេះ។ ស្ករត្នោតកំពង់ស្ពឺ ជាផលិតផល ដែលបានចុះបញ្ជីម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ និងបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ មន្ត្រីសមាគមស្ករត្នោតកំពង់ស្ពឺវាយតម្លៃថា ទិន្នផលនៃស្ករត្នោតកំពង់ស្ពឺនៅឆ្នាំនេះ នឹងមានបរិមាណប្រហាក់ប្រហែលនឹងឆ្នាំមុន ចន្លោះពី១៥០តោនទៅ១៧០តោន។
ការផលិតស្ករត្នោតនៅខេត្តកំពង់ស្ពឺ

ពាក់ព័ន្ធ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​ឆ្នាំ​នេះ គឺ​មិន​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ទីផ្សារ​នាំ​ចេញ​ទៅ​ក្រៅប្រទេស ក៏​មិន​មានការ​ប្រែប្រួល​ផង​ដែរ​។  

លោក វី វាសនា ជំនួយការ​ទូទៅ​នៃ​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បញ្ហា​ភ្ញៀ​ង​ធ្លាក់​ច្រើន​នៅ​ដើមឆ្នាំ កំពុង​បង្ក​ជា​ក្តី​បារម្ភ​ដល់​កសិករ​ក្នុង​ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ឆ្នាំ​នេះ ដែល​ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។ បញ្ហា​អាកាសធាតុ​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​នេះ បាន​ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​ត្រូវ​ផ្អាក ឬ​ឈប់​ឡើងត្នោត​រយៈពេល​ខ្លី​ជា​បណ្តោះអាសន្ន ដែល​អាច​ធ្វើ​ឲ្យ ទិន្នផល​ស្ករត្នោត​កំពង់ស្ពឺ​ប្រឈម​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​។

ទោះបី​យ៉ាងនេះ​ក្តី លោក វី វាសនា នៅ​តែ​ជឿជាក់​ថា ការ​ផលិត​ស្ករត្នោត​កំពង់ស្ពឺ​របស់​ប្រជា​កសិករ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ទិន្នផល​មិន​ចាញ់​ឆ្នាំ​មុន​នោះ​ឡើយ ដោយ​លោក​វាយតម្លៃ​ថា ឆ្នាំ​នេះ​នឹង​ទទួល​បាន​ទិន្នផល​ចន្លោះ​ពី​១៥០​តោន​ទៅ​១៧០​តោន ខណៈ​កាលពី​ឆ្នាំ​មុន​ផលិត​បាន​១៥៧​តោន​។ 

ពាក់ព័ន្ធ​តម្លៃ និង​ទីផ្សារ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ឆ្នាំ​នេះ ជំនួយការ​ទូទៅ នៃ​សមាគម​ស្ករត្នោត​កំពង់ស្ពឺ​ខាងលើ​អះអាង​ថា គឺ​មិន​ការ​ប្រែប្រួល​គួរ​ឲ្យ​កត់​ស្គាល់​នោះ​ទេ ពោល​គឺ​មានការ​កើនឡើង​តិចតួច​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ ស្ករត្នោត​កំពង់ស្ពឺ​មាន​៤​ប្រភេទ​រួម​មាន​ស្ករ​សាច់ ស្ករ​ម្សៅ ស្ករផែន និង​ស្ករ​ស៊ី​រ៉ូ​។ ក្នុង​នោះ​ស្ករ​សាច់​ឈ្មួយ​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​៦,៥០០​រៀល​ក្នុង​១​គីឡូក្រាម កើនឡើង​៥០០​រៀល​បើ​ធៀប​នឹង​ឆ្នាំ​មុន​, ស្ករ​ម្សៅ​លក់​ចេញ​៧,១០០​រៀល​ក្នុង​១​គីឡូក្រាម​កើនឡើង​១​រៀល​, ស្ករផែន​លក់​ចេញ​៦,៨០០​រៀល​កើនឡើង​៣០០​រៀល និង​ស្ករ​ស៊ី​រ៉ូ​លក់​ចេញ​ចន្លោះ​ពី​៥,៥០០​រៀង​ទៅ​៦,០០០​រៀល​ក្នុង​១​គីឡូក្រាម​។

ប៉ុន្តែ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ ដែល​ក្រុមហ៊ុននាំចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​នេះ វា​អាស្រ័យ​លើ​ទីផ្សារ​នៃ​ប្រទេស​នីមួយ​ៗ​។ ស្ករត្នោត​កំពង់ស្ពឺ ដែល​ជា​ផលិតផល​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​(GI)​ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​បារាំង អា​ល្លឺ​ម៉​ង់ ចិន ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្រីលង្ការាំងខ្ទប់បណ្ដាញសង្គមមិនឲ្យពលរដ្ឋប្រើ ក្រោយដាក់បម្រាមគោចរទូទាំងប្រទេស ដើម្បីទប់ទល់នឹងបាតុកម្ម

ព័ត៌មាន
នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសស្រីលង្កាទើបតែបានសម្រេចបិទខ្ទប់បណ្ដាញសង្គម លែងឲ្យពលរដ្ឋចូលប្រើប្រាស់ បន្ទាប់ពីរដ្ឋាភិបាលទើបតែបានដាក់បម្រាមគោចរ…

អ៊ុយក្រែនគ្រប់គ្រងតំបន់ជុំវិញរដ្ឋធានីកៀវបានមកវិញ ខណៈរុស្ស៊ីដកទ័ពបង្វែរមុខព្រួញវាយប្រហារភាគខាងកើត

ព័ត៌មាន
អ៊ុយក្រែនបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកមកគ្រប់គ្រងវិញនូវតំបន់ទាំងអស់នៅជុំវិញរដ្ឋធានីកៀវ ជាលើកដំបូងចាប់តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ