ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ

ក្រសួងកសិកម្មថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សាឆ្នាំនេះ មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតំបន់មួយចំនួនលិចទឹក


ក្រសួងកសិកម្មបានបញ្ជាក់ថា ការចាប់ផ្ដើមដាំដុះដំណាំស្រូវវស្សា គិតមកទល់នឹងចុងខែឧសភានៅឆ្នាំនេះ ហាក់មានភាពយឺតយ៉ាវជាងឆ្នាំមុន ព្រោះតែតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។ តួយ៉ាង គិតមកទល់ចុងខែឧសភា កសិករទើបសម្រេចបានការដាំដុះស្រូវវស្សាបានជាង៥០ម៉ឺនហិកតា ឬស្មើនឹងជិត២០%ប៉ុណ្ណោះ នៃផែនការប្រមាណជិត ២៦២ម៉ឺនហិកតាននៅឆ្នាំនេះ ។
ដំណាំស្រូវ
ដោយ

ក្នុងនោះដែរ ខេត្ត​បន្ទាយមានជ័យ និងត្បូងឃ្មុំ​ក៏មានជួបគ្រោះជំនន់ទឹកភ្លៀង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណាំស្រូវមួយចំនួនផងដែរ។ នេះបើតាម​សារចរណែនាំអំពី​ការថែទាំស្រូវរដូវវស្សា​ឆ្នាំ២០២២ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៧ ខែឧសភា បានចេញសារាចរណែនាំ​អំពីការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២ ដោយបានគូសបញ្ជាក់ថា នៅរដូវវស្សាឆ្នាំ២០២២នេះ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្តាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់តំបន់ដែលបានផ្តល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។ ព្រមទាំងណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់ពិនិត្យស្រែ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺ និងបូមទឹកចេញពីក្នុងស្រែ ករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើមរដូវនេះ។

តាមរបាយការណ៍របស់​ក្រសួងកសិកម្ម គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួនជាង ៥០ម៉ឺនហិកតា ស្មើនឹងជាង១៩% នៃផែនការចំនួនប្រមាណជិត ២៦២ម៉ឺនហិកតា ក្នុងនោះស្រូវស្រាលចំនួនជិត ៣២ហិកតា ស្រូវកណ្តាលចំនួនជិត ១០ម៉ឺនហិកតា ស្រូវធ្ងន់ចំនួនជិត ៨ម៉ឺនហិកតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួនជាង ៦ពាន់ហិកតា។

ក្រសួងកសិកម្មគូសបញ្ជាក់ទៀតថា បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាឆ្នាំនេះមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។ ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណជាង ៦ពាន់ហិកតា និងខូចខាតចំនួនជាង ៣ពាន់៥រយហិកតា។ ក្នុងនោះខេត្តបន្ទាយមានជ័យមានផ្ទៃដីប៉ះពាល់ចំនួនជាង ៤ពាន់រយហិកតា និងខូចខាតចំនួនប្រមាណជិត ២ពាន់៤រយហិកតា ខណៈខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ចំនួនជាង ១ពាន់៣រយហិកតា និងផ្ទៃដីខូចខាតចំនួនជាង ១ពាន់ហិកតាផងដែរ។

សូមបញ្ជាក់ថា របាយការណ៍ពីសហព័ន្ធស្រូវអង្ករ​កម្ពុជា​បង្ហាញថា នៅ៤ខែដំបូងនៅឆ្នាំ២០២២ កម្ពុជា​សម្រេចបានការនាំចេញអង្ករ​ជាង​២២ម៉ឺនតោន និងការនាំចេញសរូវ​មានជាង១លាន​៦សែនតោន សរុបជាទឹកប្រាក់​នៃការនាំចេញទាំងស្រូវអង្ករ មានជាង​៥០០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN បានជំរុញឲ្យប្រទេសចិន ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងអំពើភេរវកម្មរបស់ខ្លួន

ព័ត៌មាន
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អ្នកស្រី មីឆែល៍ បាច់ឆ៍លេត (Michelle Bachelet) បានធ្វើដំណើរទស្សនកិច្ចដ៏កម្ររបស់ខ្លួនទៅកាន់ប្រទេសចិន…

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ បើតាមអាមេរិកមានចេតនាល្អ ត្រូវតែឲ្យចិនចូលរួមក្នុងក្របខណ្ឌឥណ្ឌូសេដ្ឋកិច្ចប៉ាស៊ីហ្វិកដែរ

ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធៀ មានប្រសាសន៍ថា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF ដែលផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ