វិស័យទេសចរណ៍

ថៃ ម៉ាឡេស៊ី និងសិង្ហបុរី រំពឹងថា ការលើកលែងទិដ្ឋាការនឹងជួយស្រូបទាញភ្ញៀវទេសចរចិនបានច្រើន


ប្រទេសចំនួន៣នៅតំបន់អាស៊ានគឺ ថៃ សិង្ហបុរី និងម៉ាឡេស៊ីកំពុងសង្ឃឹមថា ពួកគេនឹងអាចទាក់ទាញភ្ញៀវទេសចរចិនបានច្រើន តាមរយៈគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ខណៈដែលពលរដ្ឋជាច្រើនមានផែនការដើរលែងកម្សាន្តនៅក្នុងរដូវកាលឈប់សម្រាកថ្ងៃចូលឆ្នាំចិនឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើន។
វិស័យទេសចរណ៍
ដោយ

ថៃ ម៉ាឡេស៊ី និងសិង្ហបុរី បានក្លាយជាគោលដៅសម្រាប់ប្រជាពលរដ្ឋចិនក្នុងការមកដើរលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ បន្ទាប់ពីប្រទេសនៅក្នុងតំបន់អាស៊ាន​ទាំង៣នេះ បានដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។​តាមរយៈគោលនយោបាយនេះ ប្រទេសទាំង៣នេះ រំពឹងថា នឹងមានភ្ញៀវទេសចរជនជាតិចិនជាច្រើនមកដើរលេងកម្សាន្ត និងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសខ្លួន ស្របពេលមានពលរដ្ឋចិនរាប់ពាន់នាក់កំពុងរៀបចំផែនការចេញដើរលេងកម្សាន្តនៅក្រៅប្រទេសនៅថ្ងៃឈប់សម្រាកចូលឆ្នាំចិនឆ្នាំនេះ។

កន្លងមកអ្នកដំណើរជនជាតិចិនតែងតែត្អូញត្អែរអំពីរយៈពេលស្នាក់នៅ និងភាពលំបាកក្នុងការទទួលបានទិដ្ឋាការធ្វើដំណើរ ខណៈដែលលិខិតឆ្លងដែនរបស់ពួកគេ គឺស្ថិតក្នុងលេខរៀងទី៦២ ក្នុងចំណោមលិខិតឆ្លងដែនចំនួន១៩៩ប្រទេស ដែលអាចធ្វើដំណើរក្នុងពិភពលោកដោយមិនចាំបាច់សុំទិដ្ឋាការជាមុន។

ក្រុមអ្នកវិភាគបាននិយាយថា ការលើកលែងទិដ្ឋាការនេះប្រាកដណាស់វានឹងជួយធ្វើឱ្យគោលដៅទេសចរណ៍កាន់តែមានភាពទាក់ទាញ ប៉ុន្តែកត្តាប្រឈមមួយចំនួនដូចជាកំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន ស្ថានភាពការងារមិនច្បាស់លាស់ និងការធ្លាក់ចុះនៃប្រាក់ចំណូលនៅឆ្នាំនេះទំនងជាធ្វើឱ្យមានភាពតានតឹងក្នុងការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋចិន។

លោក ចន ក្រាន (John Grant) ប្រធានអ្នកវិភាគនៅក្រុមហ៊ុនទិន្នន័យទេសចរណ៍ OAG យល់ឃើញថា ភាពលំបាកផ្នែកសេដ្ឋកិច្ច និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋចិនអាចធ្វើឱ្យពលរដ្ឋចិនពិចារណាជ្រើសរើសដើរកម្សាន្តក្នុងស្រុកជាជាងក្រៅប្រទេស ហើយថា ប្រទេសអាស៊ានទាំង៣ខាងលើប្រហែលជាកំពុងស្វែងរកចំណុចខ្សោយទាំងអស់នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសស្វីស និងន័រវែស អាចនឹងបណ្ដាក់ទុនវិនិយោគ១០០ពាន់លានដុល្លារនៅឥណ្ឌា

ព័ត៌មាន
ទំនាក់ទំនងកាន់តែរឹងមាំរវាងឥណ្ឌា និងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅអឺរ៉ុបមួយចំនួននៅក្នុងទម្រង់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ន…

ហេតុអ្វីធនាគារធំៗនៅថៃមានប្រាក់ចំណេញហក់ឡើងខ្លាំង ទោះបីស្ថានភាពសេដ្ឋកិច្ចបន្ដថមថយចុះ?

ព័ត៌មាន
ឆ្នាំ ២០២៣ ត្រូវបានបិទបញ្ចប់ទៅហើយ ប៉ុន្ដែ សេដ្ឋកិច្ចពិភពលោកហាក់នៅមិនទាន់អាចវិលទៅរកកម្រិតមុនជំងឺរាតត្បាតកូវីដ១៩នៅឡើយ ហើយបន្ដប្រឈមមុខនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ