វិស័យពាណិជ្ជកម្ម

រដ្ឋាភិបាលថៃ ប្រកាសផែនការជំរុញពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសជិតខាងរួមទាំងកម្ពុជា


រដ្ឋាភិបាលថៃ បានប្រកាសផែនការជំរុញពាណិជ្ជកម្មឆ្លងព្រំដែនភ្លាមៗជាមួយនឹងប្រទេសជិតខាងរួមទាំងកម្ពុជា ក្រោយស្ថិតិពាណិជ្ជកម្មកាលពីឆ្នាំ២០២៣ ទទួលបានត្រឹមតែប្រមាណជាង៤៨ពាន់លានដុល្លារ ធ្លាក់ចុះ២,៦%។ ស្ថិតិបានបង្ហាញថា នៅឆ្នាំមុន ថៃនាំចេញបានជាង ២៨ពាន់លានដុល្លារធ្លាក់ចុះដល់ទៅ៤,៦% រីឯការនាំចូលវិញ គឺបានជាង២១ពាន់លានដុល្លារកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ។
វិស័យពាណិជ្ជកម្ម
ដោយ

រដ្ឋាភិបាលថៃ កំពុងកំណត់គោលដៅជំរុញពាណិជ្ជកម្មឆ្លងព្រំដែនជាមួយនឹងប្រទេសជិតខាងឡើងវិញ បន្ទាប់ពីតម្លៃនៃការធ្វើពាណិជ្ជកម្មកាលពីឆ្នាំ២០២៣ កន្លងទៅ បានធ្លាក់ចុះរហូតដល់ទៅ២,៦%។ លោក រុណារ៉ុង ផុលភីផាត់ ( Ronnarong Phoolpipat ) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បាននិយាយថា ដើម្បីសម្រេចបាននូវគោលដៅជំរុញពាណិជ្ជកម្មរបស់ប្រទេស ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាពន្លឿនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងជំរុញការវិនិយោគរបស់រដ្ឋាភិបាលបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

លោកបានលើកឡើងថា ក្រសួងនឹងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការជួយសម្រួល និងជំរុញពាណិជ្ជកម្មឆ្លងព្រំដែន ដូចជាការបង្កើតមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ និងការភ្ជាប់ឯកសារនាំចេញ-នាំចូលតាមរយៈប្រព័ន្ធស្របច្បាប់ ដើម្បីសម្រួលដំណើរការពាណិជ្ជកម្ម។ តាមស្ថិតិបានបង្ហាញថា កាលពីឆ្នាំ២០២៣ កន្លងទៅ ថៃបានធ្វើពាណិជ្ជកម្មនៅក្នុងទំហំទឹកប្រាក់ប្រមាណជាង៤៨ពាន់លានដុល្លារ ធ្លាក់ចុះ២,៦%។

ស្ថិតិបានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ថៃនាំចេញបាន២៨ពាន់លានដុល្លារធ្លាក់ចុះដល់ទៅ៤,៦% រីឯការនាំចូលវិញមានទំហំជាង២១ពាន់លានដុល្លារកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណា ថៃបន្តរក្សាបាននូវអតិរេកពាណិជ្ជកម្មជាង៦ពាន់លានដុល្លារ។

ពាណិជ្ជកម្មឆ្លងព្រំដែនរវាងថៃ ជាមួយប្រទេសជិតខាងចំនួនបួននៅឆ្នាំ២០២៣ បានកើនឡើងដល់ជាង២៦ពាន់លានដុល្លារ ដោយការនាំចេញមានតម្លៃជាង១៦ពាន់លានដុល្លារ និងការនាំចូលជិត១០ពាន់លានដុល្លារ ពោលគឺប្រទេសថៃ មានអតិរេកពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងចំនួនជាង៦ពាន់លានដុល្លារ។ ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ថៃទំហំជាង៨ពាន់លានដុល្លារ បន្ទាប់មកប្រទេសឡាវមានទំហំជាង៧ពាន់លានដុល្លារ មីយ៉ាន់ម៉ាមាន៦ពាន់លានដុល្លារ និងប្រទេសកម្ពុជា មានចំនួនជាង៤ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់គ្រឿងរណ្ដាប់សែនចិននៅឆ្នាំនេះកាក់កបជាងឆ្នាំមុន ទោះតម្លៃទំនិញឡើងថ្លៃបន្តិចក្តី

ព័ត៌មាន
ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ យើងសង្កេតឃើញថា ក្រុមអាជីវករលក់គ្រឿងរណ្ដាប់សែន និងគ្រឿងលម្អតុបតែងផ្ទះសម្បែងក្នុងពិ…

បំណុលឯកជននៅអារ៉ាប៊ីសាអូឌីត កើនឡើង១០% ដោយឡើងដល់ជិត៧០០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ព័ត៌មាន
ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា ការផ្ដល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់សកម្មភាពសាជីវកម្មនៅអារ៉ាប៊ីសាអូឌីត មានការកើនឡើង១០%…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ