គណៈរដ្ឋមន្ត្រីថៃ

គណៈរដ្ឋមន្ត្រីថៃអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិលសម្រាប់រយៈពេល២ឆ្នាំខាងមុខ


គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី ២៨ វិច្ឆិកា បានសម្រេចអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិល សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការអះអាងរបស់លោក Danucha Pichayanan អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
គណៈរដ្ឋមន្ត្រីថៃ
ដោយ

បើតាមលោក Danucha ការដំឡើងប្រាក់បៀវត្សរ៍២០% សម្រាប់មន្ត្រីរាជការស៊ីវិលនេះ គឺនឹងត្រូវធ្វើឡើងក្នុងរយៈពេល២ឆ្នាំ ដោយនៅឆ្នាំសារពើពន្ធ២០២៤ ដំឡើង១០% ហើយនៅឆ្នាំសារពើពន្ធ ២០២៥ ដំឡើង១០%ទៀត។

ប្រាក់បៀវត្សរ៍គោលប្រចាំខែសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវបានជ្រើសរើសថ្មីនៅក្នុងប្រទេសថៃ គឺនឹងមានការកើនឡើងពី ១៥.០០០ បាត (៤៣០ដុល្លារអាមេរិក) ក្នុងមួយខែ ទៅដល់ ១៨.០០០ បាត (ជាង ៥១៦ដុល្លារ) ក្នុងមួយខែ។ ការដំឡើងប្រាក់បៀវត្សរ៍នេះ នឹងចាប់ផ្ដើមពីខែ ឧសភាឆ្នាំ២០២៤ ក្រោយពីការដាក់ចេញថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល។

ការំឡើងប្រាក់បៀវត្សរ៍ ក៏នឹងត្រូវផ្ដល់ជូនសម្រាប់មន្ត្រីរាជការស៊ីវិល ដែលធ្វើការងារយូរឆ្នាំ នៅក្នុងមុខតំណែងប្រភេទ C8 (គ៨) ដែលមានប្រាក់បៀវត្សរ៍តិចជាង ៥១៦ ដុល្លារក្នុងមួយខែផងដែរ ហើយប្រាក់ខែដែលនឹងត្រូវបានដំឡើងនោះ គឺនឹងមានខ្ពស់ជាងប្រាក់ខែរបស់មន្ត្រីរាជការដែលទើបចូលធ្វើការថ្មី។

សម្រាប់ការដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិលនេះ រាជរដ្ឋាភិបាលថៃ នឹងត្រូវចំណាយប្រហែលជាង ១៧២លានដុល្លារអាមេរិកនៅឆ្នាំដំបូង ហើយថវិកាទាំងនោះ នឹងត្រូវដកចេញពីកញ្ចប់ថវិកាសម្រាប់ទុកប្រើប្រាស់នៅក្នុងគ្រាមានអាសន្ន។ ដោយឡែក នៅឆ្នាំសារពើពន្ធបន្ទាប់នោះ នឹងត្រូវចំណាយលើសពីប្រមាណ២៨៧លានដុល្លារអាមេរិក។

ទោះយ៉ាងណា សមាជិកនៃការិយាល័យនៃគណៈកម្មការមុខងារសាធារណៈ , អគ្គនាយកដ្ឋានគណនេយ្យ និងក្រសួងហិរញ្ញវត្ថុ នឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីសំណើដំឡើងប្រាក់បៀវត្សរ៍នេះម្ដងទៀត និងកំណត់ឲ្យបានច្បាស់នូវផែនការថវិកា សម្រាប់ការដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនប្រាក់ចំណូលជាតិ

ព័ត៌មាន
សភាវៀតណាមនៅថ្ងៃទី ២៩ ខែវិច្ឆិកា បានអនុម័តដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍នៅវៀតណាម ដោយនឹងត្រូវអនុវត្តពន្ធអប្បបរមា ១៥% ចាប់ពីខែមករាឆ្នា…

ក្រុមហ៊ុន Goldman Sachs កាត់បន្ថយយុទ្ធសាស្រ្តកំណើននៅគ្រប់តម្លៃទាំងអស់នៅក្នុងប្រទេសចិន

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនធនាគារ Goldman Sachs គឺលោក ដេវីដ សូឡូម៉ុន (David Solomon) បានព្រមានថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ