ចំណូលពន្ធ​ពីកាស៊ីណូ​និងឆ្នោត

កម្ពុជា​ប្រមូល​ពន្ធ​ពីកាស៊ីណូ​និង​ឆ្នោត​បាន​ជាង ៣៤​លាន​ដុល្លារ​ក្នុង​រយៈពេល​៦ខែ


ចំណូល​កាតព្វកិច្ច​ពន្ធ​ពី​កាស៊ីណូ​និង​ឆ្នោត​នៅ​កម្ពុជា​ប្រមូល​បាន​ជាង ៣៤​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ស្មើនឹង​ជាង ៦៩ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​ និង​កើន​ឡើង​​លើស​កាលពី​ឆ្នាំ២០១៩។ នេះបើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។
កាស៊ីណូ​របស់​វិនិយោគិន​ចិន នៅ​កណ្ដាល​ក្រុង​ព្រះសីហនុ។
ដោយ

ក្នុង​របាយការណ៍​របស់​ក្រសួងហិរញ្ញវត្ថុ​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​ថវិកា​ឆមាស​ទី១ សម្រាប់​ឆ្នាំ២០២០ ចេញ​នៅ​សប្តាហ៍​នេះ បង្ហាញ​ថា ចំណូល​មិនមែន​សារពើ​ពន្ធ​ក្រៅពី​ទ្រព្យ​សម្បត្តិ​រដ្ឋ អនុវត្ត​បាន ២៦,៣​ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ គឺ​ទាប​ជាង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ ដែល​អនុវត្ត​បាន ៣៩,១​ភាគរយ​នៃច្បាប់​ហិរញ្ញវត្ថុ ហើយ​បើ​គិត​ជា​ចំណូល​សាច់​ប្រាក់​មាន​ការថយចុះ ៣០,៦​ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រាប់ Newsroom Cambodia តាម​ប្រព័ន្ធ​តេឡេក្រាម​នៅថ្ងៃទី១០ ខែតុលា​នេះ ថា ការកើនឡើង​ចំណូល​ពន្ធ​ពី​កាស៊ីណូ គឺ​ដោយសារ​ពួកគេ​បង់ពន្ធ ហើយ​ថា ការ​ដែល​មាន​ចំនួន​តិច នៅ​ឆ្នាំមុនៗ គឺ​ដោយសារ​ពួកគេ​បង់​មិន​គ្រប់។ 

លោក​អ្នកនាំពាក្យ​បាន​និយាយ​ថា ៖ «បើ​បាត់ មានន័យ​ថា មិន​បាន​បង់  ហើយ​បើ​កើន​ហើយ មាន​ន័យថា​ បាន​បង់​ហើយ»។

នៅពេល​សួរ​បញ្ជាក់​ថា នោះ​មាន​ន័យ​ថា​ចំណូល​ពន្ធ​ពី​កាស៊ីណូ​និង​ឆ្នោត​នេះ ពី​មុន​ទាប ដោយសារ​ពួកគាត់​មិន​បាន​បង់ពន្ធ ហើយ​ឆ្នាំ​នេះ​កើន​ដោយសារ​ពួក​គាត់​បង់​ពន្ធ ​ឬ​យ៉ាងណា?

លោក មាស សុខសេនសាន បាន​បញ្ជាក់​ថា៖ «គេ​អាច​បង់ តែ​អាច​បង់​មិន​ទាន់​គ្រប់ ដោយសារ​បែបបទ​រដ្ឋបាល ហើយ​នៅពេល​យើង​សើរើ​ពិន័យ​ទៅ​ឃើញ​ទៅ ​គេបង់​បន្ថែម មិនមែន​បាន​ន័យ​ថា​បាត់ឈឹង ឬ​មិន​បាត់​ឈឹង​ទេ»។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លើក​ឡើង​ថា ការកើនឡើង​នៃ​ចំណូល​កាតព្វកិច្ច​ពី​កាស៊ីណូ​និង​ឆ្នោត​នេះ​ ជា​ចំណុច​វិជ្ជមាន។ 

លោក​ក៏​បាន​លើកឡើង​អំពី​ព័ត៌មាន​កន្លង​មក​ដែល​ថា មាន​ការ​អនុវត្ត​ច្បាប់​ពន្ធ​មិនស្មើភាព​គ្នា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​ប្រជែង​មិន​ស្មើភាព​ខាង​អាជីវកម្ម  និង​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ ។ 

លោក ប៉ិច ពិសី បាន​និយាយ​ថា៖ «ការ​អនុលោម​តាម​ច្បាប់​ពន្ធ គួរ​អនុវត្ត​ដោយ​មិន​រើសអើង និងកាត់​បន្ថយ​ការ​ប្រើប្រាស់​សែ​ស្រលាយ​បក្សពួក​ដើម្បី​គេចផុត​ពី​ការបង់ពន្ធ។ ម្យ៉ាងទៀត គួរផ្តល់​ជូន​ការលើកទឹកចិត្ត​ដល់​ក្រុមហ៊ុន  អាជីវកម្ម​ទាំង​ឡាយ​ណា​ដែលបង់​ពន្ធ​តាម​ច្បាប់។» 

លោក​បន្ថែម​ថា៖ «អង្គការ​តម្លាភាព​ចង់​ឃើញ​ការប្រមូល​ចំណូល​ចូល​រដ្ឋ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព ប្រសិទ្ធផល និង​សមភាព លើ​គ្រប់​វិស័យ ដើម្បី​បង្កើន​សមត្ថភាព​ហិរញ្ញវត្ថុ​ជាតិ​ឲ្យបាន​ខ្ពស់ កាត់​បន្ថយ​នូវ​កង្វះ​ខាត​ផ្នែក​ថវិកា​ជាតិ»។

ចំណូល​មិនមែន​សារពើពន្ធ​មាន​បី​ផ្នែក​សំខាន់ៗ រួមមាន ចំណូល​ពី​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើ​ពន្ធ​ក្រៅ​ពី​ទ្រព្យ​សម្បត្តិ​រដ្ឋ ព្រមទាំង​ចំណូល​កាតព្វកិច្ច​ពី​កាស៊ីណូ​និង​ឆ្នោត ក្នុង​ឆមាសទី១​ក្នុង​ឆ្នាំ​២០២០ អនុវត្ត​បានល្អ​ទាំង​៣ផ្នែក និង​ត្រូវ​បាន​ប៉ាន់​ស្មានថា នៅ​ដំណាច់​ឆ្នាំ​២០២០ ចំណូល​មិនមែន​សារពើពន្ធ​នឹង​អាច​សម្រេច​បាន​ប្រមាណ ៧២,១​ភាគយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​​ឆ្នាំ២០២០ ៕

(រាយការណ៍ដោយសិក្ខាកាម​វគ្គបណ្ដុះបណ្ដាល​សារព័ត៌មានរបស់គម្រោង Newsroom Cambodia




អត្ថបទបន្ទាប់


ចិន​និង​ជប៉ុន​កំពុង​ជួយ​សម្រេច​មហិច្ឆតា​សាងសង់​ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធ​នៅ​កម្ពុជា

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងនាពេលថ្មីៗនេះថា ប្រទេសចិន និងជប៉ុនកំពុងជួយសម្រេចមហិច្ឆតាក្នុងការសាងសង់ប្រព័ន្ធហេ…

សារព័ត៌មាន៖ ជប៉ុន​នឹង​ចុះកិច្ច​ព្រមព្រៀង​អនុញ្ញាត​ការនាំចេញ​សព្វាវុធទៅកាន់វៀតណាម

ព័ត៌មាន
សារព័ត៌មានបរទេសធំៗ នៅថ្ងៃនេះ (១៤ តុលា ២០២០) បានផ្សាយថា ជប៉ុន​គ្រោងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ​ជាមួយប្រទេសវៀតណាម ដើម្បី​អនុញ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ