អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន២០២១ដើមនៅខេត្តកំពតដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា


ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា ក្រុមការងាររបស់ក្រុមហ៊ុន Smart ចំនួនប្រមាណជាង៨០នាក់ បាននាំយកកូនដើមកោងកាងចំនួន ២០២១ ដើម ទៅដាំនៅក្នុងសហគមន៍ត្រពាំងសង្កែ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយមានការគាំទ្រពីសហគមន៍ផ្ទាល់ និងការចូលរួមរបស់តំណាងសក្រសួងបរិស្ថានផងដែរ។
ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា
ដោយ

យុទ្ធនាការដាំកូនដើមកោងកាងនេះ គឺជាផ្នែកមួយនៃក្របខណ្ឌនិរន្ដរភាពរបស់ក្រុមហ៊ុន Smart ដើម្បីឆ្ពោះទៅសម្រេចឲ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG13) និងជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាកន្លែងថែទាំ ​និងជាជម្រកសម្រាប់ពពួកត្រី និងសត្វទឹកសំខាន់ៗ។

លោក​ គាំ ទីវា ប្រធានផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បាបញ្ជាក់ថាយុទ្ធនាការដាំដើមកោងកាង ២០២១ ដើមនេះនឹងជម្រុញបុគ្គលិកក្រុមហ៊ុនបន្តការជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។

លោក ទីវា មានប្រសាសន៍ថា ៖ «ការដាំដើមកោងកាង នេះគឺជាផ្នែកមួយនៃការជម្រុញបុគ្គលិករបស់យើង ឲ្យបន្តចូលរួមជួយដល់សហគមន៍ និងស្រលាញ់បរិស្ថាន។ ហើយយើងជឿជាក់ថាដើមកោងកាងនេះធំឡើងនឹងផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ផ្ទាល់សម្រាប់ធើ្វការនេសាទ ក៏ដូចជាដោយផ្ដល់ជម្រកដល់សត្វដែលរស់នៅក្នុងទឹក និងជីវៈចំរុះផ្សេងៗទៀតផងដែរ។​ តំណាងក្រុមហ៊ុន Smart ខ្ញុំសូមថ្លែងអំណរគុណដល់ សហគមន៍ត្រពាំងសង្កែ និងក្រសួងបរិស្ថាន ដែលបានចូលរួមគាំទ្រការដាំដើមកោងកាង ចំនួន ២០២១ ដើម ជាមួយពួកយើងនៅថ្ងៃនេះ។»

ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា

ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាថ្ងៃល្អ មួយដែលមានក្រុមការងារក្រុមហ៊ុន Smart បានមកដាំដើមកោងកាង ដោយក្រសួងបរិស្ថានតែងតែចង់បានដៃគូចូលរួមការពារបរិស្ថាន។ នៅពេលយើង ដាំដើមកោងកាងនេះ មានន័យថាយើងកំពុងបង្កើតជម្រកបន្ថែមសម្រាប់មច្ឆាជាតិរបស់យើង ហើយក៏ជួយដល់ជីវភាពពលរដ្ឋនៅតាមសហគមន៍ឲ្យកាន់តែប្រសើរឡើង។​»

ដើមកោងកាងអាចជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ ព្រៃកោងកាងជួយផ្តល់នូវគុណប្រយោជន៍ខ្ពស់ដល់ប្រព័ន្ធអេកូឡូស៊ីតាមតំបន់ឆ្នេរ និងសមុទ្រ ដូចជា ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ការពារជម្រាលដីពីការសឹករិចរិល ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួនរួមមានបង្កង ក្តាម និងប្រភេទត្រីសមុទ្រដែលជាប្រភពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់។

កញ្ញា យិន ផាដាវ បុគ្គលិកក្រុមហ៊ុន Smart ដែលបានចូលរួមក្នុងការដាំដើមកោងកាង បានឲ្យដឹងថា៖ «នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានមកដាំដើមឈើជាមួយក្រុមការងារ ហើយនេះគឺជាលើកទីមួយដែលបានមកដាំដើមកោងកាងជាមួយពួកគាត់។ ក្រុមហ៊ុន Smart ផ្ដល់ឱកាសឲ្យខ្ញុំបានធ្វើការងារ ដើម្បីសហគមន៍ ហើយនេះគឺជាផ្នែកមួយនៃក្រុមហ៊ុន​ ដោយជម្រុញឲ្យពួកខ្ញុំស្រលាញ់ធម្មជាតិ និងធ្វើការដើម្បីសហគមន៍នានា។»

កម្មវិធីបរិស្ថានល្អ គឺជា​សសរស្ដម្ភដ៏សំខាន់មួយនៃកម្មវិធីទំនួលខុសត្រូវសង្គមទាំងបួនរបស់ក្រុមហ៊ុន​ Smart រួមមាន ១/ការអប់រំ ២/បច្ចេកវិទ្យាបែបច្នៃប្រឌិត ៣/កីឡាសហគមន៍ ៤/បរិស្ថាន។ កម្មវិធីនិរន្ដរភាព និងកម្មវិធីទំនួលខុសត្រូវសង្គមគឺជាគន្លឹះដ៏សំខាន់សម្រាប់ទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart ដោយទទួលស្គាល់ពីទំនួលខុសត្រូវដ៏ធំរបស់ខ្លួន នឹងតែងតែធានាថាអាជីវកម្មរបស់ក្រុមហ៊ុន រីកលូតលាស់ជាមួយនិងភាគីពាក់ព័ន្ធនិងសហគមន៍។

ក្រុមហ៊ុន Smart ដាំដើមកោងកាងចំនួន ២០២១ ដើម នៅខេត្តកំពត ដើម្បីចូលរួមអភិរក្សការពារព្រៃកោងកាងនៅកម្ពុជា

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។ ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។ ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។  Smart ជីវិត​រស់​រវើក!   

 ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង

លោក    គាំ ទីវា

ទូរស័ព្ទ៖  +855 10 202 271

អីុមែ៉ល៖             [email protected]

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចែករំលែកបទពិសោធន៍ របស់កសិករដាំខ្ទឹមបារាំងបានជោគជ័យមុនគេនៅខេត្តមណ្ឌលគិរី

ព័ត៌មាន
លោក លឿង វ៉ានថុន ជាកសិករដែលដាំខ្ទឹមបារាំងបានជោគជ័យដំបូងគេ នៅខេត្តមណ្ឌលគិរី ដោយខ្ទឹមបារាំង ដែលគាត់បានដាំ មានទំហំធំៗ និងថ្លោសៗល្អ និង…

ក្រុម Green Terrace ឈ្នះទឹកប្រាក់ ៣ ០០០ ដុល្លារពីកម្មវិធី SmartSpark ដើម្បី អភិវឌ្ឍន៍សេវាកម្មបង្កើតសួនបន្លែតាមសំយ៉ាបផ្ទះ

ព័ត៌មាន
ក្រុម Green Terrance ដែលជាសេវាកម្មជួយអ្នកប្រើប្រាស់បង្កើតសួនបន្លែតាមសំយ៉ាបផ្ទះបានឈ្នះទឹកប្រាក់ ៣ ពាន់ដុល្លារពីក្រុមហ៊ុន Smart Axiata ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ