ការចម្រាញ់រ៉ែមាស

រដ្ឋបានចំណូលជាង១,៦លានដុល្លារពីការចម្រាញ់រ៉ែមាសគិតត្រឹមដំណាច់ឆ្នាំ២០២១


គិតចាប់តាំងពីបានចាប់ផ្ដើមឧស្សាហកម្មរ៉ែមាសលើកដំបូងកាលពីខែមិថុនា រហូតដល់ដំណាច់ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលមិនមែនសារពើពន្ធប្រមាណ ១លាន៦សែនដុល្លារពីឧស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលប្រតិបត្តិការដោយក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត។
អាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា

យ៉ាងណាមិញ សម្រាប់​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ចំនួន​៤​បន្ថែម​ទៀត បើក​ការដ្ឋាន​ចម្រាញ់​រ៉ែ​មាស និង​លោហៈ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា គិត​ចាប់តាំងពី​បើក​ដំណើរការ​រ៉ែ​មាស​នៅ​ខែ​ដល់​មិថុនា រហូត​ដល់​ដំណាច់ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ចំណូល​ជាង​១​លាន​៦៧​ម៉ឺន​ដុល្លារ​ពី​ការ​ចម្រាញ់​រ៉ែ​មាស​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។ ថវិកា​នេះ ជា​ចំណូល​មិនមែន​សារពើពន្ធ តាម​រយៈ​ការ​បង់​សួយ​សារ​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​អូស្ត្រាលី រ៉ឺ​នេស​ង់ មី​នី​រ៉​ល លីមីត​ធី​ត​ផ្ទាល់​តែ​ម្ដង​។ ទោះ​យ៉ាងណា​ឯកឧត្តម មិន​បាន​បញ្ជាក់​លម្អិត​ពី​ចំនួន​មាស​និង​ចំណូល​ដុល​សរុប ដែល​ទទួល​បាន​ពី​ការ​ចម្រាញ់​រ៉ែ​មាស​នេះនោះ​ទេ​។

ពាក់ព័ន្ធ​ការ​រុករក​រ៉ែ​មាស​នៅ​កម្ពុជា​នេះ​ដែរ ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា បាន​អះអាង​ថា នៅ​ឆ្នាំ​២០២២ នេះ​នឹង​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ចំនួន​៤​ទៀត នឹង​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​កម្ពុជា​។ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនេះ មាន​ក្រុមហ៊ុន​ចំនួន​៣​មក​ពី​ចិន ដោយ​ពួក​គេ​គ្រោង​បើក​ការដ្ឋាន​នៅ​ខេត្តព្រះវិហារ ក្រចេះ និង​មណ្ឌលគិរី​។ ចំណែក​ក្រុមហ៊ុន Mesco Gold របស់​ឥណ្ឌា គ្រោង​បើក​ការដ្ឋាន​នៅ​ខេត្តរតនគិរី ដែល​រំពឹង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​។  

ឯកឧត្តម វាយតម្លៃ​ថា ធនធាន​រ៉ែ​មាស​នៅ​តំបន់​វិនិយោគ​ដោយ​ក្រុមហ៊ុន​ទាំង​៤​ខាងលើ មាន​ទំហំ​តិច​ជាង គម្រោង​វិនិយោគ​ដោយ​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​អូស្ត្រាលី​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ទោះ​យ៉ាងណា ឯកឧត្តម អ៊ឹ​ង ឌី​ប៉ូ​ឡា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល រំពឹង​ថា ក្រោយ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ទាំងនេះ នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា តាម​រយៈ​រាជរដ្ឋាភិបាល​ទទួល​បាន​ចំណូល​ពី​សួយ​សារ និង​ពន្ធ​អាករ​ផ្សេង​ៗ និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ជាដើម​។

គិត​មក​ទល់​បច្ចុប្បន្ន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ផ្តល់​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ​ចំនួន​២៦ អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន​១៦​មក​ពី​ប្រទេស​ចិន អូស្ត្រាលី កា​ណា​ដា និង​កម្ពុជា ហើយ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម​។ ក្នុង​នោះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​វាយតម្លៃ​សក្តានុពល​ធនធាន​រ៉ែ និង​មួយ​ចំនួន​កំពុង​រៀបចំ​របាយការណ៍​សិក្សា​លទ្ធភាព​នៃ​ជម្រក​ធនធាន​រ៉ែ​។

គួរ​រំលឹក​ថា ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត របស់​អូស្ត្រាលី កំពុង​ប្រតិបត្តិការ​លើ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​លក្ខណៈ​ឧស្សាហកម្ម​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។ រោងចក្រ​នេះ​មាន​សមត្ថភាព​អាច​ផលិត​មាស​សុទ្ធ​បាន​រហូត​ដល់​៣​តោន​ក្នុង​១​ឆ្នាំ ដែល​រំពឹង​ថា នឹង​អាច​ផ្តល់​ប្រាក់​ចំណូល​ដុល​(​ចំណូល​មិន​ទាន់​ទូទាត់​ការ​ចំណាយ​) ជា​មធ្យម​ប្រមាណ​១៨៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារជ្រូកកម្ពុជាអាចរងឥទ្ធិពល ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសថៃ ដែរឬយ៉ាងណា?

ព័ត៌មាន
ប្រទេសថៃ បានប្រកាសពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលប្រទេសនេះ កំពុងជួបនូវវិបតិ្តខ្វះខាតការផ្គត់ផ្គ…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ដំណើរការនាំចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារចិន កាន់តែបង្ហាញភាពវិជ្ជមាន

ព័ត៌មាន
ដំណើរការនាំចេញផ្លែមៀនប៉ៃលិន និងត្រីប្រា ទៅកាន់ទីផ្សារប្រទេសចិន កាន់តែខិតជិតមកដល់ហើយក្រោយរដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ