ថៃកំពុងរងគ្រោះដោយទឹកជំនន់

ថៃកំពុងរងគ្រោះដោយទឹកជំនន់ ខណៈគ្រាន់តែវិស័យទេសចរណ៍ខាតបង់អស់ជិត១៥លានដុល្លារ


ថៃដែលជាប្រទេសក្បែរខាងកម្ពុជាកំពុងរងគ្រោះដោយសារទឹកជំនន់ ដោយបានបង្កឱ្យខូចខាតយ៉ាងដំណំ ក្នុងនោះគ្រាន់តែវិស័យទេសចរណ៍ប្រទេសនេះបានខាតបង់ថវិការហូតដល់ជិត១៥លានដុល្លារអាម៉េរិក។ ខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលនេះរួមមានខេត្តឈៀងរ៉ៃ, ផាយ៉ាវ, ណាន់ និងសុខោទ័យជាដើម ខណៈរមណីដ្ឋានទេសចរណ៍ខ្លះត្រូវបានបិទទាំងស្រុងជាបណ្តោះអាសន្តដោយសារការរលំបាក់ដី ហើយនៅពេលនេះរដ្ឋធានីបាងកកកំពុងតែត្រៀមលក្ខណៈទប់ទល់នឹងស្ថានការណ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន the Nation។
ថៃកំពុងរងគ្រោះដោយទឹកជំនន់
ដោយ

រដ្ឋមន្ត្រីចាំផ្ទះនៃក្រសួងទេសចរណ៍ និងកីឡា លោក សើមសាក់ ផុងផានីត (Sermsak Pongpanit) បានអះអាងថា ទឹកជំនន់ដែលកំពុងវាយលុយនៅភាគខាងជើងនៃប្រទេសថៃ បានបង្កការខូចខាតយ៉ាងដំណំដល់វិស័យទេសចរណ៍ ដែលគិតជាទឹកប្រាក់មានទំហំជិត១៥លានដុល្លារ។ ជាមួយគ្នានេះក្រសួងទេសចរណ៍ថៃ កំពុងតាមដានស្ថានភាពទឹកជំនន់នៅក្នុងតំបន់ជាច្រើន ជាពិសេសខេត្តឈៀងរ៉ៃ, ផាយ៉ាវ, ណាន់ និងសុខោទ័យជាដើម។

បើតាមថ្នាក់ដឹកនាំរូបនេះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះបានកាត់បន្ថយចំនួនភ្ញៀវទេសចរជិត៦ម៉ឺននាក់ ដែលនាំឱ្យចំណូលទេសចរណ៍ធ្លាក់ចុះជិត៦លានដុល្លារ ស្របពេលដែលទឹកជំនន់ និងគ្រោះបាក់ដីបានធ្វើឱ្យតំបន់ទេសចរណ៍មួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន។ លោកបាននិយាយថា ក្រសួង និងអាជ្ញាធរទេសចរណ៍នៃប្រទេសថៃកំពុងរៀបចំផែនការស្តារទេសចរណ៍នៅក្នុងខេត្ត ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំងនេះ។

ដោយឡែក បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ បានបង្ហាញការព្រួយបារម្ភអំពីគ្រោះទឹកជំនន់នៅរដ្ឋធានីបាងកកផងដែរ។ នាយកដ្ឋានធារាសាស្ត្រថៃបានព្រមានថា កម្រិតទឹកជំនន់ដែលទម្លាក់ពីភាគខាងជើងមក កំពុងតែហូរយ៉ាងគំហុកមកកាន់រដ្ឋធានីបាងកក។

លោក ផាណែត ស៊ុំប៊ុន (Thanet Somboon) ប្រធានការិយាល័យគ្រប់គ្រងទឹក និងជលសាស្ត្រ បាននិយាយថា កម្រិតនៃរំហូរនៃទឹកនៅអាងទន្លេចៅប្រាយ៉ាអាចបន្តឡើងដល់១ពាន់៤រយម៉ែត្រគូបក្នុងមួយវិនាទីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និយ័តករមូលបត្រចាប់ដៃគ្នាជាមួយសាជីវកម្មធានាឥណទាន ជំរុញការបោះផ្សាយបណ្ណបំណុលបៃតងនៅកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំនិយ័តករមូលបត្រកម្ពុជាយល់ឃើញថា ស្របពេលដែលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ការបោះផ្សាយស…

តើមានទឡ្ហីករណ៍អ្វីខ្លះទើបជំរុញឱ្យភាគីតំណាងកម្មករសុំដំឡើងរហូតដល់១៤ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បរមានៅឆ្នាំ២០២៥?

ព័ត៌មាន
នៅក្នុងការចរចាប្រាក់ឈ្នួលអប្បរមាជូនកម្មករ និយោជិត ប្រចាំឆ្នាំ២០២៥ ដំណាក់កាលដំបូង កាលពីពេលថ្មីៗ តំណាងកម្មករទាមទារឱ្យបន្ថែមចំនួន១៤ដុល្លារ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ