ប្រទេសថៃ

បំណុលគ្រួសារនៅថៃកើនឡើងដល់ចំណុចកំពូលក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ


បើយោងតាមការស្ទង់មតិចុងក្រោយដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រជាជនថៃកំពុងមានជាប់បំណុលគ្រួសារកម្រិតខ្ពស់បំផុតបើធៀបក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ អូសបន្លាយរយៈពេលយូរ និង កំណើនសេដ្ឋកិច្ចយឺត។ គិតក្នុងត្រីមាសទី១នៅឆ្នាំនេះ បំណុលគ្រួសារនៅក្នុងប្រទេសថៃ មានដល់ទៅជាង ៤០០ពាន់លានដុល្លារអាមេរិកឯណោះ ស្មើនឹងប្រមាណជិត៩០% នៃGDP របស់ប្រទេសនេះ។ នេះបើតាមតួលេខដែលបង្ហាញដោយធនាគារកណ្ដាលថៃ។
បំណុលគ្រួសារនៅថៃកើនឡើងដល់ចំណុចកំពូលក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ
ដោយ

ការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានផ្អែកលើការសម្ភាសន៍ជាមួយប្រជាជនចំនួនជាង ១ ពាន់ ៣ រយនាក់ដោយធ្វើឡើងក្នុងអំឡុងថ្ងៃទី ១៥ ដល់ ២០ ខែសីហា បានបង្ហាញលទ្ធផលថា តួលេខបំណុលគ្រួសារបានកើនដល់កម្រិតខ្ពស់បំផុត បើធៀបក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ ប៉ុន្តែស្ថានភាពបំណុលគ្រួសារ​របស់ប្រទេសថៃមិន​ទាន់ប្រឈមមុខ​នឹងហានិភ័យ​ខ្ពស់​នៅឡើយ​ទេ ព្រោះ​បំណុល​កើនឡើង​ភាគច្រើន​ ​មក​ពី​ការទិញ​ទ្រព្យសកម្ម​។ យោងតាមការស្ទង់មតិ បំណុលជាមធ្យម​ក្នុងមួយគ្រួសារមានចំនួន ១ ម៉ឺន ៤ ពាន់ដុល្លារនៅឆ្នាំនេះ កើនឡើង ៣,៧ បើធៀបកាលពីក្នុងឆ្នាំ ២០២០។

លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃមានប្រសាសន៍ថា អ្នកឆ្លើយសំណួរជាង ៩៩% គឺបានអះអាងថាពួកគេ​សុទ្ធតែមានជំពាក់បំណុលគេ ដែលភាគច្រើនជាប្រាក់កម្ចីផ្ទាល់ខ្លួន និង បណ្ណឥណទាន ដោយសារប្រាក់ចំណូលរបស់ពួកគេនៅទ្រឹង ខណៈពេលដែលការចំណាយកើនឡើងកាន់តែខ្ពស់។

លោកបានបន្តថា គោលបំណង​នៃការខ្ចីប្រាក់​របស់ប្រជាជនគឺសម្រាប់ការចំណាយប្រចាំថ្ងៃ ការទិញទ្រពសកម្ម ដូចជាផ្ទះស្បែង និង យានជំនិះ និង ការប្រកបអាជីវកម្មជាដើម។

លោក Thanavath បានអះអាងថា ទោះបីជាអត្រាបំណុលគ្រួសារកើនឡើង​ដល់កម្រិតខ្ពស់បើធៀបក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះក៏ដោយ បំណុលគ្រួសារភាគច្រើន​មានលក្ខណៈផ្លូវការ ទើបប្រជាជនថៃនៅតែមានលទ្ធភាព​ខ្ចីប្រាក់ពី​ស្ថាប័នហិរញ្ញវត្ថុ។ លោក​បន្ត​ថា បំណុលគ្រួសារ​ត្រូវ​បាន​ចាត់​ទុក​ជា​លក្ខខណ្ឌ​ធម្មតា​​សម្រាប់​អ្នក​មាន​ចំណូល​មធ្យម​​ក្នុង​ការ​ខ្ចី​ប្រាក់​បន្ថែម ​ដើម្បី​ទិញ​ទ្រព្យ​សកម្មផ្ទះសម្បែង និងដីធ្លីជាដើម។

លោក ថាណាវ៉ាត បានមានប្រសាសន៍ថា ឥឡូវនេះរដ្ឋាភិបាល និង វិស័យឯកជន​កំពុងពន្លឿនការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈរដ្ឋាភិបាល​ក៏គួរតែបង្កើនប្រាក់ចំណូលដល់ប្រជាជន ជំនួសឱ្យការផ្តល់សាច់ប្រាក់សុទ្ធដល់ពលរដ្ឋ​ក្នុងការជំរុញការចំណាយ។

ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃរូបនេះបាននិយាយថា បំណុលគ្រួសារនឹងប្រសើរឡើងនៅពេលដែលសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញយ៉ាងរឹងមាំ។ លោកបានលើកឡើងពីទិន្នន័យចុងក្រោយរបស់ធនាគារកណ្តាលថៃដែលបង្ហាញថា បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួនសរុប​ជាង ៤០០ពាន់ដុល្លារ​ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលតំណាងឱ្យជិត៩០% នៃផលិតផលក្នុងស្រុកសរុប ដែលជាការថយចុះបន្តិចពីត្រីមាសទី ៤ ឆ្នាំ ២០២១ នៅពេលដែលបំណុលគ្រួសារឡើងដល់ ៩០% នៃ GDP។

គួរសង្កើតឃើញថា បំណុលគ្រួសារថៃ​បានកើនឡើងដល់ប្រមាណ៩១% នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដោយសារតែជំងឺរាតត្បាតកូវីត ១៩ និង វិធានការបិទខ្ទប់របស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។

លោក ថាណាវ៉ាត បាននិយាយថា បំណុលគ្រួសាររបស់ប្រទេសថៃទំនងជាធ្លាក់ចុះ ហើយថយចុះជាបណ្តើរៗ ស្របតាម​ការស្ទុះងើបឡើងវិញ​នៃសេដ្ឋកិច្ច។ លោកបានបន្តថា សមាមាត្រ​នៃបំណុល​គ្រួសារត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងខ្លាំង​ក្នុងរយៈពេល ៥ ឆ្នាំ​ខាងមុខ ប្រសិន​បើ​សេដ្ឋកិច្ចអាចពង្រីកបាន​យ៉ាងហោច​ណាស់ ៦,២% ក្នុងមួយឆ្នាំ។

លោក Thanavath បាន​ព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងយ៉ាងហោចណាស់ ៤% នៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ ដោយសារការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញ​នៃការមកដល់​នៃភ្ញៀវទេសចរបរទេស។ លោក​បាន​បន្ត​ថា​៖ ​ការ​នាំ​ចេញ ​និង​ទេសចរណ៍​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេសថៃ​ឱ្យ​កើនឡើង​ពី ​៣% ទៅ ៣,៥% ​នៅ​ឆ្នាំ​នេះ​​៕




អត្ថបទបន្ទាប់


ជប៉ុនត្រៀមរៀបចំកិច្ចប្រជុំប្រទេសម្ចាស់បំណុលជាមួយស្រីលង្កា ខណៈចិនហាក់នៅស្ងៀម

ព័ត៌មាន
បើតាមប្រភពច្បាស់ការ ដែលដឹងអំពីផែនការបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ប្រទេសជប៉ុន ដែលជាម្ចាស់បំណុលធំជាងគេរបស់ស្រីលង្កានោះ គ្រោងរៀបចំនូវកិច្…

កម្ចីឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនដល់ជាង៨,៧ពាន់លានដុល្លារនៅត្រីមាសទី២ឆ្នាំ២០២២នេះ

ព័ត៌មាន
របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា នៅត្រីមាសទី២ ក្នុងឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្ដល់ឥណទានដល់អតិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ