ក្រុមហ៊ុន Google និង Apple

Google និង Apple អស់សិទ្ធិទាមទារឱ្យលុបចោលការពិន័យរាប់ពាន់លានដុល្លារ ក្រោយតុលាការអឺរ៉ុបច្រានចោលបណ្តឹងសាទុក្ខរបស់ខ្លួន


ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បានបាត់បង់ឱកាសក្នុងការទាមទារឱ្យលុបចោលការពិន័យរបស់សហភាពអឺរ៉ុប បន្ទាប់ពីតុលាការកំពូលរបស់ប្លុកនេះ បានច្រានចោលបណ្ដឹងសាទុក្ខរបស់ពួកគេ ប្រឆាំងនឹងការផាកពិន័យជាប្រាក់រាប់ពាន់លានដុល្លារ។ វិធានការនេះអាចចាត់ទុកជាយុគសម័យថ្មី នៃការចាប់ផ្តើមការត្រួតពិនិត្យកាន់តែខ្លាំងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗទាំងពីរនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន AP។
ក្រុមហ៊ុន Google និង Apple
ដោយ

​​តុលាការកំពូលរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ដើមសប្តាហ៍នេះ បានច្រានចោលបណ្តឹងសាទុក្ខរបស់ក្រុមហ៊ុន Google ប្រឆាំងនឹងការពិន័យប្រមាណជិត៣ពាន់លានដុល្លារពីគណៈកម្មការអឺរ៉ុប ចំពោះការបំពានច្បាប់ប្រឆាំងទំនុកចិត្តពាក់ព័ន្ធនឹងសេវាកម្មទិញទំនិញរបស់ខ្លួន។

នៅក្នុងថ្ងៃជាមួយគ្នានោះ ក្រុមហ៊ុន Apple ក៏បានបាត់បង់ឱកាសក្នុងការជំទាស់នឹងការបញ្ជាឱ្យបង់ពន្ធដែលជំពាក់ជាង១៤ពាន់លានដុល្លារ ដល់ប្រទេសអៀរឡង់ បន្ទាប់ពីតុលាការយុត្តិធម៌អ៊ឺរ៉ុប បានចេញសេចក្តីសម្រេចដាច់ដោយឡែកមួយ ស្របតាមគណៈកម្មាការអឺរ៉ុប ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការផ្ដល់ជំនួយរដ្ឋខុសច្បាប់ដល់ក្រុមហ៊ុនសាជីវកម្មសកលមួយចំនួន។

ការសម្រេចរបស់តុលាការកំពូលរបស់អឺរ៉ុបនេះ មានន័យថា ក្រុមហ៊ុនទាំងពីរនេះបានបាត់បង់ឱកាសក្នុងការប្ដឹងជំទាស់នឹងប្រាក់ពិន័យ និងពន្ធទាំងនេះទៀតហើយ ក្រោយតស៊ូអស់ពេលមួយទសវត្សរ៍មកនេះ។ ការបរាជ័យរបស់ក្រុមហ៊ុនទាំងពីរ តែវាជាជ័យជម្នះសម្រាប់លោកស្រី ម៉ាក្រេដ វ៉េស្តាហ្គឺ (Margrethe Vestager) ស្នងការអឺរ៉ុប ដែលគេរំពឹងថា នឹងចុះចេញពីតំណែងនៅខែក្រោយនេះ បន្ទាប់ពីកាន់តំណែងនេះបាន១០ឆ្នាំក្នុងនាមជាមន្ត្រីកំពូលរបស់គណៈកម្មការដែលបានត្រួតពិនិត្យសំណុំរឿងមួយនេះ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពេលជួបគ្នាក្នុងវេទិកាសាធារណៈ លើកដំបូង តើលោក ត្រាំ និងលោកស្រី ហារីស វាយបកគ្នាលើបញ្ហាអ្វីខ្លះ?

ព័ត៌មាន
បញ្ហាសេដ្ឋកិច្ចបានក្លាយជាសមរភូមិវោហារសព្ទដ៏ក្តៅគគុកក្នុងវេទិកាដេញដោលជាសាធារណៈលើកដំបូងរវាងបេក្ខភាពប្រធានាធិបតីអាម៉េរិកទាំងពីរ គឺលោកស្រី…

ក្រុមអ្នកជំនាញថា ចិនចាំបាច់ត្រូវបញ្ចេញថវិកាស្ដារសេដ្ឋកិច្ច១,៤ទ្រីលានដុល្លារ ទើបអាចដោះស្រាយវិបត្តិបរិត្តផរណាបាន

ព័ត៌មាន
ស្របពេលប្រទេសផ្សេងៗរួមទាំងសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខលើពិភពលោកកំពុងខិតខំទប់ស្កាត់ការកើនឡើងអតិផរណា ឬ Inflation មហាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ