បច្ចេកវិទ្យាទូរសព្ទ

ទូរសព្ទអេក្រង់៣ដែលជាបច្ចេកវិទ្យាទំនើបដំបូងគេក្នុងពិភពលោករបស់ក្រុមហ៊ុន នឹងបង្ហាញវត្តមាននៅក្នុងខែកញ្ញា ខាងមុខនេះ


ក្រុមហ៊ុនផលិតទូរសព្ទរបស់ចិន គឺក្រុមហ៊ុន Huawei គ្រោងនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យាចុងក្រោយបំផុតមួយរបស់ខ្លួននៅក្នុងខែកញ្ញា ខាងមុខនេះ។ ផលិតផលថ្មីនោះ គឺជាប្រភេទទូរសព្ទមានអេក្រង់៣ ដែលអាចបត់បានដូចកុំព្យូទ័រយូដៃ ហើយវាជាផលិតផលដំបូងគេនៅក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន MSN។
បច្ចេកវិទ្យាទូរសព្ទ
ដោយ

បើតាមគេហទំព័រជាភាសាចិន My Drivers បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក រីឆាដ យូ (Richard Yu) បានបញ្ជាក់ថា ទូរសព្ទអេក្រង់៣ដំបូងគេក្នុងពិភពលោកនេះនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ខាងមុខនេះនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។

កន្លងមក គេក៏បានឃើញលោក Yu ប្រើទូរសព្ទអេក្រង់៣នេះជាសាធារណៈផងដែរ ប៉ុន្តែគេនៅមិនទាន់ស្គាល់ច្បាស់ថា តើឧបករណ៍ថ្មីនេះមានឈ្មោះអ្វីនោះទេ។ ទោះយ៉ាងណាក៏ដោយ គេបានសន្មតហៅថាឧបករណ៍ថ្មីនេះថា ជាទូរសព្ទអេក្រង់៣ មានទំហំ១០អ៊ីង ដែលអាចបត់បានដូចកុំព្យូទ័រឡេបថបអីចឹងដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺឧបករណ៍ថ្មីរបស់លោក Yu នេះមានរូបរាងស្តើងស្អាត ហើយឮគេនិយាយថា វាមានទម្ងន់ស្រាលល្មមអាចយកតាមខ្លួនបាន។ នៅមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចិនមួយចំនួនដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន Vivo ជាដើម បានជោគជ័យយ៉ាងខ្លាំងក្នុងការផលិតទូរសព្ទ ដែលអាចបត់បានមានរូបរាងស្តើងគួរឲ្យភ្ញាក់ផ្អើល។

ឥឡូវនេះ មនុស្សជាច្រើនគិតថា ពួកគេប្រហែលជាមិនអាចមានលទ្ធភាព ដើម្បីទិញវាយកប្រើនោះទេនៅពេលទូរសព្ទចម្លែកនេះត្រូវបានដាក់លក់នៅលើទីផ្សារនៅខែក្រោយនេះ ព្រោះមានពាក្យចចាមអារ៉ាមថា តម្លៃរបស់ឧបករណ៍ថ្មីនេះ គឺចាប់ពីចន្លោះជិត៣ពាន់ដុល្លារដល់ជិត ៥ពាន់ដុល្លារឯណោះ។ ជាការពិតណាស់ តម្លៃរបស់វាអាចប្រែប្រួលទៅតាមតំបន់ទីផ្សារ ប៉ុន្តែចន្លោះតម្លៃនេះ គឺជាតម្លៃមួយដែលទូរសព្ទអេក្រង់បីនេះនឹងត្រូវដាក់លក់នៅលើទីផ្សារ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Amazon ជះលុយជាង៦ពាន់លានដុល្លារ បង្កើតប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំនៅម៉ាឡេស៊ី ដោយៈ សរ សុជាតិ

ព័ត៌មាន
ក្រុមហ៊ុន Amazon Web Services ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Amazon បានជះលុយជាង៦ពាន់លានដុល្លារវិនិយោគលើការកសាងអាណាចក្រទិន្នន័យរយៈពេលវែ…

រដ្ឋាភិបាលថៃ របស់កូនស្រីលោក ថាក់ស៊ីន នឹងចាក់បញ្ចូលទុនជិត៩ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងដើរអូសជើង

ព័ត៌មាន
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលទើបជ្រើសតាំងថ្មី គ្រោងនឹងប្រើប្រាស់ ថវិកាបានមកពីប្រភព៣ ដែលមានទំហំរហូតដល់ជិត៩ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ