អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និង ផ្នែកគ្រឿងចក្រធុនធ្ងន់បើកសម្ភោធជាផ្លូវការទីតាំងអគារតាំងបង្ហាញថ្មី រួមគ្នានៅតាមបណ្តោយផ្លូវជាតិលេខ ៦ អា ជាប់មហាវិថីឈ្នះ ឈ្នះ។


ក្រុមហ៊ុនអ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និងផ្នែកគ្រឿងចក្រធុនធ្ងន់ នៅថ្ងៃទី ០៩ ខែកញ្ញា បានរៀបចំនូវពិធីសម្ពោធទីតាំង តាំងបង្ហាញថ្មី ដែលមានផលិតផលគ្រឿងយន្តកសិកម្មចនឌារ (John Deere) គ្រឿងចក្រ ជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញ ហ៊្វុយសូ(FUSO) និង គ្រឿងចក្រផលិតបេតុងចល័តអាចាក (AJAX) ដែលនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា កែងនិងមហាវិថី ឈ្នះ ឈ្នះ។
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម និង ផ្នែកគ្រឿងចក្រធុនធ្ងន់បើកសម្ភោធជាផ្លូវការទីតាំងអគារតាំងបង្ហាញថ្មី រួមគ្នានៅតាមបណ្តោយផ្លូវជាតិលេខ ៦ អា ជាប់មហាវិថីឈ្នះ ឈ្នះ។
ដោយ
អំពី RMA Cambodia

កម្មវិធីនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាអធិបតី ថ្នាក់ដឹកនាំក្រុមហ៊ុន និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន អ្នកជំនួញ និងអ្នកសារព័ត៌មានជាច្រើនរូបក្នុងពិធីបើកសម្ពោធនេះផងដែរ។

គួរបញ្ជាក់ថាយើងបានផ្លាស់ប្តូរពីទីតាំង តាំងបង្ហាញគ្រឿងយន្តកសិកម្ម​ និងផ្នែកគ្រឿងចក្រធុនធ្ងន់ចាស់ដែលស្ថិតនៅតាមបណ្តោលផ្លូវ 2004 ដោយមានការគាំទ្រជាខ្លាំងពីសំណាស់អតិថិជនក្នុងការប្រើប្រាស់ ដូច្នេះយើងបានប្តូរមកទីតាំងថ្មីនេះ ដែលមានទំហំដី 13,500 ម៉ែត្រការ៉េ។

សម្រាប់ផ្នែកគ្រឿងយន្តកសិកម្មក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូល ត្រាក់ទ័រចនឌារ (Jonh Deere) ដែលជាផលិតផលលេខមួយរបស់សហរដ្ឋអាមេរិក​ មាន​ប្រភេទត្រាក់ទ័រចាប់ពីកម្លាំង 28សេះ រហូតដល់ 410សេះ សម្រាប់បំពេញតម្រូវការការងារកសិកម្មគ្រប់ប្រភេទ ទាំងខ្នាតតូច មធ្យម និងកសិឧស្សាហកម្មផងដែរ។

សម្រាប់ផ្នែកគ្រឿងចក្រធុនធ្ងន់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បាននាំចូលនូវ ​

គ្រឿងចក្រ​ ជេស៊ីប៊ី (JCB) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ចក្រភពអង់គ្លេសដែលរួមមានផលិតផលជាច្រើនដូចជា​ អេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ។ល។ ផ្នែកគ្រឿងចក្រធន់ធ្ងន់ក៏មាន រថយន្តដឹកទំនិញ​ ហ៊្វុយសូ (FUSO) ដែលជាផលិតលេខមួយរបស់ជប៉ុន ដែលមានទម្ងន់ចាប់ពី 1.5 រហូតដល់ 25 តោន។ មិនត្រឹមតែប៉ុណ្ណោះគ្រឿងចក្រផលិតបេតុងចល័តអាចាក (AJAX) ជាគ្រឿងចក្រម៉ាកល្បីលំដាប់ថ្នាក់ពិភពលោកដែលជាផលិតផលលេខមួយ របស់ប្រទេសឥណ្ឌាដែលមាននូវរថយន្តផលិត និងក្រឡុកបេតុងចល័ត ម៉ាស៊ីនបាញបេតុងចល័ត និងសាយឡូផលិតបេតុង ក៏ជាម៉ាកផលិតផលមួយក្នុងចំណោមបីនៃផ្នែកគ្រឿងចក្រធន់ធ្ងន់ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម​ និងផ្នែកគ្រឿងចក្រធុនធ្ងន់មានទីតាំង អគារតាំងបង្ហាញ ចំនួន ៦ ដែលមានទីតាំងស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដូចជា៖ ខេត្តតាកែវ កំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង កន្លងមកនេះ ក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សំណង់ធំៗ និងការដឹកជញ្ជូនអោយកាន់តែមានភាពរីកចម្រើនតាមរយៈផលិតផលទាំងអស់ខាងលើ។

ជាពិសេសនៅក្នុងការសម្ភោធទីតាំង តាំងបង្ហាញថ្មីនេះគឺផ្តោតសំខាន់ក្នុងការបង្កើនវិសាលភាព សេវាកម្មអតិថិជន ការស្តុក និងចែកចាយគ្រឿងបន្លាស់ ការជួសជុល គ្រប់រាជធានីខេត្ត និងការ​តាំងបង្ហាញផលិតផលអោយមានភាពធំទូលាយ ងាយស្រួលក្នុងការជ្រើសរើស ដើម្បីបម្រើអតិថិជនអោយមានភាពរហ័សទាន់ចិត្ត និង ផ្តល់ទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់របស់យើង។

សម្រាប់ព៌ត័មានបន្ថែម៖
☎️ ត្រាក់ទ័រចនឌារ៖ ១៨០០-២០-៨០៨៦ (ហៅចូលឥតគិតថ្លៃ)
☎️ គ្រឿងចក្រធុនធ្ងន់៖ ០៧៧ ៦៦៦ ៣៩៧​ | ០៩៥ ៦៦៦ ៧២២

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមរយៈពេល១ខែ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៥៣ ជាមួយទុនជាង១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៥៣គម្រោងជាមួយទុនវិនិយោគសរុបជាង១,២ពាន់លានដុល្លារនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ