សម្តេច ហ៊ុន ម៉ាណែត

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង?


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅអំឡុងខែឧសភានេះ តបតាមការអញ្ជើញរបស់លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង។ នៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រមុខរាជរដ្ឋាភិបាលនឹងចូលរួមធ្វើជាអធិបតីភាពនៃវេទិកាធុរកិច្ច និងការចុះអនុស្សរណៈយោគយល់គ្នាមួយចំនួនរវាងកម្ពុជា និងកូរ៉េ ព្រមទាំងធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន សាមស៊ុង ផងដែរ។
សម្តេច ហ៊ុន ម៉ាណែត
ដោយ

តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសកូរ៉េខាងត្បូង?

បើគ្មានការប្រែប្រួលណាមួយទេសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយស្ត្រីទី១របស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របសកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនៅអំឡុងពាក់កណ្តាលខែឧសភានេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ខេមបូណូមីសថា នៅក្នុងអំឡុងពេញបំពេញទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសកូរ៉េខាងត្បូង សភាពាណិជ្ជកម្មកម្ពុជា ត្រៀមរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ និងការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយសភាពាណិជ្ជកម្ម ឧស្សាហកម្មកូរ៉េ។ នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន សាមស៊ុង និងទៅមើលរោងចក្រចម្រាញ់ប្រេងពីគ្រាប់ស្វាយចន្ទី និងការចូលរួមសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ដែលធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូងផងដែរ។

​ដោយឡែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះវានឹងជួយពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-កូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ សម្រាប់អ្នកជំនាញរូបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគួរតែជំរុញលើកកម្រិតទំនាក់ទំនងការទូតជាមួយគ្នាឱ្យឈានដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅក្នុងតំបន់និងពិភពលោក។ ទន្ទឹមនេះលោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា ការបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេច ហ៊ុន ម៉ាណែត នឹងជួយទាក់ទាញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀតផងដែរ។

​បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅ៣ខែដំបូងឆ្នាំ២០២៤ នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសកូរ៉េខាងត្បូង សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង១៩៣លានដុល្លារ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់កូរ៉េខាងត្បូង សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៧៨លានដុល្លារ កើនឡើងជាង៧% ខណៈការនាំចូលទំនិញពីទីផ្សារកូរ៉េមកកម្ពុជាវិញ មានទំហំទឹកប្រាក់១១៥លានដុល្លារកើនឡើងជាង៥%៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភថវិកា 100 លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ព័ត៌មាន
ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 100 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាស…

ក្រសួង៣ប្តេជ្ញារួមគ្នាជួយលើកកម្ពស់ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ខណៈអ្នកជំនាញស្នើឱ្យធ្វើកិច្ចការងារនេះឱ្យបានស៊ីជម្រៅ

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំកិច្ចប្រជុំត្រីភាគីជាលើកដំបូង ដើម្បីលើកកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ