ភាពតានតឹងផ្នែកស្ថានទូតរវាងរុស្សីនិងអាមេរិក

រុស្សីថ្កោលទោសអាមេរិកក្រោយដាក់ជនជាតិរុស្ស៊ីចូលក្នុងបញ្ជីឈ្មោះ «ជនអនាថា» ដើម្បីបានទិដ្ឋាការចូលសហរដ្ឋអាមេរិក


ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ជនជាតិរុស្ស៊ីដែលស្វែងរកទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក ទៅក្នុងបញ្ជីក្របខណ្ឌនៃ "ជនគ្មានផ្ទះសម្បែង" (homeless) ឬជនអានាថា ដើម្បីបានទិដ្ឋាការធ្វើដំណើរចូលទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ភាពតានតឹងផ្នែកស្ថានទូតរវាងរុស្សីនិងអាមេរិក
ដោយ

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចុះបញ្ជី​បេក្ខភាព​ដែល​ស្នើ​សុំ​ទិដ្ឋាការ​មក​ពី​ប្រទេស​រុ​ស្សី ថា​ជា "​ជនអនាថា​" ក៏​ព្រោះតែ ប្រទេស​ដែល​សហរដ្ឋអាមេរិក​មិន​មាន​តំណាង​កុងស៊ុល ឬ​ស្ថានទូត ឬ​ជា​កន្លែង​ដែល​បុគ្គលិក​កុងស៊ុល មិន​អាច​ចេញ​ទិដ្ឋាការ​ឲ្យ​បាន ដោយសារ​តែ​ស្ថានភាព​នយោបាយ ឬ​អសន្តិសុខ​។

ប្រទេស​រុ​ស្ស៊ី​បាន​ក្លាយជា​ប្រទេស​ទី​១០ នៅ​ក្នុង​បញ្ជី​មួយ​នេះ បន្ទាប់​ពី​ប្រទេស​គុយ​បា អ៊ី​រ៉​ង់ លី​ប៊ី សូ​ម៉ា​លី ស៊ូ​ដង់​ខាងត្បូង ស៊ី​រី វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង យេ​ម៉ែ​ន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្សី បាន​ចេញ​មក​រិះគន់​ថា សហរដ្ឋអាមេរិក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​បាន​និង​កំពុង​បំផ្លាញ​ប្រព័ន្ធ​សេវាកម្ម​របស់​កុងស៊ុល និង​ស្ថានទូត​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ហើយ​កំពុង​បង្ក​ការ​លំបាក​ដល់​ប្រជាជន​របស់​ខ្លួន​។

គួរ​ជម្រាប​ថា ទំនាក់ទំនង​ចាប់តាំងពី​ពេល​ក្រោយ​សង្គ្រាមត្រជាក់​រវាង​ប្រទេស​ទាំង​ពីរ បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ពោល​គឺ​រុ​ស្សី​និង​សហរដ្ឋអាមេរិក កំពុង​មាន​ជម្លោះ​ទាក់ទិន​នឹង​បេសកកម្ម​ការទូត​របស់​ខ្លួន ដែល​ក្នុង​នោះ​ក៏​រួម​មាន​ចំនួន​អ្នកការទូត ដែល​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​នៅ​ក្នុង​ស្ថានទូត ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ជម្លោះ​ស្ថានទូត​រវាង​ប្រទេស​ទាំង​ពីរ អូស​បន្លាយ​អស់​ពេល​យូរណាស់​មក​ហើយ តែ​មិន​ទាន់​រក​ផ្លូវ​ចេញ​បាន​នោះ​ទេ ចាប់តាំងពី​អា​មេ​រិ​ក និង​រុ​ស្សី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រៀង​ៗ​ខ្លួន​ឲ្យ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ ក្រោយ​ទំនាក់ទំនង​កាន់តែ​តានតឹង​។

សូម​ជម្រាប​ថា បន្ថែម​ពីលើ​បញ្ហា​ស្ថានទូត​នេះ នៅ​មាន​បញ្ហា​ធំ​ៗ​ពីរ​ទៀត ដែល​រុញច្រាន​ឲ្យ​មហាអំណាច​លើ​ពិភពលោក​ទាំង​ពីរ មើល​មុខ​គ្នា​មិន​ត្រង់ គឺ​ការ​ចោទប្រកាន់​ពី​សំណាក់​ភាគី​អា​មេ​រិ​កលើ​រុ​ស្សី​ថា​បាន លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​របស់​អា​មេ​រិ​ក​ចំនួន​ពីរ​ដង និង​ចុង​ក្រោយ​កាលពី​ខែឧសភា គឺជា​ការ​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណែ​ត​លើ​ក្រុមហ៊ុន និង​ប្រព័ន្ធ​បង្ហូរ​ប្រេង​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​អា​មេ​រិ​ក ដែល​បាន​បណ្តាល​ឲ្យ​ខាតបង់​ប្រាក់​អស់​ជា​ច្រើន​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានជិត ៦ពាន់លានដុល្លារ កើនអត្រាពីរខ្ទង់នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកកសម្រេចបានជាង៥ពាន់លានដុល្លារកើនឡើងជាង១០%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ច…

ការបើកប្រទេសយឺតជាងប្រទេសជិតខាង នឹងធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ការប្រកួតប្រជែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែរឬទេ?

ព័ត៌មាន
បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន សុទ្ធតែកំពុងដុតដៃដុតជើងរៀងៗខ្លួន ក្នុងផែនការបើកប្រទេស ដើម្បីស្ដារវិស័យសេដ្ឋកិច្ច និងទេសចរណ៍ របស់ខ្លួនឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ