លោក ដូណាល់ ត្រាំ

លោក ត្រាំ នឹងយកពន្ធ១០០% លើប្រទេសណាដែលឈប់ប្រើប្រាក់ដុល្លារ បើលោកឈ្នះឆ្នោត


បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រកាលពីចុងសប្តាហ៍មុនថា លោកនឹងធ្វើឱ្យប្រទេសដែលធ្វើពហិកាមិនប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរតាមរយៈការយកពន្ធគយ១០០% លើប្រទេសទាំងនោះ ហើយលោកប្តេជ្ញានឹងធ្វើឱ្យប្រាក់ដុល្លារនៅតែជាទុនបម្រុងអន្តរជាតិ ដ៏សំខាន់សម្រាប់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge។
លោក ដូណាល់ ត្រាំ
ដោយ

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រក្នុងអំឡុងពេលជួបជុំនៅរដ្ឋវីស្កន់ស៊ីន (Wisconsin) កាលពីចុងសប្តាហ៍មុនអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើប្រទេសណាលែងប្រើប្រាក់ដុល្លារហើយ ពួកគេមិនចាំបាច់ធ្វើជំនួញជាមួយនឹងសហរដ្ឋអាម៉េរិកទៀតនោះទេ ព្រោះសហរដ្ឋអាម៉េរិកនឹងយកពន្ធ១០០% លើទំនិញរបស់ពួកគេជាក់ជាមិនខាន។

ការចេញមកប្រកាសបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែមកហើយរវាងលោក ត្រាំ និងទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកអំពីវិធីដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្ត ឬសត្រូវណាមួយដែលប៉ុនប៉ុងធ្វើពាណិជ្ជកម្មទ្វេភាគីដោយប្រើរូបិយប័ណ្ណផ្សេងក្រៅពីរូបិយប័ណ្ណដុល្លារអាម៉េរិក រួមទាំងវិធានការមួយចំនួនទៀត ដូចជា ការត្រួតពិនិត្យការនាំចេញ ការគិតថ្លៃលើការគ្រប់គ្រងរូបិយប័ណ្ណ និងពន្ធគយផងដែរ។

លោក ត្រាំ ដែលប្រកាន់គោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយនោះ បាននិយាយថា ប្រាក់ដុល្លារបានរងគំនាបខ្លាំងអស់រយៈពេល៨ឆ្នាំមកហើយ ហើយកាលពីឆ្នាំមុនប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាគ្នាអំពីការឈប់ប្រើប្រាក់ដុល្លារនៅក្នុងកិច្ចប្រជុំកំពូលប្រ៊ីក (BRICS)។ យ៉ាងណាក៏ដោយលោក ត្រាំ បានសន្យានៅចំពោះមុខក្រុមអ្នកគាំទ្រទាំងនោះថា លោកនឹងធ្វើឱ្យប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារកណ្ដាលចិន ផ្អាកទិញចូលមាស៤ខែជាប់ៗគ្នា?

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញថា ធនាគារកណ្តាលចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក បានផ្អាកទិញចូលមាសសម្រាប់ទុនបម្រុងអន្តរជាតិរបស…

អាម៉េរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនឥណ្ឌា ចំនួន២ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងថាមពលរបស់រុស្ស៊ី

ព័ត៌មាន
សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនឥណ្ឌាចំនួនពីរចំពោះការជាប់ពាក់ព័ន្ធនៅក្នុងគម្រោងថាមពលឧស្ម័ន «Arctic LNG-2» របស់ក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ