ប្រទេសអារ៉ាប់រួមអេមីរ៉ាត

ឌូបៃ ប្រកាសបើកការដ្ឋានសាងអគារកប់ពពកថ្មីតម្លៃរាប់ពាន់លានដុល្លារ ដែលខ្ពស់បំផុតទី២ ក្នុងពិភពលោក


ក្រុងឌូបៃ មានកេរ្ដិ៍ឈ្មោះកាន់តែល្បីល្បាញពាសពេញពិភពលោកដោយសារតែវត្តមាននៃអគារកប់ពពក បឺច ខាលីហ្វា (Burj Khalifa) តម្លៃ ១,៥ពាន់លានដុល្លារអាម៉េរិក របស់ខ្លួនដែលបច្ចុប្បន្នគ្រងតំណែងជាអគារខ្ពស់បំផុតក្នុងពិភពលោក ជាមួយនឹងកម្ពស់សរុប៨២៩,៨ម៉ែត្រ ហើយពេលនេះក្រុងឌូបៃ បានបង្កការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់អគារកប់ពពកថ្មីដែលខ្ពស់បំផុតទី២ ក្នុងពិភពលោក។
ប្រទេសអារ៉ាប់រួមអេមីរ៉ាត
ដោយ

ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកដែលមានឈ្មោះថា អាហ្ស៊ីហ្ស៊ី ឌឹវេឡុបមិន (Azizi Developments) បានប្រកាសបើកការដ្ឋានសាងសង់អគារកប់ពពកថ្មី បឺច អាហ្ស៊ីហ្ស៊ី (Burj Azizi) តម្លៃ ១,៥ពាន់លានដុល្លារ​អាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលនឹងក្លាយជាអគារកប់ពពកខ្ពស់បំផុតទី២ របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាគីណិក ញូស (Archinect News)។

ស្ថាបត្យករដែលជាអ្នកគូរប្លង់អគារនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីកម្ពស់សរុបចុងក្រោយជាផ្លូវការនៅឡើយដែរ ដោយគ្រាន់តែបញ្ជាក់ថា អគារនេះមាន ១២២ជាន់ ដែលនឹងក្លាយជាអគារពហុបំណងរួមមានទាំងផ្សារទំនើប លំនៅឋានប្រណីត និងកន្លែងគយគន់ទេសភាពផងដែរ។

អគារកប់ពពកថ្មីនេះ នឹងត្រូវសាងសង់នៅតាមបណ្ដោយផ្លូវ ស្សេក ហ្សាយេដ (Sheikh Zayed Road) ក្នុងក្រុងឌូបៃ ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីអគារខ្ពស់បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន បឺច ខាលីហ្វា (Burj Khalifa) ហើយវត្តមាននៃអគារកប់ពពកថ្មីនេះនឹងធ្វើឱ្យក្រុងឌូបៃ កាន់តែល្បីល្បាញ និងជោគជ័យបន្ថែមទៀត។

លោក មឺវ៉ាអ៊ីស អាហ្ស៊ីហ្ស៊ី (Mirwais Azizi) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាហ្ស៊ីហ្ស៊ី ឌឹវេឡុបមិន (Azizi Developments) លើកឡើងថា អគារកប់ពពកថ្មីនេះនឹងក្លាយជាកេរដំណែលដ៏អស្ចារ្យ ហើយវានឹងក្លាយជាអគារកប់ពពកខ្ពស់បំផុតទី២ របស់ពិភពលោក។

យោងតាមផែនការ អគារកប់ពពកថ្មី បឺច អាហ្ស៊ីហ្ស៊ី (Burj Azizi) គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២៨៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ព្រមានឱ្យអ៊ីរ៉ង់ គ្រប់គ្រងក្រុមឧទ្ទាមហ៊ូទី ដែលតែងតែវាយប្រហារនៅសមុទ្រក្រហម បើមិនចង់ខូចទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មាន
មហាយក្សចិន បានព្រមានប្រទេសអ៊ីរ៉ង់ ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់ខ្លួនឱ្យគ្រប់គ្រងឱ្យបានល្អលើក្រុមឧទ្ទាមហ៊ូទី ដែលតែងតែវាយប្រហារទៅលើកប៉…

តើការខ្វះទឹកធ្វើស្រែប្រាំងឆ្នាំនេះអាចប៉ះពាល់ដល់ការនាំចេញអង្ករ និងសន្តិសុខស្បៀងដែរ ឬទេ?

ព័ត៌មាន
ការណែនាំឱ្យប្រជាកសិករផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទីពីរ ដោយសារតែបារម្ភពីការខ្វះខាតទឹកបានក្លាយជារឿងចាប់អារម្មណ៍ពីអ្នកជំនាញ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ