បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT ចាប់ផ្តើមងាកមកផលិតអាគុយរថយន្តអគ្គិសនី


ក្រុមហ៊ុនប្រេង និងឧស្ម័នថៃ PTT ដែលគេដឹងថា ជាក្រុមហ៊ុនប្រេងសាធារណៈរបស់រដ្ឋាភិបាលថៃ បានចាប់ផ្តើមផលិតអាគុយលីចូម-អ៊ីយ៉ុង ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់រថយន្តអគ្គិសនី ដែលស្ថិតនៅក្រោមម៉ាក EV Neta និងដើម្បីទាញយកទុនពីទីផ្សាររថយន្ត ដែលមានគុណតម្លៃសម្រាប់បរិស្ថាន។
បច្ចេកវិទ្យារថយន្ត
ដោយ

លោក អូតាពុល រិកភីប៊ុន ( Auttapol Rerkpiboon) នាយកប្រតិបត្តិក្រុមហ៊ុន PTT បាននិយាយថា រោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយត្រូវបានគេស្គាល់ថា NV Gotion និងមានទីតាំងនៅខេត្ត រ៉ាយ៉ង ភាគអាគ្នេយ៍នៃទីក្រុងបាងកក កំពុងបង្កើតខ្សែច្រវាក់ផលិតកម្ម ដើម្បីផលិតអាគុយលីចូម-អ៊ីយ៉ុង ដែលមានសមត្ថភាពផ្ទុកថាមពលដល់ទៅ២ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។

លោក អូតាពុល បាននិយាយប្រាប់សារព័ត៌មាន Nikkei ថា សមត្ថភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់៨ជីហ្គាវ៉ាត់ម៉ោងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីបំពេញតម្រូវការដែលមានការកើនឡើង។ មកដល់ពេលនេះ ក្រុមហ៊ុន NV Gotion គឺកំពុងតែគ្រប់គ្រងភាគហ៊ុនទំហំ៥១ភាគរយដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PTT Nuovo Plus និង៤៩ភាគរយទៀតគ្រប់គ្រងដោយក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីរបស់ចិន ដែលមានឈ្មោះថា Gotion Hitech។ ក្រុមហ៊ុនទាំងពីរនេះបានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាកាលពីខែធ្នូ ឆ្នាំ២០២២ ហើយបានប្តេជ្ញាចិត្តថា នឹងចាប់ផ្តើមប្រតិបត្តិការផលិតកម្មនៅឆ្នាំនេះ។

តាមការគ្រោងទុកនៅក្នុងដំណាក់កាលទី១ រោងចក្រនេះនឹងអាចផលិតអាគុយដើម្បីផ្គត់ផ្គង់រថយន្តអគ្គិសនីបានប្រមាណជា៥ម៉ឺនឈុត ហើយនៅឆ្នាំ២០៣០ គ្រោងនឹងផលិតដល់១៥ម៉ឺនឈុតស្របតាមតម្រូវការ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុម Horizon Plus ដែលកាន់កាប់៦០ ភាគរយដោយ PTT និង៤០ភាគរយដោយក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Foxconn ដែលគ្រោងនឹងចាប់ផ្តើមផលិតរថយន្ត EV នៅឆ្នាំក្រោយ។

កាលពីឆ្នាំមុន រដ្ឋាភិបាលថៃបានចាប់ផ្តើមផ្តល់ការឧបត្ថម្ភធនរហូតដល់១៥ម៉ឺនបាត ឫប្រមាណជា៤ពាន់២រយដុល្លារ ដើម្បីជួយកាត់បន្ថយតម្លៃរថយន្តអគ្គិសនី និងជំរុញតម្រូវការទីផ្សារ។ នៅក្នុងរយៈពេល១០ខែ ពោលគឺពីខែមករា ដល់ខែតុលា ឆ្នាំនេះ ថៃអាចលក់រថយន្តអគ្គីសនីសរុបបានចំនូនជាង៥ម៉ឺន៨ពាន់គ្រឿង ដែលស្មើនឹង១០ភាគរយនៃរថយន្តថ្មី ដែលគេបានទិញ និងចុះបញ្ជី៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាតំណាងរាស្ត្រអាម៉េរិកឱ្យស៊ើបអង្កេតបទចោទប្រកាន់លោកចូ បៃដិន ទោះមិនមានភស្តុតាងគ្រប់គ្រាន់

ព័ត៌មាន
សភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ បានបោះឆ្នោតអនុញ្ញាតជាផ្លូវការឱ្យមានការស៊ើបអង្កេតលើបទចោទប្រកាន់ទៅលើលោក ចូ បៃដ…

UN ថា សង្គ្រាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសអារ៉ាប់ក្បែរខាង និងអាចទាញទម្លាក់ GPD ជាង២%

ព័ត៌មាន
បើតាមការសិក្សាមួយរបស់អង្គការសហប្រជាជាតិ(UN) ផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមរវាងក្រុមអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សាទៅលើប្រទេសជិតខាងអារ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ