បច្ចេកវិទ្យារថយន្ត

ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក


ក្រុមហ៊ុនចិន BYD អាចនឹងវ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ធំបំផុត និងលក់ដាច់បំផុតរបស់ពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើការព្យាករនេះក្លាយជាការពិតមែន វានឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ទីផ្សាររថយន្តអគ្គិសនី (EV) ហើយវាក៏ឆ្លុះបញ្ចាំងពីការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងឧស្សាហកម្មរថយន្តពិភពលោកផងដែរ។
បច្ចេកវិទ្យារថយន្ត
ដោយ

នៅក្នុងឧស្សាហកម្មរថយន្ត ជាវិស័យមួយដែលនៅតែស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជាក្រុមហ៊ុន Toyota ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន General Motors ជាដើមនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន រួមមានទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន សៃ ម៉ូទ័រ (SAIC Motor) ផងបានបង្កើនសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស។

បន្ទាប់ពីវ៉ាឈ្នះសហរដ្ឋអាម៉េរិក ប្រទេសកូរ៉េខាងត្បួង និងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប្រទេសចិន ពេលនេះកំពុងប្រកួតប្រជែងជាមួយប្រទេសជប៉ុន ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ១ ក្លាយជាប្រទេសនាំចេញរថយន្តលក្ខណៈគ្រួសារធំបំផុតរបស់ពិភពលោក។ ហើយក្នុងចំណោមរថយន្តទាំង៣,៦លានគ្រឿងដែលត្រូវបាននាំចេញពីចិនដីគោក គិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ មានប្រមាណ១,៣លានគ្រឿងជារថយន្តអគ្គិសនី (EV)។

ការវ៉ាដាច់គេផ្នែកលក់រថយន្តអគ្គិសនី (EV) នេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកួតប្រជែងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក និងមហាសដ្ឋី វ៉ាង ឈាន់ហ្វូ (Wang Chuanfu) ស្ថាបនិកក្រុមហ៊ុន BYD ផងដែរ។

ខណៈលោក Elon Musk ព្រមានថា គ្មានអ្នកប្រើប្រាស់គ្រប់គ្រាន់ដែលមានលទ្ធភាពទិញរថយន្តអគ្គិសនី (EV) របស់លោកដោយសារអត្រាការប្រាក់ខ្ពស់នោះ លោក វ៉ាង ឈាន់ហ្វូ (Wang Chuanfu) បានធ្វើការវាយលុកទីផ្សារយ៉ាងគំហុក ដោយក្រុមហ៊ុនរបស់លោកបានផ្គត់ផ្គង់រថយន្តស៊េរីខ្ពស់ចំនួន៦ម៉ូឌែលដែលមានតម្លៃទាបជាងឆ្ងាយ បើធៀបនឹងរថយន្ត Model 3 ជាម៉ូឌែលធូរថ្លៃបំផុតរបស់ក្រុមហ៊ុន Tesla ដែលលក់នៅក្នុងប្រទេសចិន។

ការផ្លាស់ប្ដូរនៅក្នុងការបញ្ជាទិញរថយន្តអគ្គិសនី (EV) ទូទាំងពិភពលោកនេះបង្ហាញពីការសម្រេចគោលដៅដែលមហាសេដ្ឋីចិន វ៉ាង ឈាន់ហ្វូ (Wang Chuanfu) វ័យ៥៧ឆ្នាំបានកំណត់ចាប់តាំងពីប្រទេសចិន ទើបតែចាប់ផ្តើមជំរុញឧស្សាហកម្មរថយន្តអគ្គិសនី (EV) របស់ខ្លួនដែលពេលនេះកំពុងវាយលុកទីផ្សារពិភពលោកយ៉ាងគំហុក៕

ដោយ៖ សុវិទ្យា ហោ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកចិញ្ចឹមជ្រូកខ្នាតតូចសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វប្រមាណ៩០% បានបោះបង់ការចិញ្ចឹម

ព័ត៌មាន
ការធ្លាក់ចុះតម្លៃជ្រូករស់បានធ្វើឱ្យកសិករជាអ្នកចិញ្ចឹមខ្នាតតូចប្រមាណ៩០% ដែលជាសមាជិករបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបោះបង់ចោលការចិញ្ចឹម ខ…

មន្ទីរទេសចរណ៍ខេត្តកែប និងកំពត រំពឹងទាក់ទាញភ្ញៀវទេសចរបានច្រើន នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល

ព័ត៌មាន
ប្រធានមន្ទីរទេសចរន៍ខេត្តកែប និងខេត្តកំពត សុទ្ធតែបានអះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងថ្ងៃឈប់សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ