វិស័យពន្ធដារ

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យពន្ធដារ ពិនិត្យរៀបចំយន្តការប្រមូលចំណូលកុំឱ្យជាន់គ្នា


ដើម្បីជំរុញការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុក្រិតភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ពិនិត្យរៀបចំយន្តការឱ្យកាន់តែមានប្រសិទ្ធិភាព និងកាត់បន្ថយនីតិវិធីកុំឱ្យមានពន្ធជាន់គ្នា ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ត្រូវធ្វើយ៉ាងណាធានាឱ្យបាននូវក្រមសីលធម៌របស់មន្ត្រីពន្ធដារ និងគ្រប់គ្រងនីតិវិធី។
សម្តេច ហ៊ុន ម៉ាណែត ណែនាំដល់មន្ត្រីពន្ធដារកុំឱ្យមានការអនុវត្តនីតិវិធីលើស!
ដោយ

ថ្លែងនាពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង១ម៉ឺន៨ពាន់នាក់ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់អគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនក្នុងការប្រមូលចំណូលពន្ធជូនរដ្ឋ។ តែយ៉ាងណាដើម្បីជំរុញការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុក្រិតភាពបន្ថែមទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ធ្វើយ៉ាងណាធានាឱ្យបាននូវក្រមសីលធម៌របស់មន្ត្រីពន្ធដារ ដែលអនុវត្តការងារចុះប្រមូលពន្ធពីពលរដ្ឋ និងវិស័យឯកជន និងធ្វើយ៉ាងណាគ្រប់គ្រងកុំឱ្យមានការអនុវត្តនីតិវិធីលើសរបស់មន្ត្រីពន្ធដារ។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មានប៉ុន្មានរឿងហើយដែលសម្តេចទទួលបានព័ត៌មានពីការអនុវត្តការងារមិនត្រឹមត្រូវរបស់មន្ត្រីពន្ធដារនេះ ជាក់ស្តែងមានមន្ត្រីកិច្ចសន្យាពន្ធដារម្នាក់ បានអនុវត្តនីតិវិធីលើស ដោយរូបគេមិនបានដើរតួនាទីជាមន្រ្តីពន្ធដារ ពោលគឺមន្ត្រីម្នាក់នោះបានទៅដើរតួជាមន្រ្តីភ្នាក់ងារសម្របសម្រួល ដើម្បីចរចារកប្រាក់ពីរឿងអ្វីមួយ ដែលវាផ្ទុយពីគោលការណ៍របស់អគ្គនាយកពន្ធដារ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអគ្គនាយកពន្ធដារចាត់វិធានការបញ្ចប់កិច្ចសន្យារបស់មន្ត្រីនោះភ្លាមៗ ដើម្បីកុំឱ្យប៉ះពាល់ដល់មុខមាត់អង្គភាពផងដែរ។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យរៀបចំយន្តការ និងនីតិវិធីឱ្យមានប្រសិទ្ធិភាពកុំឱ្យមានពន្ធជាន់គ្នា ក៏ដូចជាជំរុញឱ្យពង្រឹងយន្តការឆ្លើយតបជាមួយប្រជាពលរដ្ឋឱ្យមានភាពទូលំទូលាយ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបង្កើនការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជំនួសនីតិវិធីមនុស្ស ដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការបំពេញបែបបទ និងឯកសារពន្ធផ្សេងៗផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនបានបង្កើតច្បាប់ពន្ធថ្មី ហើយក៏មិនមានការដំឡើងអត្រាពន្ធសម្រាប់ពន្ធ ដែលមានស្រាប់នោះដែរ ដោយរាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងពន្ធនៅក្នុងជំនួបជាមួយវិស័យឯកជននៅក្នុងខែវិច្ឆិកា ខាងមុខ ខណៈរដ្ឋក៏បានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសធំៗពីរ មានរឿងអាស្រូវពាក់ព័ន្ធការបោកប្រាស់

ព័ត៌មាន
វិស័យអចលនទ្រព្យនៅប្រទេសវៀតណាម និងចិន ក្រៅពីប្រឈមមុខនឹងការធ្លាក់ចុះ វិស័យនេះក៏កំពុងប្រឈមមុខនឹងរឿងអាស្រូវមួយចំនួនផងដែរ ក្រោយក្រុមហ៊ុនអភិ…

អាមេរិកព្រមានធ្វើបច្ចុប្បន្នភាពនៃការទប់ស្កាត់ការនាំចេញបន្ទះឈីបទៅចិន

ព័ត៌មាន
រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានព្រមានទីក្រុងប៉េកាំងថា ខ្លួនគ្រោងនឹងធ្វើបច្ចុប្បន្នភាពច្បាប់ទប់ស្កាត់ការនាំចេញបន្ទះឈីបបញ្ញាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ