ល្បែងពាណិជ្ជកម្ម

ហេតុអ្វីរាជរដ្ឋាភិបាល កាត់បន្ថយការផ្តល់អាជ្ញាបណ្ណបើកកាស៊ីណូនៅកម្ពុជា?


ចាប់តាំងពីឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម បានធ្វើពិពិធកម្មក្នុងវិស័យល្បែងពាណិជ្ជកម្មជាបន្តបន្ទាប់តាមរយៈការចុះធ្វើបច្ចុប្បភាព និងពង្រឹងការត្រួតពិនិត្យក្នុងការផ្តល់អាជ្ញាបណ្ណបើកទីតាំងល្បែងពាណិជ្ជកម្ម ឬកាស៊ីណូ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម គិតមកទល់ពេលនេះមានកាស៊ីណូជាង១២០ទីតាំងប៉ុណ្ណោះ ដែលអាជ្ញាធរបានផ្តល់អាជ្ញាបណ្ណឱ្យបើកដំណើរការ ខណៈកាលពីមុនមានកាស៊ីណូរហូតដល់ជាង២០០ទីតាំងឯណោះ។
ល្បែងពាណិជ្ជកម្ម
ដោយ

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ច្បាប់របស់កម្ពុជា អនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មស្របច្បាប់តែពីរប្រភេទប៉ុណ្ណោះ គឺកាស៊ីណូ និងល្បែងផ្សងសំណាង ហើយក្រៅពីនេះមិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការនោះទេ។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ការដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការបើកកាស៊ីណូនៅកម្ពុជា ក្នុងគោលបំណងដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋ និងរកចំណូលចូលថវិកាជាតិ តាមរយៈការបង់ពន្ធ។

បើតាមថ្នាក់ដឹកនាំរូបនេះ ក្រោយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានដាក់ឱ្យអនុវត្ត សំដៅធ្វើយ៉ាងណាគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាពខ្ពស់នោះ បានតម្រូវឱ្យកាស៊ីណូដែលមានអាជ្ញាបណ្ណស្រាប់ត្រូវបំពេញបែបបទស្នើសុំអាជ្ញាបណ្ណជាថ្មី និងតម្រូវឱ្យអនុលោមតាមលក្ខខណ្ឌច្បាប់ដែលបានកំណត់ផងដែរ ទើបអាចទទួលអាជ្ញាបណ្ណបើកដំណើរការជាថ្មីបាន។ តួយ៉ាង គិតមកទល់ពេលនេះមានកាស៊ីណូប្រមាណ១២៥ទីតាំងប៉ុណ្ណោះ ដែលរាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យបើកដំណើរការ។

នេះបើតាមការអះអាងរបស់ ឯកឧត្តម រស់ ភីរុណ ដោយបានបន្ថែមថា ចំនួននេះមានការកាត់បន្ថយយ៉ាងច្រើន បើធៀបនឹងមុនពេលមិនទាន់មានច្បាប់គ្រប់គ្រង់ ក៏ដូចជាមុនពេលមានវិបត្តិកូវីដ-១៩ ដែលមានចំនួនកាស៊ីណូទទួលបានអាជ្ញាបណ្ណរហូតដល់ជាង២០០ទីតាំងឯណោះ។

​បើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ ភីរុណ ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាក្នុងឆមាសទី១ឆ្នាំនេះ សម្រេចបានជាង២៤លានដុល្លារ ស្មើនឹងជាង៥៦% នៃច្បាប់ថវិកាកំណត់នៅឆ្នាំនេះ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានជាង៤៣លានដុល្លារ។

ហើយបើធៀបនឹងការប្រមូលចំណូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចំនួននេះមានការកើនឡើងរហូតដល់ជិត២០០% ឯណោះ ដោយនៅក្នុងនោះចំណូលពីកាតព្វកិច្ចកាស៊ីណូមានចំនួនប្រមាណជិត២៤លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យទំហំពាណិជ្ជកម្មបរទេសរបស់ចិន ហក់ឡើងជាង៦% នៅ៧ខែឆ្នាំនេះ?

ព័ត៌មាន
ទោះបីប្រទេសចិន រងសម្ពាធពាណិជ្ជកម្មពីលោកខាងលិចយ៉ាងណាក៏ដោយ តែការធ្វើពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកមួយនេះ…

តើអ្នកវិនិយោគគួរមើលលើចំណុចអ្វីខ្លះ ដើម្បីបញ្ចៀសហានិភ័យលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ?

ព័ត៌មាន
វិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានអ្នកជំនាញវាយតម្លៃថា នៅតែមានតម្រូវការពីអ្នកវិនិយោគនានា ប៉ុន្តែនៅពុំទាន់មានសកម្មភាពផុសផុលដូចមុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ