កាស៊ីណូ

សភាថៃ គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់


រដ្ឋសភាថៃ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនបានបោះឆ្នោតដោយសំឡេងភាគច្រើនលើសលប់គាំទ្រផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ខណៈដែលធនាគារម៉ាឡេស៊ី Maybank បានព្យាករថា កាស៊ីណូដំបូងបង្អស់នៅក្នុងប្រទេសថៃ អាចនឹងបើកដំណើរការនៅឆ្នាំ២០២៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
កាស៊ីណូ
ដោយ

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា សមាជិកសភាចំនួន២៥៣រូបក្នុងចំណោមសមាជិកសភា២៥៧រូប ដែលមានវត្តមាននៅក្នុងរដ្ឋសភាថៃ បានបោះឆ្នោតគាំទ្រការផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសនេះ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) ត្រូវបានស្រង់សម្តីថា ការសិក្សាអំពីផែនការខាងលើនេះ នឹងត្រូវបញ្ជូនទៅខុទ្ទកាល័យរដ្ឋាភិបាល ដើម្បីសម្រេចថា តើការដាក់ឱ្យកាស៊ីណូទៅជាស្របច្បាប់ស័ក្តិសមសម្រាប់ប្រទេសជាតិ កាន់ព្រះពុទ្ធសាសនាមួយនេះដែរ ឬយ៉ាងណា។

ពាក់ព័ន្ធនឹងផែនការអនុញ្ញាតឱ្យសាងសង់កាស៊ីណូ និងដាក់ឱ្យល្បែងស៊ីសងស្របច្បាប់នៅក្នុងប្រទេសថៃនេះដែរ ធនាគារម៉ាឡេស៊ី Maybank បានលើកឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ប្រទេសថៃ អាចនឹងចំណាយពេល ២ ឆ្នាំសម្រាប់ការរៀបចំក្របខណ្ឌបទប្បញ្ញត្តិ និង ៣ ឆ្នាំទៀតសម្រាប់ការសាងសង់ ដូចនេះកាស៊ីណូដំបូងបង្អស់នៅក្នុងប្រទេសថៃ អាចនឹងរួចរាល់សម្រាប់ការបើកដំណើរការនៅឆ្នាំ២០២៩ ពោលគឺរយៈពេល៥ឆ្នាំខាងមុខ។

លោក សាមូអែល យីន សាវ យ៉ាង (Samuel Yin Shao Yang) អ្នកវិភាគនៅធនាគារម៉ាឡេស៊ី Maybank បានលើកឡើងថា ប្រសិនបើប្រទេសថៃ បើកដំណើរការកាស៊ីណូដោយស្របច្បាប់តាមផែនការមែននោះ ការប្រកួតប្រជែងនឹងមានកាន់តែខ្លាំង ហើយវាអាចនឹងក្លាយជាការគំរាមកំហែងក្នុងវិស័យល្បែងស៊ីសងថ្នាក់តំបន់ ហើយក្រុមហ៊ុនល្បែងសិង្ហបុរី Genting Singapore Ltd និងក្រុមហ៊ុនល្បែងហុងកុង Naga Corp នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងនេះខ្លាំងបំផុត ប៉ុន្តែរយៈពេល ៥ ឆ្នាំទៀតគឺនៅយូរណាស់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់២៥ពាន់លានដុល្លារនៅឆ្នាំក្រោយ

ព័ត៌មាន
ប្រទេសក្បែរខាងកម្ពុជាធំៗពីរ គឺថៃ និងវៀតណាម ប្តេជ្ញាជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់២៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ខាងមុខ។ ការប្តេជ្ញ…

សកម្មភាពរោងចក្រនៅចិន កើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែមកនេះ

ព័ត៌មាន
ការស្ទង់មតិរោងចក្រជាផ្លូវការបានបង្ហាញថា សកម្មភាពផលិតកម្មរោងចក្រនៅចិន មានការកើនឡើងជាលើកដំបូងក្នុងរយៈពេល៦ខែកន្លងមកនេះ ដោយបានផ្តល់ការធូរស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ