វិស័យពាណិជ្ជកម្ម

ថៃ វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២៥ពាន់លានដុល្លារនៅឆ្នាំក្រោយ


ប្រទេសក្បែរខាងកម្ពុជាធំៗពីរ គឺថៃ និងវៀតណាម ប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខាងមុខ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងអំឡុងពេលវៀតណាមបើកទ្វារប្រទេសទទួលពាណិជ្ជករថៃ មកធ្វើពិពណ៌ពាណិជ្ជកម្មនៅទីក្រុងកំពង់ផែទេសចរណ៍ ហាឡុង កាលពីចុងសប្តាហ៍មុន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ផនវីត ស៊ីឡាអុង (Pornvit Sila-on) អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ បានចាត់ទុកពិព័រណ៍ពាណិជ្ជកម្មនៅវៀតណាម ដែលទើបបញ្ចប់កាលពីថ្ងៃទី៣១ ខែមីនា គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយធុរកិច្ចថៃ ដើម្បីណែនាំផលិតផលរបស់ពួកគេដោយផ្ទាល់ទៅកាន់ទីផ្សារវៀតណាម។

ថៃត្រូវបានគេដឹងថា គឺជាដៃគូពាណិជ្ជកម្មធំទី៩របស់វៀតណាម និងធំជាងគេក្នុងតំបន់អាស៊ាន ហើយគេជឿជាក់ថា សហគ្រិនថៃ ជាពិសេសសហគ្រាសធុនតូច និងមធ្យម នឹងកាន់តែចាប់អារម្មណ៍នឹងទីផ្សារនៅវៀតណាមបន្ថែមទៀត។ យ៉ាងណាមិញលោក ផនវីត បានអះអាងថា សហគ្រាសធុនតូច និងមធ្យមថៃ កាន់តែមើលឃើញនូវសក្តានុពលក្នុងការពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសវៀតណាម។

ដោយឡែកលោក ឆាឡើមឆៃ ផនស៊ីរីភីយ៉ាគុល (Chalermchai Pornsiripiyakool)ប្រធានផ្នែកកិច្ចការសាជីវកម្មអន្តរជាតិនៅមជ្ឈមណ្ឌលចែកចាយទំនិញថៃនៅវៀតណាមបានលើកឡើងថា ស្ថានភាពផលិតផលថៃ គឺកំពុងតែពេញនិយមនៅប្រទេសវៀតណាម ក្នុងនោះជនជាតិវៀតណាមស្ទើរតែទាំងអស់គឺចាប់ផ្តើមចូលចិត្តផលិតផលថៃរាប់ចាប់តាំងពីគ្រឿងទេស អាហារសម្រន់ និងផលិតផលផ្សេងៗទៀត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលរុស្ស៊ី ផ្ដល់កម្ចីជាប្រាក់យន់របស់មហាមិត្តចិនកាន់តែច្រើន ក្រោមប្រតិបត្តិការដោះដូររូបិយប័ណ្ណ

ព័ត៌មាន
ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី បានទម្លាយឱ្យដឹងថា ពេលនេះខ្លួនបានផ្ដល់កម្ចីឥណទានជាប្រាក់យន់ (Yuan) របស់មហាមិត្តចិន កាន់តែច្រើនដោយសារខ្លួនមើលឃ…

សភាថៃ គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់

ព័ត៌មាន
រដ្ឋសភាថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ