ប្រទេសថៃ

អគ្គនាយកដ្ឋានចំណូលថៃកំពុងបង្កើតប្រព័ន្ធពន្ធឌីជីថល ដើម្បីសម្រួលការប្រមូលនិងបង់ពន្ធ


ដើម្បីសម្រួលដល់អ្នកប្រកបរបរពាណិជ្ជកម្មក្នុងការងារបង់ពន្ធ, អគ្គនាយកដ្ឋានចំណូលនៅក្នុងប្រទេសថៃ កំពុងតែរៀបចំធ្វើប្រព័ន្ធពន្ធឌីជីថល។ ប្រព័ន្ធនេះក៏អាចជួយបង្កើនចំណូលជាតិពីវិស័យទាំងពីរនេះដែរ។ តាមការរំពឹងទុក ថៃអាចនឹងអនុវត្តប្រព័ន្ធគ្រប់គ្រងពន្ធឌីជីថលចាប់ពីឆ្នាំ ២០២៨ តទៅ។ ការប្រកាសឱ្យដឹងអំពីរឿងនេះបានកើតឡើងនៅក្នុងសិក្ខាសាលាមួយស្ដីពីការជំរុញប្រពន្ធពន្ធឌីជីថលរបស់ប្រទេសថៃ។
អគ្គនាយកដ្ឋានចំណូលថៃកំពុងបង្កើតប្រព័ន្ធពន្ធឌីជីថល ដើម្បីសម្រួលការប្រមូលនិងបង់ពន្ធ

លោក ឡាវ៉ារ៉ុន សាងស្និត (Lavaron Sangsnit) អគ្គនាយកនៃអគ្គនាយកដ្ឋានប្រាក់ចំណូលរបស់ថៃ បានប្រកាសក្នុងសិក្ខាសាលាស្តីពី "ការជំរុញប្រព័ន្ធពន្ធឌីជីថលរបស់ប្រទេសថៃ" កាលពីពេលថ្មីៗថា អគ្គនាយកដ្ឋានកំពុងធ្វើការជាមួយវិស័យឯកជន ដើម្បីឲ្យប្រព័ន្ធពន្ធឌីជីថលដំណើរការ១០០ភាគរយនៅឆ្នាំ២០២៨ខាងមុខ សម្រាប់ជួយសម្រួលដល់ការគ្រប់គ្រងពន្ធពីអាជីវកម្ម នានានៅក្នុងប្រទេស។ សិក្ខាសាលានោះមានការចូលរួមពីវិស័យឯកជននិងសាធារណៈ ជាង ៧០ អង្គការ។

សារព័ត៌មាន the Nation បានដកស្រង់សំដីលោកមកផ្សាយថា អគ្គនាយកដ្ឋានចំណូលបាននិងកំពុងអនុវត្តជាបណ្តើរៗនូវប្រព័ន្ធពន្ធអេឡិកត្រូនិក ហើយនេះជាជំហានដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍបរិស្ថានពន្ធឌីជីថល។ លោកបានកត់សម្គាល់ថា ប្រព័ន្ធអេកូពន្ធនេះមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងពន្ធអាជីវកម្ម ហើយអ្នកផ្តល់សេវាកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុង ការ សម្រួល ដល់ ប្រតិបត្តិការ ពន្ធ អេឡិច ត្រូនិក។
មន្រ្តីជាន់ខ្ពស់រូបនេះបានអះអាងថា អ្នកផ្តល់សេវាពន្ធនឹងបំពេញការងារជាអន្តរការីដ៏សំខាន់ដែលភ្ជាប់អាជីវកម្មជាមួយអគ្គនាយកដ្ឋាន ហើយខិតខំជួយកាត់បន្ថយរាល់ភាពស្មុគស្មាញ និងឧបសគ្គក្នុងការគ្រប់គ្រងពន្ធ និងអនុញ្ញាតឱ្យអាជីវកម្មគ្រប់គ្រងពន្ធរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាំងពីដើមដល់ចប់។
លោកបានបន្ថែមថា អត្ថប្រយោជន៍នៃបរិស្ថានពន្ធឌីជីថល រួមមានការលុបបំបាត់តម្រូវការក្នុងការគ្រប់គ្រងឯកសារជាក្រដាស និងការពន្លឿនដំណើរការសងប្រាក់ពន្ធ។ លើសពីនេះទៀត អគ្គនាយកដ្ឋានក៏នឹងផ្តល់អត្ថប្រយោជន៍បន្ថែមខ្លះ ដូចជាការកាត់បន្ថយពន្ធទ្វេដង សម្រាប់ការវិនិយោគនៅក្នុងប្រព័ន្ធអេឡិចត្រូនិច និងការចំណាយឱ្យអ្នកផ្ដល់សេវា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីសរសើរការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកំពស់សេដ្ឋកិច្ចទាក់ទងនឹងសមុទ្រ

ព័ត៌មាន
នៅក្នុងថានៈជាប្រធានប្តូវេនរបស់អាស៊ាន, ប្រទេសឥណ្ឌូនេស៊ី តាមរយៈមន្រ្តីជាន់ខ្ពស់របស់ខ្លួន បានកោតសរសើរ និងជំរុញការប្តេជ្ញាចិត្តបន្ថែមទៀតពីសមា…

ចិនសម្រេចរឹតត្បិតការនាំចេញវត្ថុធាតុដើមសម្រាប់ផលិតបន្ទះឈីបមួយចំនួននៅក្នុងជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក

ព័ត៌មាន
ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់កំហិតការនាំចេញថ្មីៗបន្ថែម ទៀត ទាក់ ទង នឹង វត្ថុ ធាតុដើម ចំនួន ២ មុខ ដែល មាន សារៈសំខាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ