អាម៉េរិក - ចិន

រដ្ឋមន្ត្រីរតនាគារអាម៉េរិក ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លី ខឹឈាង ស្របពេលមានភាពតានតឹងជុំវិញឧស្សាហកម្ម


រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឹងឈាង ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃរបស់លោកស្រីទៅកាន់ប្រទេសចិន ក្នុងគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ស្របពេលប្រទេសចិន កំពុងមានភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក និងសហភាអឺរ៉ុប ជុំវិញការឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
អាម៉េរិក - ចិន
ដោយ

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) បានប្រាប់ទៅនាយករដ្ឋមន្ត្រីចិន លោក លី ខឹងឈាង នៅទីក្រុងប៉េកាំង ប្រទេសចិន ថា លោកស្រីជឿជាក់ថា ក្នុងពេលមួយឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន កាន់តែមានស្ថិរភាពជាងមុន ហើយថា ការសន្ទនា ដែលអាចឈានទៅរកវឌ្ឍនភាព ទាល់តែធ្វើឡើងដោយផ្ទាល់ និងដោយបើកចំហ។

ទន្ទឹមនេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឹងឈាង ក៏បានលើកឡើងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន ដែលសុទ្ធតែជាមហាអំណាចធំបំផុតរបស់ពិភពលោកកំពុងមានស្ថិរភាព ហើយថា ជំនួបពិភាក្សារបស់លោកស្រី Janet Yellen នៅក្នុងប្រទេសចិន បាននាំមកនូវវឌ្ឍភាពជាផ្លែផ្កាមកទល់ពេលនេះ។

លោក លី ខឹឈាង បានបន្តថា ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ មិនមែនជាបច្ចាមិត្ត ហើយថា ភាគីទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

លោកស្រី Janet Yellen ដែលបានធ្វើដំណើរទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសចិន ក្នុង

រយៈពេលប្រហែលមួយឆ្នាំមកនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកនៅក្រុងគ័ងចូវ (Guangzhou) ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មរបស់ចិន។ នៅទីនោះ លោកស្រីបានជួបជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហ្វឹង (He Lifeng) រួមជាមួយក្រុមមន្ត្រីដទៃទៀត ព្រមទាំងក្រុមពាណិជ្ជករអាម៉េរិកផងដែរ។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ លោកស្រី Janet Yellen បានថ្លែងថា លោកស្រី និងលោក ហឺ លីហ្វឹង (He Lifeng) បានព្រមព្រៀងចាប់ផ្តើមការពិភាក្សាថ្មីៗស្តីពីអតុល្យភាព

ម៉ាក្រូសេដ្ឋកិច្ច រួមទាំងបញ្ហាទាក់ទិននឹងសមត្ថភាពផលិតកម្មលើសលប់របស់ឧស្សាហកម្មចិន ផងដែរ។ បន្ថែមពីលើការពិភាក្សាអំពីកំណើនប្រកបដោយតុល្យភាព ប្រទេសទាំងពីរក៏នឹងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមរវាងក្រសួងរតនាគារអាម៉េរិក និងធនាគារកណ្ដាលចិន ផងដែរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការប្រឆាំងការលាងលុយកខ្វក់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងបន្ថែមទៀតនៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
តម្លៃអង្ករសកលត្រូវបានគេព្យាករថា នឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងត្រីមាសទី២ឆ្នាំ២០២៤ ក្រោយផលិតកម្មស្រូវរងការរំខានដោយសារបាតុភូត អែលនីណូ គូបផ្ស…

សហគ្រិនខ្មែរ ប្រកាសស្វែងរកដៃគូស្ថាប័នផ្ដល់សេវាកម្មរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ទីផ្សារ SME

ព័ត៌មាន
សហគ្រិនខ្មែរ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ បានប្រកាសអញ្ជើញដៃគូស្ថាប័នឲ្យចូលរួមនៅក្នុងការដេញថ្លៃគម្រោង ផ្ដល់សេវាកម្មរៀបចំ និងអនុវត្តគម្រោងអភិវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ