អត្ថបទក្រុមហ៊ុន

លើកស្ទួយផលិតផលខ្មែរ ផ្សារទំនើបអ៊ីអន ចាប់ដៃជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញផលិតផលនៅក្នុងស្រុករាប់រយមុខ


ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ៤ មិថុនា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអន ទាំង៣សាខា (ផ្សារទំនើប អ៊ីអន ភ្នំពេញ ផ្សារទំនើប អ៊ីអន សែនសុខ និងផ្សារទំនើប អ៊ីអន មានជ័យ)។
លើកស្ទួយផលិតផលខ្មែរ ផ្សារទំនើបអ៊ីអន ចាប់ដៃជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញផលិតផលនៅក្នុងស្រុករាប់រយមុខ

តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៊ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

ក្រៅពីទស្សនានូវទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ និងឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំនាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ ។

គួរបញ្ជាក់ផងដែរថាពិព័រណ៌ផលិតផលខ្មែរធ្វើទ្បើងរយៈពេល២សប្ដាហ៍ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ហើយនេះជាលើកទី៥ហើយដែលផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៌នេះទ្បើង។ ផ្សារទំនើបអ៊ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង។

ផ្សារទំនើបអ៊ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៊ីអន ក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៊ីអន វែលណេស ហាងនំបុ័ងអ៊ីអន ហាងកង់អ៊ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៊ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖ Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia




អត្ថបទបន្ទាប់


ហេតុអ្វីរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមប្រឈមមុខនឹងការបិទ?

ព័ត៌មាន
ក្រុមហ៊ុនដែលកំពុងគ្រប់គ្រងរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមកំពុងប្រឈមមុខនឹងខ្វះលទ្ធភាពសងបំណុលនៅខែវិច្ឆិកាខាងមុខ។ ស្ថានភាពនេះបង្កើនល…

អ្នកប្រើប្រាស់ TikTok នៅរដ្ឋម៉ុនតាណា ដាក់ពាក្យប្តឹងជំទាស់ច្បាប់ថ្មី ដែលហាមប្រើកម្មវិធីនេះ

ព័ត៌មាន
ក្រោយពីរដ្ឋម៉ុនតាណា របស់អាមេរិក បានបោះជំហានមុនគេក្នុងចំណោមរដ្ឋផ្សេងទៀត ដើម្បីហាមប្រាមការប្រើប្រាស់កម្មវិធី TikTok នោះ មានអ្នកប្រើប្រាស់កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ