កូរ៉េខាងត្បូងនាំចេញអាវុធទៅប៉ូឡូញ

កូរ៉េខាងត្បូងនាំចេញអាវុធទៅប៉ូឡូញ និងបង្ហើបឱ្យដឹងពីលទ្ធភាពផ្ដល់ឱ្យអ៊ុយក្រែនដែរ


ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា កូរ៉េខាងត្បូងនឹងបញ្ជូនគ្រាប់កាំភ្លើងទៅឱ្យប្រទេសប៉ូឡូញ ខណៈពេលដែលមន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលខ្លះបានរំលេចថា អាចនឹងមានការបញ្ជូនសព្វាវុធផ្ទាល់ទៅកាន់ប្រទេសអ៊ុយក្រែនតែម្តងនាពេលអនាគត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
កូរ៉េខាងត្បូងនាំចេញអាវុធទៅប៉ូឡូញ និងបង្ហើបឱ្យដឹងពីលទ្ធភាពផ្ដល់ឱ្យអ៊ុយក្រែនដែរ

យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងត្បូង SBS ប៉ូឡូញនឹងទទួលបានគ្រាប់កាំភ្លើងយន្តចំនួន ៣,៤ លានរបុំ និងគ្រាប់រថក្រោះចំនួន ៥ ម៉ឺនគ្រាប់។ អ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ប៉ូឡូញនឹងក្លាយជាអ្នកសម្រេចចាត់ចែងគ្រាប់កាំភ្លើងទាំងនេះ។ គោលបំណងសម្រាប់ការបញ្ជូនសព្វាវុធទៅប្រទេសប៉ូឡូញ គឺដើម្បីបំពេញឃ្លាំងគ្រាប់រំសេវឡើងវិញ។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ថា ការបញ្ជូនគ្រាប់រំសេវទៅប្រទេសប៉ូឡូញ នឹងធ្វើឡើងនៅពេលជាក់លាក់ណាមួយទេ។

មុននេះ ទីក្រុងសេអ៊ូលបាននឹងកំពុងបញ្ជូនសញ្ញាថា ខ្លួនអាចនឹងពិចារណាបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនផ្ទាល់តែម្តង។ ជាក់ស្ដែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល កាលពីថ្ងៃពុធ បាននិយាយថា៖ «ប្រសិនបើមានស្ថានការណ៍មួយដែលសហគមន៍អន្តរជាតិមិនអាចទទួលយកបាន ដូចជាការវាយប្រហារទ្រង់ទ្រាយធំលើជនស៊ីវិលជាដើម វាប្រហែលជាលំបាកណាស់ដែលយើងនៅតែនិយាយត្រឹមតែថាផ្ដល់ជំនួយមនុស្សធម៌ ឬជំនួយហិរញ្ញវត្ថុនោះ»។

ទោះបីជាមានសំពាធខ្លាំងឡើងពីបស្ចិមប្រទេសឱ្យខ្លួនជួយផ្គត់ផ្គង់អាវុធក៏ដោយ ក៏សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនៅអាស៊ីមួយនេះ បានព្យាយាមចៀសវាងធ្វើឱ្យរុស្ស៊ីក្នក់ចិត្តដែរ ត្បិតអីមានក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនដែលកំពុងរកស៊ីនៅរុស្ស៊ី ហើយទីក្រុងមូស្គីមានឥទ្ធិពលលើប្រទេសកូរ៉េខាងជើង។

ការផ្លាស់ប្ដូរជំហររបស់កូរ៉េខាងត្បូងត្រូវបានគេសង្ស័យថាមានបំណងយកចិត្តសហរដ្ឋអាមេរិក មុនពេលលោក យូន ស៊ុក យើល និងលោក ចូ បៃឌិន ជួបគ្នា។ ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ ក្នុងឱកាសអបអរខួបលើកទី ៧០ នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ៕




អត្ថបទបន្ទាប់


ក្រោយបញ្ចប់គម្រោងពង្រីកនិងលើកកម្ពស់គុណភាពដំណាក់កាលទី១ សមត្ថភាពកំពង់ផែស្វយ័តព្រះសីហនុនឹងកើនឡើង៣៥%

ព័ត៌មាន
ដើម្បីឆ្លើយតបនឹងកំណើនទូរកុងតឺន័រ និងទំនិញចេញចូលកំពង់ផែព្រះសីហនុ នាពេលកន្លងមក និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការជាមួយអង្គក…

ប្រមុខណាតូថ្លែងថា បើបញ្ចូលអ៊ុយក្រែនក្នុងសម្ព័ន្ធភាពនេះ គឺចំកន្លែងល្អ

ព័ត៌មាន
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន, លោក ចេន ស្តូលថេនប៊ើក អគ្គលេខាធិការអង្គការសន្ធិសញ្ញាសម្ព័ន្ធភាពអាត្លង់ទិកខាងជើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ