ប្រព័ន្ធសេដ្ឋកិច្ចរុស្ស៊ី

រុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី ដើម្បីប្រឆាំងប្រព័ន្ធសេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារ


អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានទម្លាយឱ្យដឹងកាលពីថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅថា មហាអំណាចរុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចសកលថ្មី ព្រោះរុស្ស៊ី យល់ថា ប្រព័ន្ធសេដ្ឋកិច្ចសកលបច្ចុប្បន្ន ដែលផ្អែកលើប្រាក់ដុល្លារអាម៉េរិកមិនអាចជឿទុកចិត្តបាន គ្មានភាពត្រឹមត្រូវ និងគ្រោះថ្នាក់។
ប្រព័ន្ធសេដ្ឋកិច្ចរុស្ស៊ី
ដោយ

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានលើកឡើងថា មិនចាំបាច់ខ្វល់អំពីការធ្លាក់ចុះនៃប្រព័ន្ធសេដ្ឋកិច្ចសកលផ្អែកលើប្រាក់ដុល្លារ នោះទេ ព្រោះសហរដ្ឋអាម៉េរិកខ្លួនឯងទេ ដែលកំពុងបំផ្លាញវាតាមរយៈសកម្មភាពរបស់ខ្លួន។ អ្នកនាំពាក្យវិមានក្រឹមឡាំង រូបនេះបានអះអាងថា រុស្ស៊ី កំពុងកសាងប្រព័ន្ធសេដ្ឋកិច្ចសកលថ្មី ព្រោះយល់ថា ប្រព័ន្ធសេដ្ឋកិច្ចសកលបច្ចុប្បន្នមិនអាចទុកចិត្តបាន មានភាពមិនត្រឹមត្រូវ និងគ្រោះថ្នាក់។

ប្រទេសរុស្សី តែងតែរិះគន់សហរដ្ឋអាម៉េរិក ចំពោះការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ដើម្បីដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដូចជាការបង្កកគណនីធនាគារ ការហាមឃាត់ការទូទាត់ ការហាមឃាត់ការលក់ប្រាក់ដុល្លារ ដែលបម្រើជារូបិយប័ណ្ណទូទាត់អន្តរជាតិ និងមានឥទ្ធិពលលើការបែងចែកមូលនិធិតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានាជាដើម។

សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក គឺជាអ្នកគ្រប់គ្រងលើប្រព័ន្ធបញ្ជូនព័ត៌មាន និងការទូទាត់អន្តរជាតិដែលគេស្គាល់ថា ប្រព័ន្ធ SWIFT ហើយស្ថាប័នហិរញ្ញវត្ថុធំបំផុតពីររបស់ពិភពលោក គឺធនាគារពិភពលោក (World Bank) និងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែមានការិយាល័យកណ្ដាលនៅសហរដ្ឋអាម៉េរិក។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសរុស្ស៊ី បានរស់ក្រោមទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ស្ទើរតែរហូតទៅហើយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននាសម័យទំនើប។ ទោះជាយ៉ាងណា នៅពេលក្រុងមូស្គូ ចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក និងបណ្ដាសម្ព័ន្ធមិត្តលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនលើរុស្ស៊ី ដែលធ្វើឱ្យរុស្ស៊ី ស្ថិតក្នុងស្ថានភាពលំបាក ដោយរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ពីប្រព័ន្ធហិរញ្ញវត្ថុសកលស្ទើរតែទាំងស្រុង។

ស្ថិតក្នុងកាលៈទេសៈបែបនេះ ក្រុងមូស្គូ បានចាប់ផ្តើមស្វែងរកជម្រើសផ្សេងៗដែលនឹងអនុញ្ញាតឱ្យខ្លួនអាចធ្វើការទូទាត់ពាណិជ្ជកម្មជាអន្តរជាតិជាមួយប្រទេសដទៃទៀត ដែលក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាបញ្ហាប្រឈម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្រាវជ្រាវរបស់ធនាគារ Goldman Sachs រកឃើញថា ភាគហ៊ុនចិន ខាតបង់ដល់ទៅ៦ទ្រីលានដុល្លារ ក្នុងពេល៣ឆ្នាំមកនេះ

ព័ត៌មាន
ការស្រាវជ្រាវរបស់ធនាគារវិនិយោគពហុជាតិសាសន៍ ហ្គោឌិន ស្សាក (Goldman Sachs) បានរកឃើញថា ភាគហ៊ុនចិន បានខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៦ទ្រីលានដ…

វិស័យសំខាន់ៗ៣របស់កម្ពុជា នៅតែមានភាពធន់ ទោះបីសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
វិបត្តិជំងឺកូវីដ-១៩ ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងជម្លោះតំបន់មជ្ឈិមបូព៌ា ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់បណ្ដាប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ